យល់ដឹងពីប្រវត្តិសង្ខេបនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុមានន័យថាការផ្តល់សេវាហិរញ្ញវត្ថុដូចជាការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើចំពោះគ្រួសារក្រីក្រ គ្រួសារមានចំណូលតិច និងសហគ្រាសធុនតូច។ ស្ថាប័នទទួលបានអាជ្ញាប័ណ្ណបម្រើសេវាមីក្រូហិរញ្ញវត្ថុនេះពីធនាគារជាតិនៃកម្ពុជាត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចាប់ដំណើរការអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានគេបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទាំងបី មានដំណាក់កាលចាប់ផ្តើម (១៩៩០ដល់១៩៩៥) ដំណាក់កាលស្ថាប័នអង្គការ (១៩៩៥ដល់១៩៩៩) និងដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ដល់បច្ចុប្បន្ន)។

ក្នុងដំណាក់កាលចាប់ផ្តើម នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជាទទួលបានជំនួយពីអង្គការអន្តរជាតិសម្រាប់ផ្តល់ឥណទានដល់ប្រជាជន និងអ្នករកស៊ីនៅតំបន់ជនបទក្រីក្រ។ ស្ថាប័នអន្តរជាតិដែលផ្តល់ជំនួយនៅពេលនោះមានដូចជា Groupe de Recherche et d’Échanges Technologiques (GRET), Catholic Relief Service (CRS), World Vision រួមជាមួយនឹង United Nations Children’s Fund (UNICEF), the International Labor Organization (ILO), the United Nations Development Program (UNDP), Agence Française de Développement (AFD), និង the US Agency for International Development (USAID)។ ជំនួយហិរញ្ញប្បទាននៅពេលនោះភាគច្រើនជាសមាសធាតុឥណទាននៅក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទរួមបញ្ចូលគ្នា។

ក្រោយមកជំនួយហិរញ្ញប្បទានរួមគ្នាខាងលើចាប់ផ្កើមផ្តាច់ចេញពីគ្នា ហើយមានគម្រោងមួយចំនួនបង្កើតជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សម្រាប់ធ្វើសកម្មភាពទាក់ទងនឹងការបម្រើសេវាមីក្រូហិរញ្ញវត្ថុ ដែលនេះជាដំណាក់កាលស្ថាប័នអង្គការ(១៩៩៥ដល់១៩៩៩)។

ចំណែកឯដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ដល់បច្ចុប្បន្ន) ចាប់ផ្តើមនៅពេលរដ្ឋសភាកម្ពុជាអនុម័តច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅចុងឆ្នាំ១៩៩៩  ដែលអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនអាចបន្តនិរន្តភាពរបស់ខ្លួនដោយចាប់ផ្តើមប្រែខ្លួនទៅជាធនាគារពាណិជ្ជ ឬជាក្រុមហ៊ុនឯកជនស្វែងរកប្រាក់ចំណេញ។

នៅឆ្នាំ២០០១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថាប័នជាបន្តបន្ទាប់។ មួយឆ្នាំក្រោយមកពោលគឺនៅឆ្នាំ២០០២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកឈានមុខគេចំនួន៧រួមមាន ស្ថាបនា អម្រឹត ហត្ថាកសិករ ម៉ាក់ស៊ីម៉ា សីលានិធិ CREDO និងប្រាសាក់ បានសម្រេចបង្កើតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ និងសមាគមវិជ្ជាជីវៈដែលមានគោលបំណងដើម្បីធានានូវភាពរុងរឿង និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជា ត្រូវបានបង្កើតឡើងដែលក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ គូសបញ្ជាក់ថា សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៨១ កំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន​ ៦ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ នេះដោយផ្អែកតាមរបាយការណ៍របស់ធនាគាជាតិនៃកម្ពុជាចេញផ្សាយកាលពីចុងឆ្នាំ២០២០​ កន្លងទៅ ហើយទំហំទ្រព្យសរុបនៃវិស័យមីក្រូហិរញ្ញវត្ថុមានទំហំប្រមាណ ៣៤.៣ ទ្រីលានរៀល គិតត្រឹមឆ្នាំ២០២០កន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់