ភាពមិនច្បាស់លាស់នៃរឿងក្តីរវាងក្រុមហ៊ុនយក្ស Apple និង Epic Games កំពុងដំណើរការ

Epic Games ដែលជាអ្នកបង្កើតហ្គេមដ៏មានប្រជាប្រិយ Fortnite បានចោទប្រកាន់ក្រុមហ៊ុន Apple ថា ដំណើរការរបស់ App Store ជាទម្រង់ក្រុមហ៊ុនផ្តាច់មុខខុសច្បាប់ ព្រោះរាល់ការទិញក្នុងហេ្គមគឺអាចប្រព្រឹត្តទៅបាននៅលើ App Store​ ដោយប្រព័ន្ធទូទាត់ផ្ទាល់របស់ Apple តែមួយគត់។

កាលពីឆ្នាំមុន Epic Games មានចេតនាបំពានគោលការណ៍របស់ក្រុមហ៊ុន Apple ដោយដាក់ប្រព័ន្ធដំណើរការទូទាត់ប្រាក់ដោយខ្លួនឯងនៅក្នុងទូរស័ព្ទ iPhone តាមរយៈហ្គេម Fortnite ។ ក្រុមហ៊ុន Apple បានឆ្លើយតបដោយលុបហ្គេម Fortnite ចេញពី iOS App Store ខណៈដែល Epic Games បានបើកបណ្តឹងប្តឹងក្រុមហ៊ុន Apple ។

បញ្ហានេះកើតឡើងដោយសារ តាមគោលការណ៍របស់​ Apple រាល់ការទិញ (in-app purchase) នៅលើ App Store ក្រុមហ៊ុន Apple នឹងកាត់យក​ 30ភាគរយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីលើកឡើងថាវាជាការកេងចំណេញហួសហេតុ។

Epic Games ចង់ឲ្យ Apple អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនៅក្រៅ App Store ហើយអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ដំណើរការបង់ប្រាក់នៅក្នុងកម្មវិធីរបស់ពួកគេដោយមិនគិតថ្លៃពី Apple ។ និយាយម៉្យាងទៀត Epic គិតថា iPhones គួរតែធ្វើដូចកុំព្យូទ័រ Windows 10 ដែលអ្នកប្រើប្រាស់មិនចាំបាច់ប្រើ Microsoft Store ដើម្បីទិញ ឬលក់កម្មវិធី software នោះទេ។ ប៉ុន្តែ Apple មិនយល់ព្រមឡើយដោយសារវាធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្រុមហ៊ុន។

ក្រុមហ៊ុន Apple បានលើកឡើងថាខ្លួនបានវិនិយោគលុយរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាទាំងនេះសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី។ ក្រុមហ៊ុន Apple បានអះអាងទៀតថាការបើកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅកាន់កម្មវិធីភាគីទី3ដូចដែល Epic បានស្នើសុំ នឹងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

បច្ចុប្បន្ន រឿងក្តីនេះកំពុងស្ថិតក្នុងដៃតុលាការ ហើយអនាគត App Store របស់ Apple គឺស្ថិតនៅក្នុងដៃរបស់ចៅក្រមរបស់សហរដ្ឋអាមេរិកម្នាក់គឺលោក Yvonne Gonzalez Rogers ។ ប្រសិនបើ Epic Games ឈ្នះក្តីនោះក្រុមហ៊ុន Apple អាចត្រូវបានបង្ខំចិត្តផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួននៅលើ App Store ។

ប៉ុន្តែអ្នកវិភាគនៅ Wall Street បានរំពឹងថា Apple នឹងឈ្មះរឿងក្តីនេះ ដែលមានន័យថានឹងមិនមាន ឬមានការផ្លាស់ប្តូរតិចតួចចំពោះ iOS និង App Store ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់