យល់ដឹងពីឥណទានកសិកម្ម និងអត្រាការប្រាក់កម្ចី

ឥណទានកសិកម្ម ជាប្រភេទឥណទានដែលបង្កើតឡើងដើម្បីគាំទ្រដល់ប្រជាកសិករ អ្នកជំនួញ ឬអ្នកផ្តល់សេវាកម្មផ្នែកកសិកម្ម ដែលមានតម្រូវការប្រាក់កម្ចី ដើម្បីវិនិយោគ ឬពង្រីកមុខរបរដែលទាក់ទងនឹងវិស័យកសិកម្ម។

កម្ចីកសិកម្មត្រូវ​បាន​ផ្តល់ជូន​​ក្នុងគោលបំណងផ្សេងៗគ្នា ដោយ​រាប់​​បញ្ចូល​​ទាំង​ការ​វិនិយោគ​ទៅ​លើការ​ដាំ​ដំណាំរយៈ​​ពេល​​វែង ឬខ្លី ដូចជា ស្រូវ ពោត សណ្តែក បន្លែ សណ្តែកដី ម្រេច កៅស៊ូ ព្រមទាំង ការចិញ្ចឹម​សត្វ ការ​ទិញសម្ភារៈ​កសិកម្ម ឬទិញ​ដីសម្រាប់​ធ្វើ​កសិកម្ម​ផងដែរ។ កម្ចីទាំងនេះ ផ្តោត​ទៅលើប្រជាកសិករ​តាម​ទីជនបទ​ដែល​មាន​គោល​បំណង​ពង្រីករបរកសិកម្មរ​បស់ពួកគាត់។

លក្ខណៈសម្បត្តិទូទៅរបស់អ្នកខ្ចី៖

  • ជានីតិជនមានអាយុចាប់ពី 18ឆ្នាំ ទៅ 65ឆ្នាំ
  • មានទីលំនៅអចិន្ត្រៃយ៍ ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ហ្វូតាបា
  • មានប្រវត្តិល្អនៅក្នុងសង្គម
  • មានមុខរបរ ឬ អាជីវកម្មស្របច្បាប់
  • មានទ្រព្យធានាត្រឹមត្រូវ

ឯកសារតម្រូវ ៖

  • អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន
  • ឯកសារទ្រព្យធានា (ប្លង់រឹង ឬ​ ប្លង់ទន់)
  • ឯកសារផ្សេងៗ ពាក់ព័ន្ទនឹងប្រភពចំណូល

ខាងក្រោមនេះជាសេវាឥណទានកសិកម្មផ្តល់ដោយស្ថាប័នចំនួន5ផ្សេងគ្នា ៖

  1. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង10 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបចំនួន 1,331 លានដុល្លារ។ ការផ្តល់ជូនកម្ចី និងការសងត្រលប់នៃឥណទានកសិកម្មរបស់អម្រឹត គឺបត់បែនទៅតាមចំណូលជារដូវកាលនៃកសិកម្មរបស់ប្រជាកសិករ។

លក្ខណៈនៃឥណទានកសិកម្ម ៖

  • ទំហំឥណទានរហូតដល់ 4០០,០០០,០០០រៀល​ (ឬ1០០,០០០ដុល្លារអាមេរិក)
  • អត្រាការប្រាក់​​ 0.9ភាគរយ – 1.5ភាគរយ
  • រយៈពេលសង 3-60 ខែ
  • ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈធំទូលាយ មានច្រើនជាង150សាខា, អាចបង់បានតាមភ្នាក់ងារវីង និងទ្រូម៉ាន់នី។
  • គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវ​បាន​បង្កើត​ឡើងកាលពីចុងឆ្នាំ2015 ជាមួយនឹងដើម​ទុន​ដំបូង 1,000,000 ដុល្លារ​អាមេរិក។​ ហ្វូតាបា មានផ្តល់ជូនឥណទានកសិកម្មដល់អតិថិជនទូទៅដែលមានមុខរបរកសិកម្ម ហើយត្រូវការសាច់ប្រាក់បន្ថែមដើម្បីវិនិយោគបម្រើការឲ្យផ្នែកកសិកម្មរបស់ខ្លួន។

លក្ខណះនៃឥណទានកសិកម្ម ៖

  • ទំហំឥណទានមានរហូតដល់ 200,000ដុល្លារ 
  • អត្រាការប្រាក់ ​អាចចរចាតាមភាពជាក់ស្តែង
  • រយៈពេលសងត្រឡប់រហូតដល់ 10ឆ្នាំ
  • ទ្រព្យធានា ​ប្លង់រឹង ឬ ប្លង់ទន់
  • សេវារដ្ឋបាល 1ភាគរយ – 1.5ភាគរយ
  • របៀបសងមានច្រើនជម្រើសតាមតម្រូវការ
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន​ គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ប្រាក់កម្ចីតាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន51សាខា ដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។

លក្ខណៈនៃឥណទានកសិកម្ម ៖

  • ទំហំប្រាក់កម្ចី មានរហូតដល់ 20,000 ដុល្លារអាមេរិក
  • អត្រាការប្រាក់ សមរម្យ
  • រយៈពេលខ្ចីមានរហូតដល់ 60ខែ
  • របៀបសងប្រាក់ ត្រូវបានផ្តល់ជូនដល់អតិថិជននូវជម្រើសនៃការសងប្រាក់ដើមត្រឡប់ទៅតាមកាលវិភាគប្រមូលផល​របរ​ពីកសិក​ម្មដូចជាបង់​ប្រាក់​ដើម​ជារៀងរាល់ 3​​ ទៅ 6ខែម្តង សម្រាប់​ការប្រមូល​ផល​ដំណាំរ​យៈពេលខ្លី និង12 ទៅ18​ខែ​ម្តង សម្រាប់​ការ​ប្រ​មូលផល​ដំណាំ​រយៈពេល​វែង។
  • វិធីសាស្ត្របង់ប្រាក់ អតិ​ថិជន​របស់ ហ្វូណន ទាំង​អស់អាចធ្វើការ​បង់​ប្រាក់​នៅគ្រប់សាខា​ទាំងអស់របស់ហ្វូណនទាំង51​សាខា ឬ​ដៃ​គូរសហ​ការ​ដូចជា ទី​ភ្នាក់ងារវីង ឬតារាផេរ ដែលរាប់ម៉ឺន​កន្លែងនៅ​ទូទាំង​ប្រទេស​កម្ពុជា។
  • ធនាគារ ហត្ថា ម.ក

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេនៅប្រទេសកម្ពុជាដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង26ឆ្នាំមកហើយ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជន។ ដោយទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ធនាគារ ហត្ថា បានផ្លាស់ប្រែមុខមាត់ថ្មីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជក្នុងឆ្នាំ2020។

លក្ខណៈនៃឥណទានកសិកម្ម ៖

  • រយៈពេល​ រហូតដល់ 144ខែ
  • ទំហំឥណទានមានរហូតដល់ 100,000ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
  • អត្រាការប្រាក់     1.0 ភាគរយ – 1.48 ភាគរយ
  • របៀបសងត្រឡប់មានភាពបត់បែន។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក

ផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាលមួយក្នុងឆ្នាំ2014 ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅតាមជនបទ មហានគរបានវិវត្តខ្លួនក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីឆ្នាំ2017។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានចូលរួមជាចម្បងក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ រួមមានការផ្តល់ឥណទានសម្រាប់គ្រួសារក្រីក្រ និងមានប្រាក់ចំណូលទាប និងសហគ្រាសតូចៗនៅទូទាំងប្រទេសកម្ពុជា។

លក្ខណៈនៃឥណទានកសិកម្ម ៖

  • អាចខ្ចីប្រាក់បានជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត
  • អត្រាការប្រាក់ចន្លោះពី 1.3ភាគរយ – 1.5ភាគរយ​
  • ទំហំឥណទានរហូតដល់ 120,000,000រៀល ឬ 30,000ដុល្លារ ឬ 1,200,000បាត
  • រយៈពេលខ្ចីអតិបរមា 60ខែ

សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន81ដែលក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន6 និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន75 ហើយគ្រឹះស្ថានឥណទានជនបទមានចំនួន 246។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន 33.9ទ្រីលានរៀល ឬស្មើនឹង 8.8 ប៊ីលានដុល្លារអាមេរិក ហើយឥណទានអតិថិជនមានចំនួន 27.6ទ្រីលានរៀល ឬនឹង 6.8 ប៊ីលានដុល្លារអាមេរិក​ ដែលក្នុងនោះមានឥណទានកសិកម្ម 18.9ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់