ស្វែងយល់ពីនិយ័តករគណនេយ្យ និងសវនកម្មកម្ពុជា

ភ្នំពេញ ៖ និយ័តករគណនេយ្យ និងសវនកម្ម (សរសេរកាត់ថា ន.គ.ស.) ជាស្ថាប័នមួយស្ថិតនៅក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ន.គ.ស. គ្រប់គ្រង និងអភិវឌ្ឍវិស័យវិជ្ជាជីវៈគណនេយ្យ​ និងសវនកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងវិស័យឯកជននិងវិស័យសារធារណៈ(សម្រាប់តែស្តង់ដាគណនេយ្យ)។

និយ័តករគណនេយ្យ និងសវនកម្មមានទស្សនៈវិស័យរៀបចំបទប្បញ្ញត្តិ វិធាន និងស្តង់ដា ព្រមទាំងពង្រឹងការអនុវត្ត ដើម្បីឲ្យវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ព្រមទាំងមានវឌ្ឍនភាព ដូចបណ្តាប្រទេសនានាលើពិភពលោក និងនៅក្នុងតំបន់។

និយ័តករគណនេយ្យ និងសវនកម្ម បំពេញមុខងារជាសេនាធិការឱ្យអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ វិធាន និងស្តង់ដា ព្រមទាំងជំរុញការអនុវត្ដច្បាប់និងស្តង់ដាគណនេយ្យនិងសវនកម្មកម្ពុជា។

តើនិយ័តករគណនេយ្យ និងសវនកម្មមានមុខងារ ភារកិច្ចដូចម្តេចខ្លះ?

ន.គ.ស. មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំធ្វើបច្ចុប្បន្នកម្ម និងអនុម័តសេចក្តីព្រៀង ស្តង់ដាគណនេយ្យ ស្តង់ដាសវនកម្ម និងវិធាន នីតិវិធីអនុវត្តស្តង់ដារគណនេយ្យនិងសវនកម្ម
  • សម្រេចផ្តល់ព្យួរ និងដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • រៀបចំអនុម័តនិងអនុវត្តវិធាន និងនិតិវិធីសម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្ម
  • ពិនិត្យ និងដោះស្រាយបណ្តឹង ឬវិវាទពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម
  • សម្រេចចាត់វិធានការវិន័យ ឬទណ្ឌកម្មរដ្ឋបាលចំពោះអំពើបំពានបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម
  • តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចំពោះមុខស្ថាប័នតុលាការចំពោះរឿងក្តីពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម
  • ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ -អន្តរជាតិក្នុងវិស័យគណនេយ្យ និងសវនកម្ម
  • គ្រប់គ្រង អភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម
  • ពិនិត្យតាមដាន វាយតម្លៃលើផែនការអនុវត្តផែនការ និងសកម្មភាពរបស់ស្ថានប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម
  • ធ្វើជាតំណាងព្រះរាជាណាចក្រកម្ពុជានៅក្នុងអង្គការជាតិ-អន្តរជាតិក្នុងវិស័យគណនេយ្យ និងសវនកម្ម។

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ