fbpx

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ភ្នំពេញ ៖ ប្រជាកសិករខ្មែរ ពិសេសអ្នកដែលរស់នៅនៅតាមតំបន់ស្រុកស្រែចំការ និងមានដីទំនេរធំទូលាយ អាចសាកល្បងងាកមកដាំដំណាំពីរប្រភេទនេះ ដែលមានភាពងាយស្រួលទាំងការថែទាំ និងមានតម្រូវការទីផ្សារខ្ពស់ ជាពិសេស ទទួលបានតម្លៃថ្លៃនៅពេលលក់ចេញ ហើយមិនបារម្ភពីការខាតបង់ច្រើន។

ដំណាំប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើ ឬគេនិយមហៅថា អាឡូវិរ៉ា ជារុក្ខជាតិម្យ៉ាងដែលងាយស្រួលដាំ មានតម្រូវការទីផ្សារល្អ និងផ្ដល់ផលបានយូរអង្វែង និងមានតម្លៃថ្លៃគួរសមនៅពេលលក់ចេញ ដោយអាចលក់ទាំងផលដែលទទួលបានពីការដាំដុះ លក់បានទាំងកូនតូចដែលបានបណ្តុះពូជ។

លោក អៀន អ៊ីន ម្ចាស់កសិដ្ឋានដាំដំណាំប្រទាលកន្ទុយក្រពើ រស់នៅខេត្តសៀមរាប បានបញ្ជាក់ AMS ថា បច្ចុប្បន្ននេះ ប្រទាលកន្ទុយក្រពើបានក្លាយជាផលិតផលកសិកម្មមួយប្រភេទដែលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ ផ្តល់ផលចំណេញច្រើនគួរសមដល់អ្នកដាំដុះ ក៏ដូចជាពាណិជ្ជករដែលទទួលយកទៅលក់បន្ត រួមទាំងអ្នកទទួលយកមកកែច្នៃជាផលិតផលថ្មីចុងក្រោយសម្រាប់នាំទៅដាក់លក់នៅលើទីផ្សារផងដែរ។

លោកបន្តថា​ ភាពទាក់ទាញ និងមានតម្រូវការទីផ្សារពិតប្រាកដ គឺដោយសារតែប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើនយ៉ាងក្នុងការប្រើប្រាស់ ដែលអាចជួយថែបំប៉នសុខភាព ជួយសម្រួលប្រព័ន្ធរំលាយអាហារ រក្សាសម្រស់ស្បែក សក់​ និងមានរសជាតិឆ្ងាញ់(កែច្នៃជាភេសជ្ជៈ) ហើយអាចលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារអ្នកដាំដុះ ខណៈដែលវាមានងាយស្រួលក្នុងការថែទាំ អាចដាំ​ដុះស្ទើរគ្រប់ទីកន្លែង ហើយអាចផ្តល់ផលស្ទើរពេញមួយឆ្នាំក្នុងករណីមើលថែទាំមានល្អ។

សម្រាប់ប្រទាលកន្ទុយក្រពើ ដែលកំពុងធ្វើការដាំដុះនៅក្នុងកសិដ្ឋានរបស់លោក ត្រូវបាននាំយកពូជមកពីប្រទេសជប៉ុន ខណៈដែលប្រទាលកន្ទុយក្រពើប្រភេទនេះមានលក្ខណៈពិសេសខុសពីប្រភេទដទៃទៀត វាមានធាងធំ ហើយវែង សាច់ច្រើន បែកកូនច្រើន និងងាយស្រួលដាំដុះ អាចដាំបានគ្រប់កន្លែងមិនសូវរើសប្រភេទដីនោះទេ ហើយរហូតមកដល់ពេលនេះ កសិដ្ឋានរបស់លោកបានពង្រីកទំហំផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកើនឡើងឥតឈប់ឈរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងកសិដ្ឋានរបស់លោក អៀន អ៊ីន មានដំណាំប្រទាលកន្ទុយប្រពើប្រមាណ ២ ០០០គុម្ព ដែលអាចផ្គត់ផ្គង់ជាកូន ២០០ដើម និងលក់ជាសាច់ជាង ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ដោយឡែកចំពោះតម្លៃលក់វិញ សម្រាប់កូនប្រទាលកន្ទុយក្រពើ១ដើមមានតម្លៃ ៤ ០០០រៀល ឯធាងសាច់មានតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម។ ក្រៅពីនេះ កសិដ្ឋានខាងលើនេះក៏មានលក់ជាកូនផ្សាំដាក់ដាំក្នុងផើងរួចជាស្រេច ដែលមានតម្លៃចាប់ពី ២ដុល្លារឡើងទៅរហូតដល់ ២៥ដុល្លារ អាស្រ័យតាមទំហំដើម។

ដំណាំឪឡឹកសម្បកមាស ៖ ដំណាំឪឡឹកដែលមានផ្ទៃសម្បកពណ៌មាស ឯសាច់មានពណ៌ក្រហមឆ្អៅ និងមានរសជាតិផ្អែមឆ្ងាញ់ ជាឪឡឹកមួយប្រភេទដែលត្រូវបានកសិកររស់នៅខេត្តត្បូងឃ្មុំធ្វើការដាំដុះនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារវាឆាប់ទទួលបានផល និងមានតម្លៃខ្ពស់នៅលើទីផ្សារ។

លោក បូ ម៉ាន ជាម្ចាស់ចំការឪឡឹកសម្បកមាសបានឱ្យដឹងថា លោកបានជ្រើសរើសយកពូជឪឡឹកមកធ្វើការដាំដុះចំនួន៣ប្រភេទ រួមមានពូជឪឡឹកពណ៌លឿង ពូជឪឡឹកពណ៌ការ៉ុត និងពូជឪឡឹកពណ៌មាស ដោយសារវាឆាប់ប្រមូលផលបានលឿន ទទួលទិន្នផលច្រើន ចំណាយពេលតិចក្នុងការដាំ និងងាយថែទាំ ហើយអ្វីដែលរឹតតែពិសេសនោះ គឺអាចលក់បានតម្លៃថ្លៃនៅលើទីផ្សារ ដែលអាចជួយសម្រាលជីវភាពគ្រួសារបានល្អប្រសើរ និងផ្ដល់ការងារដល់បងប្អូនក្នុងភូមិថែមទៀតផង។

លោក បូ មាន បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ឪឡឹកសម្បកមាស ជាប្រភេទដំណាំឆាប់ឱ្យផលលឿន ប្រើរយៈពេលដាំតែ ៥០-៦០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានជាបណ្តើរៗហើយ ជាក់ស្ដែងត្រឹមតែការដាំដុះនៅលើផ្ទៃដីមួយហិកតា គឺអាចប្រមូលផលបានពី ១៥-២៥ តោន ឬច្រើនជាងនេះ ប្រសិនបើឪឡឹកល្អខ្លាំង។

ចំពោះតម្លៃឪឡឹកប្រភេទនេះគេអាចលក់រាយក្នុងតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម ហើយទិញចាប់ពី ៥០គីឡូក្រាមឡើងទៅគេគិតតម្លៃបោះដុំ  ៣ ០០០រៀលក្នុង១គីឡូក្រាម។ ដោយឡែកសម្រាប់ទីផ្សារឪឡឹកសម្បកមាសគឺល្អខ្លាំងណាស់ មានការពេញនិយមច្រើនពីបងប្អូនប្រជាជនខ្មែរស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេស ទីប្រជុំជន ឬផ្សារទំនើបនៅរាជធានីភ្នំពេញក៏ពេញនិយមខ្លាំងផងដែរ។

គួរបញ្ជាក់ដែរថា ដំណាំដែលបានរៀបរាប់ខាងលើនេះជាដំណាំដែលងាយស្រួលដាំដុះ ងាយថែទាំ និងឆាប់ទទួលបានផល ហើយមានតម្រូវការទីផ្សារខ្ពស់។ ដូច្នេះ បងប្អូនដែលជាប្រជាកសិករអាស្រ័យផលដោយការដាំដុះ អាចសាកល្បងដាំនៅលើដីចំការ ឬដីជុំវិញផ្ទះបានដើម្បីអាចដឹងពីភាពល្អប្រសើរនៃការដាំដុះដំណាំទាំង២ប្រភេទនេះ៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារួមគ្នាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ SMEs

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាសំដៅលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យ SME និងធុរកិច្ចថ្មីៗ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃកម្ពុជា
ជំនួញ, ព្រឹត្តិការណ៍

តម្លៃប្រេងសកលបានកើនឡើងបន្តិចវិញនៅដើមសប្តាហ៍នេះមុនជំនួបរបស់ OPEC

តម្លៃប្រេងនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលភាគច្រើននៅដើមសប្តាហ៍នេះមានការកើនឡើងបន្តិចវិញធៀបទៅនឹងកាលពីសប្តាហ៍មុន ដោយក្នុងនោះបណ្តាក្រុមហ៊ុនធំៗរបស់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គួរស្វែងយល់ ៖ ដឹងទេថា ធនាគារវិនិយោគអឺរ៉ុប (EIB) បង្កើតនៅពេលណា មានគោលបំណងអ្វីខ្លះ?

ធនាគារវិនិយោគអឺរ៉ុបភាគច្រើនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសក្នុងសហភាពអឺរ៉ុប ប៉ុន្តែកម្ពុជាយើងក៏ទទួលបានប្រាក់កម្ចីពីធនាគារនេះផងដែរ ជាមួយនឹងការផ្តោតសំខាន់ទៅលើវិស័យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា៖ ការបិទជើងហោះហើរតភ្ជាប់មកពីអាហ្វ្រិក មិនប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថា ទោះជាមានការបិទជើងហោះហើរពីអាហ្វ្រិកក៏ដោយ ក៏មិនបានជះឥទ្ធិពលអាក្រក់ដល់វិស័យអាកាសចរកម្ពុជានោះទេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

អគារបៃតងកាន់តែច្រើនបានជួយពិភពលោកសម្រេចគោលដៅបន្ថយបម្រែបម្រួលអាកាសធាតុ

ការសាងសង់អគារបៃតង គឺជាវិធីសាស្ត្រដ៏ល្អ និងគួរតែធ្វើដែលអាចកាត់បន្ថយឧស្ម័នកាបូនិកចេញពីសំណង់អគារ និងអចលនទ្រព្យទាំងឡាយនឹងអាចជួយឲ្យពិភពលោកសម្រេច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ភួយដណ្តប់ផ្ទាំងទឹកកកតែមួយគត់លើពិភពលោកនៅប្រទេសស្វីសអាចទប់ស្កាត់ការកើនកំដៅប្រចាំឆ្នាំបាន

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលនៃប្រទេសស្វីស បាន និងកំពុងបន្តអនុវត្តនូវគំនិតច្នៃប្រឌិតមួយ គឺការបង្កើត ភួយដណ្តប់ផ្ទាំង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការ

បន្ទាប់ពីមានការស្រាកស្រាន្ត និងគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩មានភាពល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រកាសឱ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក បើកដំណើរ
ជំនួញ, ព្រឹត្តិការណ៍

រដ្ឋាភិបាលប្រទេសឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

រដ្ឋាភិបាលប្រទេសឆែក តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគរបស់ខ្លួនឲ្យមកបណ្តាក់ទុននៅកម្ពុជាក្រោយពេលដែលវិបត្តិជំងឺកូវីដ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មណ្ឌលកម្សាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍទេសចរណ៍

មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកមួយដែលអាចនឹងក្លាយជាអត្តសញ្ញាណទីក្រុងថ្មីនៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការឈានទៅរកការប្រើប្រាសប្រព័ន្ធឌីជីថល

វិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានត្រៀមជាស្រេចដើម្បីឈានទៅរកឌីជីថលនីយកម្ម ដោយទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមកពង្រឹងការអនុវត្ត

AMS ECONOMY
@amseconomy