fbpx

ឧកញ៉ា ម៉ាន់ ច័ន្ទឌី ប្រាប់ពីគន្លឹះសំខាន់ចំនួន៥ បង្កើតសេរីភាពហិរញ្ញវត្ថុ ឬមានលុយចាយមិនអស់

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាចំពោះជាម្ចាស់អាជីវកម្ម ឬជាអ្នកបម្រើការងារនៅតាមបណ្តាក្រសួង ស្ថាប័ន ឬក្រុមហ៊ុនឯកជនក៏ដោយ មនុស្សគ្រប់គ្នាទាំងអស់គឺសុទ្ធតែមានក្ដីប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុ ឬពាក្យងាយយល់ស្ដាប់ និងតែងនិយាយតគ្នាថាមានលុយចាយមិនអស់នោះឯង។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group និងជានាយកប្រតិបត្តិក្រុមហ៊ុន IQI Cambodia បានមានប្រសាសន៍ថា មនុស្សជាច្រើនបានគិតថាវាពិតជាមានអាថ៌កំបាំងសម្រាប់ការប្រើប្រាស់លុយ«ហិរញ្ញវត្ថុ» ប៉ុន្តែសម្រាប់រូបលោកដែលជាអ្នកអនុវត្តផ្ទាល់ទៅលើមុខជំនួញ និងអាជីវកម្ម ដែលមានជាង១០ប្រភេទ រាប់ទាំងវិស័យអចលនទ្រព្យផងដែរនោះបានបញ្ជាក់ថាការទទួលបានសេរីភាពហិរញ្ញវត្ថុមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក៏មិនពិបាកធ្វើខ្លាំងនោះដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដោយការសង្ខេបជា៥ចំណុចសំខាន់ៗសម្រាប់អនុវត្តប្រចាំថ្ងៃ ដើម្បីអាចទទួលបានសេរីភាពហិរញ្ញវត្ថុ និងប្រាសចាកចេញពីជីវភាពខ្សត់ខ្សោយ។

ទី១- គ្រប់គ្នាអាចក្លាយជាអ្នកមានបានដោយខ្លួនឯង ៖ មនុស្សជាច្រើននៅពេលដែលបានជួបអ្នកមានទ្រព្យច្រើនជាងខ្លួនឯងតែងតែគិតដោយខ្លួនឯងថា ដោយ​សារគេមានវាសនាល្អ ជាតិមុនគេបានធ្វើបុណ្យច្រើន ធ្វើឲ្យជាតិនេះគេរស់នៅយ៉ាងស្រួល។ល។ ប៉ុន្តែការពិត ការដែលអាចក្លាយទៅជាអ្នកមានទ្រព្យនោះ គឺយើងខ្លួនឯងត្រូវកសាងវាឡើងមកដោយខ្លួនឯង ហើយទោះបីជាយើងបានរៀនដល់សាលាល្អ ចប់ថ្នាក់បណ្ឌិត មានទេពកោសល្យលំដាប់ពិភពលោកក៏ដោយ ប្រសិនបើយើងមិនយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ទៅលើការអត់ធ្មត់ តស៊ូព្យាយាម ការដោះស្រាយបញ្ហាដោយឈរនៅលើផ្លូវត្រូវ ក៏ដូចជាការប្រើប្រាស់លុយឲ្យបានត្រឹមត្រូវនោះទេក៏មិនប្រាកដថាក្លាយជាអ្នកមាននោះដែរ។ មានន័យថា នៅពេលដែលអ្នកបានអនុវត្តនូវចំណុចដូចដែលបានលើកឡើងខាងលើនេះប្រកបដោយភាពត្រឹមត្រូវ នោះវានឹងអាចជួយឲ្យអ្នកក្លាយជាអ្នកមានបាន។

ទី២- ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ៖​ យើងមិនត្រូវអង្គុយរង់ចាំឲ្យគេមកប្រាប់ថា យើងអាចធ្វើការងារនេះបាន ឬការងារនោះបានទេ យើងត្រូវចេះរកការងារឲ្យខ្លួនឯងធ្វើ ត្រូវព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព ហើយត្រូវយកឈ្នះរាល់បញ្ហាដែលចូលមកក្នុងជីវិតយើង ត្រូវចេះដឹកនាំខ្លួនឯងឲ្យដើរទៅដល់គោលដៅដែលបានកំណត់ទុក។ យើងត្រូវចងចាំថា ការក្លាយជាអ្នកមានមិនមែនត្រូវការពេលវេលាតែមួយយប់នោះទេ គឺយើងត្រូវធ្វើការតូចៗ រាប់ពាន់ រាប់ម៉ឺនយ៉ាង និងត្រូវការពេលវេលាជាច្រើន ដើម្បីបានក្លាយជាអ្នកមាន ហើយវាក៏បានមកដោយសារខ្លួនយើង មិនមាននរណានាំវាមកឲ្យយើងទេ។

ទី៣- មានសមត្ថភាពដោះស្រាយ ៖ នៅពេលមានបញ្ហាធំៗកាន់តែច្រើន យើងក៏កាន់តែមានទុនបទពិសោធន៍ច្រើនដូចគ្នា។ ដោយសារប្រព័ន្ធសេដ្ឋកិច្ចពិភពលោក សព្វថ្ងៃនេះជាប្រព័ន្ធសេដ្ឋកិច្ចសេរី ដូច្នេះយើងត្រូវរកឲ្យឃើញនូវអ្វីដែលជាតម្រូវការរបស់មនុស្សភាគច្រើន អ្វីដែលជាបញ្ហាធំៗរបស់មនុស្សទាំងនោះ។ យើងចាំបាច់ណាស់ត្រូវស្វែងរកឲ្យឃើញចំណុចទាំងនោះ រួចហើយត្រូវចាប់ផ្តើមស្វែងរកដំណោះស្រាយ ដោយការចាប់ផ្តើមបង្កើតវាឡើង ឬនាំចូលពីកន្លែងផ្សេងមក ដែលរបស់ទាំងនោះឆ្លើយតបតាមបញ្ហារបស់មនុស្សទូទៅកំពុងស្វែងរក។ បើយើងធ្វើបែបនេះបាន មិនយូរប៉ុន្មាន អ្នកនឹងក្លាយជាអ្នកមានបាន។

ទី៤- បង្កើតក្តីសុបិនឲ្យធំ ៖ ការបង្កើតក្តីសុបិនឲ្យធំបំផុត វានឹងជួយបង្កើតកម្លាំងជម្រុញយើងទៅមុខកាន់តែខ្លាំង។ ទោះបីពេលខ្លះយើងមានសង្ឃឹមខ្ពស់ពេក វាក៏ធ្វើឲ្យយើងខកចិត្តខ្លាំងដូចគ្នា ក៏ប៉ុន្តែបើយើងយកឈ្នះសេចក្តីភ័យខ្លាចនោះបាន ហើយបើកឱកាសឲ្យខ្លួនឯងប្រឹងប្រែង តស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីដើរឆ្ពោះទៅរកគោលដៅនោះ។ បើយើងមិនបានទៅដល់តាមក្តីសុបិនរបស់យើងដែលបានកំណត់ទុក យើងក៏អាចដើរបានទៅជិតដល់ ហើយមួយវិញទៀតនៅតាមផ្លូវដែលយើងដើរទៅរកក្តីសុបិននោះ យើងក៏ទទួលបានរបស់ជាច្រើនយ៉ាងដូចគ្នាដែរ មានដូចជា ចំណេះដឹង បទពិសោធន៍ពិតក្នុងជីវិត ការរីកចម្រើនក្នុងកម្រិតមួយ ការមានបានក្នុងកម្រិតមួយ។ល។និង។ល។

ទី៥- ត្រូវចេះមើលឲ្យធ្លុះបញ្ហាពីគ្រប់ជ្រុង ៖ ភាពជោគជ័យទៅតាមក្តីសុបិនរបស់ខ្លួនយើង គឺវាមានអនុភាពខ្លាំងក្លាណាស់សម្រាប់ទាក់ទាញមនុស្សរាល់គ្នា ហើយគ្រប់គ្នាក៏មិនអាចបដិសេធបាន។ មនុស្សជាច្រើនតែងតែគូសវាសក្តីសុបិនរបស់ខ្លួនឯងនៅថ្ងៃដែលខ្លួនឯងទទួលបានជោគជ័យតាមបំណងប្រាថ្នា ដោយគិតថាពេលក្លាយជាអ្នកមាន គាត់ចង់ធ្វើនេះ ឬធ្វើនោះ ចង់បានផ្ទះធំ ឡានល្អ អ្នកបម្រើឆ្វេងស្តាំ។ល។ ដោយពួកគាត់មិនបានគិតពីបញ្ហា និងឧបសគ្គដែលនឹងកើតឡើងនោះទេ ហើយពួកគាត់គិតថាការធ្វើអាជីវកម្មជារឿងងាយ ដោយពួកគាត់សម្លឹងមើលតែមួយជ្រុងតូច ដូច្នេះពួកគាត់អាចមិនបានត្រៀមទទួលយកបញ្ហាទាំងឡាយដែលបានជួបនៅតាមផ្លូវដើរ នៅពេលដែលពួកគាត់ដើរជួបបញ្ហាកាន់តែច្រើនទៅៗ ធ្វើឲ្យពួកគាត់លើកទង់ជ័យសចុះចាញ់ នេះគឺជារឿងគួរឲ្យសោកស្តាយ ព្រោះពួកគាត់បានចាប់ផ្តើមដើរទៅមុខ ហើយបែរជាបោះបង់ចោលទៅវិញ។ ហេតុដូច្នេះហើយមិនថាយើងចង់ធ្វើអ្វីក៏ដោយ យើងត្រូវគិត ត្រិះរិះពិចារណា វិភាគ ហើយត្រូវសម្លឹងមើលវានៅលើការពិត មិនមែនការស្រមៃ ហើយត្រូវពិនិត្យមើលវាពីគ្រប់ជ្រុងជ្រោយ ត្រូវត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងតាមផ្លូវដើរទៅរកក្តីសុបិននោះ និងត្រូវត្រៀមកម្លាំងចិត្តពុះពាររាល់ឧបសគ្គទាំងឡាយដែលយើងបានជួបក្នុងពេលធ្វើដំណើរ។

សរុបរួម គន្លឹះទាំង៥ចំនុចដែលបានរៀបរាប់ខាងលើនេះ ខ្ញុំគិតថាអាចជួយឲ្យអ្នកជំនាន់ក្រោយទាំងឡាយយកទៅធ្វើជាត្រីវិស័យនាំផ្លូវទៅរកក្តីសុបិនរបស់ខ្លួន៕


ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

នំកន្រ្ទាំខ្មែរ មានទីផ្សារ និងតម្រូវការខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

នំកន្រ្ទាំខ្មែរ ដែលទទួលបានការពេញនិយមនៅក្នុងពិធីផ្សេងៗសម្រាប់ទទួលភ្ញៀវធ្វើជាចំណី ឬអាហារសម្រន់នោះ បាន និងកំពុងមានប្រជាប្រិយភាពខ្ពស់ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

វិស័យឯកជនស្នើរឲ្យមានការបញ្ជាក់ផ្លូវការលើការបើកទេសចរណ៍ឡើងវិញដើម្បីងាយស្រួលត្រៀមខ្លួន

វិស័យឯកជនបានស្នើដល់ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងផ្លូវការពីពេលវេលាចំពោះផែនការទេសចរណ៍វ៉ាក់សាំង ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

ចំណេះដឹង ៖ ស្វែងយល់ពីតួនាទីធនាគារកណ្តាលអឺរ៉ុប (ECB)

ធនាគារកណ្តាលអឺរ៉ុប (ECB) គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលបានអនុម័តរូបិយប័ណ្ណអឺរ៉ូ។
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុងប៉េកាំងមានស្ថានីយ៍ 5G ជាង៤៥ម៉ឺនកន្លែង

គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានវត្តមាននៃស្ថានីយ៍តភ្ជាប់អ៊ីនធឺណេតបច្ចេកវិទ្យាចុងក្រោយ 5G ដល់ទៅ ៤៥ ០០០កន្លែង ដែលមានមនុស្សប្រមាណជា ១២លាននាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

សមាគមចំនួន៣សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនវ័យក្មេង និង SMEs នៅកម្ពុជា

សមាគមចំនួន៣បានចុះហត្ថលេខាសហការគ្នាដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ទៅសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឲ្យកាន់តែទូលំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

៣០ឆ្នាំចុងក្រោយនេះវៀតណាមប្រើយុទ្ធសាស្ត្រ៣ដើម្បីកសាងសេដ្ឋកិច្ច

ក្នុងរយៈពេល៣០ឆ្នាំ វៀតណាម បានប្រែក្លាយប្រទេសពីភាពក្រីក្រក្នុងតំបន់ ក៏ដូចជាពិភពលោក មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងការផ្តល់ជូននូវជីវភាពល្អដល់
ព្រឹត្តិការណ៍, អចលនទ្រព្យ, អត្ថបទ

កម្ពុជា – អូស្ត្រាលីបង្កើនសហប្រតិបត្តិការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់

ជាការចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពនៅក្នុងវិស័យសំណង់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងជួយពង្រឹងសុវត្ថិភាពការងារក្នុង
ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

កូរ៉េខាងត្បូងពិន័យGoogle១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

កូរ៉េខាងត្បូងពិន័យ Google ចំនួន ១៧៧ លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាព
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំនឹងចាប់ផ្ដើមដំណើរការ បើមិនមានការប៉ះពាល់ដល់បរិស្ថាន

ប្រសិនបើលទ្ធផលនៃការសិក្សាបញ្ជាក់ថា មិនមានផលប៉ះបាល់ទៅដល់បរិស្ថាននោះទេ ក្រុមហ៊ុនរុករករ៉ែមាស អាចនឹងចាបផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
បទយកការណ៍, របាយការណ៍, អចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង១០០ពាន់លានដុល្លារក្នុងសម័យកាលកូវីដ១៩

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន…

AMS ECONOMY
@amseconomy