អង់គ្លេស-សិង្ហបុរី ពិភាក្សាគ្នាលើកិច្ចព្រមព្រៀងថ្មីមួយលើវិស័យសេដ្ឋកិច្ចឌីជីថល

សិង្ហបុរី៖ ចក្រភពអង់គ្លេស និងប្រទេសសិង្ហបុរីនៅដើមសប្តាហ៍នេះត្រូវបានគេដឹងថាអាចនឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នាមួយទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី ដែលផ្តោតសំខាន់ទៅលើវិស័យឌីជីថល។

យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចព្រមព្រៀង UKSDEA ដែលគ្រោងយកមកពិភាក្សាគ្នានោះគឺនឹងក្លាយទៅជាកិច្ចព្រមព្រៀងថ្មីមួយដើម្បីជួយសម្រួលទៅដល់ការធ្វើពាណិជ្ជកម្មបែបឌីជីថលផង ហើយក៏ជាការបើក​​ឱកាសថ្មីសម្រាប់អាជីវកម្មក្នុងប្រទេសសិង្ហបុរី និងអង់គ្លេសផង ព្រមទាំងប្រទេសក្នុងតំបន់ថែមទៀតក្នុងដំណើរប្រតិបត្តិការអាជីវកម្មឲ្យកាន់តែងាយស្រួលរួមគ្នា។

កិច្ចព្រមព្រៀងនេះក៏មានរួមបញ្ចូលទាំងការបង្កើតវិធានឆ្ពោះទៅមុខដើម្បីអនុញ្ញាតឱ្យមានរំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលគួរឱ្យទុកចិត្តព្រមទាំងការហាមឃាត់ការធ្វើទិន្នន័យលើអាជីវកម្មមូលដ្ឋានីយកម្ម និងធានាបាននូវស្តង់ដារខ្ពស់ក្នុងកិច្ចការពារទិន្នន័យអាជីវកម្ម និងអតិថិជន។

លោកស្រី Elizabeth Truss រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានបញ្ជាក់ថា ៖ កិច្ចព្រមព្រៀងដែលនឹងអាចកើតមានឡើងជាមួយនឹងសិង្ហបុរីនឹងជួយឲ្យអង់គ្លេសមានភាពងាយស្រួលក្នុងការឈានជើងឈរនៅមុខគេទៅលើបដិវត្តបច្ចេកវិទ្យា។ សិង្ហបុរី និងអង់គ្លេសគឺជាអ្នកដឹកនាំគេសម្រាប់វិស័យសេដ្ឋកិច្ចបច្ចេកវិទ្យានេះ ដោយក្នុងនោះមានប្រមាណ 70 ភាគរយនៃសេវាកម្មឌីជីថលដែលអង់គ្លេសបាននាំចេញទៅក្រៅប្រទេស ដូចជា សេវាកម្មហិរញ្ញវត្ថុ សេវាកម្មច្បាប់ សេវាកម្មតន្ត្រី និង e-books ត្រូវបានផ្តល់ទៅឲ្យទីផ្សារប្រទេសសិង្ហបុរីកាលពីឆ្នាំ2019 និងមានតម្លៃរហូតទៅដល់ជិត 3.2 ពាន់លានផោន ឬស្មើនឹងប្រមាណជា 6 ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា មកដល់បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាដៃគូលើវិស័យឌីជីថលស្រដៀងគ្នានេះជាមួយនឹងប្រទេសអូស្ត្រាលី ប្រទេសឈីលី និងប្រទេសញូវហ្សេឡេនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ