អង់គ្លេស-ឥណ្ឌាចុះកិច្ចព្រមព្រៀងលើកញ្ចប់វិនិយោគថ្មីតម្លៃជាង 1,000 លានដុល្លា

បរទេស ៖ សេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបញ្ជាក់ថា កិច្ច​ព្រមព្រៀង​លើ​ការវិនិយោគថ្មីរវាងប្រទេសអង់គ្លេស-ឥណ្ឌា មានតម្លៃប្រមាណជា 1,000 លានដុល្លារ និងអាចបង្កើតការងារបាន 6,000 កន្លែងសម្រាប់​ពលរដ្ឋ​អង់គ្លេស។

នៅក្នុងកិច្ចព្រមព្រៀងនោះរួមមានកញ្ចប់ប្រាក់ចំនួន 533 លានផោនវិនិយោគដោយឥណ្ឌានៅក្នុងប្រទេសអង់គ្លេស ហើយតាមរយៈកញ្ចប់វិនិយោគថ្មីនេះគឺជាការ​បោះជំហានឈានទៅដល់ការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងឥណ្ឌានៅពេលខាងមុខ។

កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះក៏ត្រូវបានធ្វើឡើងនៅមុនបន្តិចនៃកិច្ចប្រជុំតាមវីដេអូជាមួយ​នឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi  ដោយក្នុងនោះ ក៏មានកញ្ចប់ថវិកាប្រមាណជា 240លានផោនផ្សេងទៀតដែលជាការវិនិយោគដោយវិទ្យាស្ថាន​ជាតិឥណ្ឌា Serum ដែល​មានទីតាំងនៅក្នុងប្រទេសអង់គ្លេសសម្រាប់ប្រើប្រាស់លើកិច្ចការងារស្រាវជ្រាវ និងការពង្រឹងផលិតភាពលើការផលិតវ៉ាក់សាំង ខណៈដែលបច្ចុប្បន្នបាន​ឈាន​ដល់ដំណាក់កាលធ្វើតេស្តលើកដំបូងទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំងការពារកូវីដក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Codagenix។

ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះការនាំចេញរបស់អង់គ្លេសទៅកាន់ប្រទេសឥណ្ឌានៅមានកម្រិតទាបនៅឡើយបើធៀបទៅនឹងការនាំចេញទៅកាន់ប្រទេសប៊ែលហ្ស៊ិក និងស៊ុយអែត ប៉ុន្តែ​រដ្ឋាភិបាលសង្ឃឹមថាការរឹតបន្តឹងចំណងនៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងអាចជួយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ​បន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទីផ្សារឱ្យបានកាន់តែទូលាយ និងខ្លាំងក្លា​ ខណៈដែលទាំងឥណ្ឌា និងអង់គ្លេសសុទ្ធតែមានភាពតានតឹងជាមួយនឹងចិនដូចគ្នា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ