ដឹងទេថា តើកាតឥណទាន(Credit card) ឬកាតឥណពន្ធ(Debit card) មួយណាល្អជាង?

ភ្នំពេញ ៖ កាតឥណពន្ធ និងកាតឥណទាន មានលក្ខណៈស្រដៀងគ្នាច្រើន។ ជាធម្មតា កាតទាំងពីរមាន​ស្លាកសញ្ញារបស់​ក្រុមហ៊ុន​កាត​ឥណទាន​ធំៗដូចជា Visa ឬ Mastercard ហើយកាតទាំងពីរអាចត្រូវបានឆូតបង់ប្រាក់នៅតាមហាងដើម្បីទិញទំនិញ ឬសេវាកម្មបានដូច​គ្នា។ ក្នុងអត្ថបទនេះយើងនឹងស្វែងយល់ពីលក្ខណៈពិសេសនៃកាតនីមួយៗ។

កាតឥណពន្ធ

កាតឥណពន្ធ ជាកាតត្រូវបានចេញដោយធនាគារដល់អតិថិជន ដើម្បីទទួលបានប្រាក់ដោយមិនចាំបាច់សរសេរមូលប្បទានប័ត្រ ឬដក​ជា​សាច់ប្រាក់។ កាតឥណពន្ធត្រូវបានភ្ជាប់ទៅគណនីធនាគាររបស់បុគ្គលម្នាក់ហើយអាចប្រើសម្រាប់ការចំណាយផ្សេងៗបាន។ ឧទាហរណ៍ ប្រសិនបើកាតឥណពន្ធរបស់អ្នកមានស្លាកសញ្ញា Visa វាអាចប្រើបានគ្រប់ទីកន្លែងដែលគេទទួលការបង់ប្រាក់តាម Visa ។ នៅពេលអ្នក​ប្រើ​កាតឥណពន្ធ ធនាគារនឹងដកប្រាក់តាមចំនួនទឹកប្រាក់ដែលអ្នកបានចំណាយភ្លាមៗ។ អ្នកអាចប្រើកាតឥណពន្ធ ដើម្បីដកសាច់ប្រាក់​ពីគណនីធនាគាររបស់អ្នកដោយប្រើលេខអត្តសញ្ញាណផ្ទាល់ខ្លួន (ឬ PIN) ។ នៅពេលអ្នកប្រើកាតឥណពន្ធ​សម្រាប់ការទិញទំនិញ​អ្នក​អាច​ត្រូវបានសួររកកូដ PIN របស់អ្នក ឬអ្នកអាចត្រូវបានស្នើសុំឱ្យចុះហត្ថលេខាសម្រាប់ការទិញ ដែលត្រង់នេះស្រដៀងគ្នានឹងកាត​ឥណទានដែរ។

កាត​ឥណទាន

កាតឥណទានគឺជាឧបករណ៍បំណុលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុជំនួសឱ្យសាច់ប្រាក់ ឬមូលប្បទានប័ត្រ ឬកាតឥណពន្ធ។ កាតឥណទានមានដែនកំណត់ក្នុងការចំណាយខ្ពស់ ឬទាប អាស្រ័យលើអត្រាភាពជឿទុកចិត្តរបស់ម្ចាស់កាត។ នៅពេលអ្នកប្រើកាតឥណទានចំនួនទឹកប្រាក់នៃការទិញត្រូវបានបូកដោយស្វ័យប្រវត្តិទៅក្នុងសមតុល្យដែលនៅសល់របស់អ្នក។ តាមក្រុមហ៊ុនកាតឥណទានភាគច្រើន អតិថិជនមានពេល ៣០ថ្ងៃដើម្បីទូទាត់ប្រាក់មុនពេលការប្រាក់ត្រូវបានគិតពីសមតុល្យដែលនៅសល់ ទោះបីក្នុងករណីខ្លះការប្រាក់ចាប់ផ្តើមគិតភ្លាមៗក៏ដោយ។ អត្រាការប្រាក់នៅលើកាតឥណទានមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ដោយវាគឺជាចំណូលសំខាន់នៃក្រុមហ៊ុនកាតឥណទាន។ អ្នកប្រើប្រាស់ Visa អាចចៀសវាងការបង់ការប្រាក់ដោយទូទាត់ប្រាក់ជារៀងរាល់ខែ។ លក្ខណៈពិសេសមួយនៃកាតឥណទានគឺ អ្នកប្រើប្រាស់កាតឥណទានដែលមានការទទួលខុសត្រូវខ្ពស់ អាចទទួលបានពិន្ទុ និងរង្វាន់ពីស្ថាប័នចេញកាត ហើយការប្រើប្រាស់ឥណទានក្នុងលក្ខណៈវិជ្ជមានជួយបង្កើត និងរក្សាបាននូវពិន្ទុឥណទានដ៏រឹងមាំ។

ភាពខុសគ្នាសំខាន់ៗ

កាតឥណពន្ធគឺជាឧបករណ៍មួយដែលអាចប្រើជំនួសមូលប្បទានប័ត្រឬសាច់ប្រាក់ជាក់ស្តែង។ នៅពេលអ្នកប្រើកាតឥណពន្ធគឺអ្នកប្រើលុយរបស់អ្នកផ្ទាល់ ដែលអ្នកចំណាយប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកដោយស្វ័យប្រវត្តិ។ នៅពេលអ្នកប្រើកាតឥណទាន អ្នកខ្ចីប្រាក់ធនាគារមកចំណាយដែលអ្នកត្រូវសងវិញនៅពេលក្រោយ។ ប្រសិនបើគណនីធនាគាររបស់អ្នកគ្មានប្រាក់អ្នកមិនអាចប្រើកាតឥណពន្ធរបស់អ្នកបានទេ ប៉ុន្តែអ្នកអាចប្រើកាតឥណទានបាន។ ហើយកាតឥណទានអាចជួយអ្នកបង្កើនពិន្ទុឥណទាន ឬធ្វើឱ្យអ្នកជាប់បំណុលច្រើនក៏មាន។ ប្រសិនបើមាននរណាម្នាក់លួចកាតឥណពន្ធរបស់អ្នក ហើយយកលុយចេញពីគណនីរបស់អ្នក វាមានភាពពិបាក និងចំណាយពេលយូរដើម្បីទទួលបានប្រាក់មកវិញជាងករណីលួចកាតឥណទាន។

តើកាតឥណទាន ឬកាតឥណពន្ធមួយណាល្អជាង?

កាតនីមួយៗមានការប្រើប្រាស់ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនអាស្រ័យលើបុគ្គលអ្នកប្រើ។ ឧទាហរណ៍អ្នកប្រហែលជាចង់ប្រើកាតឥណទានសម្រាប់ការទិញទំនិញថ្លៃៗ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកអាចទូទាត់ប្រាក់វិញបានទាន់ពេលវេលា។ ប្រសិនបើអ្នកត្រូវការសាច់ប្រាក់ វាមានការចំណាយតិចជាងក្នុងការប្រើកាតឥណពន្ធ។ នៅពេលអ្នកទូទាត់ការចំណាយដោយប្រើកាតឥណពន្ធ អ្នកនឹងមិនជំពាក់បំណុលធនាគារនោះទេ ដែលជាហានិភ័យនៅពេលអ្នកប្រើកាតឥណទាន។

កាតឥណទានមានប្រយោជន៍ក្នុងគ្រាអាសន្នមិនថាក្នុង ឬក្រៅប្រទេស។ ប្រសិនបើអ្នកមានឥណទានតាមការកំណត់ អ្នកអាចទូទាត់ការចំណាយបន្ទាន់ដោយមិនខ្វល់ពីប្រាក់ដែលអស់ពីគណនីធនាគាររបស់អ្នក។ ក្រៅពីនេះក្រុមហ៊ុនជួលរថយន្ត សណ្ឋាគារ និងរមណីយដ្ឋានមួយចំនួនទទួលយកតែការបង់ប្រាក់់តាមកាតឥណទានប៉ុណ្ណោះនៅពេលអ្នកធ្វើដំណើរដើរលេង។

ក្រៅពីនេះប្រសិនបើអ្នកចង់បង្កើតប្រវត្តិឥណទានរបស់អ្នក វាជាហេតុផលល្អក្នុងការប្រើកាតឥណទានរបស់អ្នកដោយការទទួលខុសត្រូវ។ ដូចគ្នាដែរប្រសិនបើកាតរបស់អ្នកភ្ជាប់មកជាមួយកម្មវិធីមានផ្តល់រង្វាន់ អ្នកអាចប្រើកាតឥណទានដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ខណៈពេលដែលកាតឥណពន្ធភាគតិចមានការផ្តល់រង្វាន់ ហើយកាតឥណពន្ធមិនមានបង្កើនប្រវត្តិ ឬពិន្ទុឥណទាននោះទេ។

ជារួម កាតឥណពន្ធ និងកាតឥណទានគឺជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ការចំណាយលើទំនិញ និងសេវាកម្ម។ ប្រសិនបើ​អ្នកព្រួយ​បារម្ភ​អំពី​ការចំណាយច្រើនជ្រុល អ្នកគួរប្រើកាតឥណពន្ធដែលអាចធានាថាអ្នកចំណាយតែអ្វីដែលអ្នកមានសមត្ថភាពទិញបានប៉ុណ្ណោះ។ ប្រសិនបើ​អ្នកមានការទទួលខុសត្រូវខ្ពស់លើការចំណាយផ្ទាល់ខ្លួន ការប្រើកាតឥណទាននឹងជួយអ្នកកសាងប្រវត្តិឥណទានរបស់អ្នក​ហើយ​វា​មានប្រយោជ​ន៍ជាងនៅពេលមានការណ៍ត្រូវចំណាយក្នុងគ្រាអាសន្ន។

ប្រភព៖ Investopedia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ