យល់ដឹងពីភាពខុសគ្នារវាង “ធនាគារដីធ្លី” និងការទិញដីទុកលក់យកចំណេញ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យកម្ពុជា លោក ង៉ែត ជូ បានលើកឡើងថា មានការយល់ច្រឡំឱ្យតែទិញដីទុករយៈពេលវែងដើម្បីលក់​យក​ចំណេញនោះហៅថាធនាគារដីធ្លី។ និយាយក្នុងន័យបច្ចេកទេស ការធ្វើធនាគារដីធ្លីខុសពីការទិញដីទុកយកចំណេញធម្មតា។ ចំណុចសំខាន់​នៃធនាគារ​ដី​ធ្លីគឺអ្នកវិនិយោគមានយុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុច្បាស់លាស់ណាស់។

លោកបានបញ្ជាក់ថា ធនាគារដីធ្លី គឺមានភាពខុសគ្នាពីការទិញដីទុកលក់យកចំណេញ ព្រោះការទិញដីទុកលក់យកចំណេញ ឱ្យតែមាន​លុយទិញដីទុក​គឺ​គ្រប់​គ្រាន់ ប៉ុន្តែសម្រាប់ធនាគារដីធ្លីចាំបាច់ត្រូវការផែនការជាច្រើនបន្ថែមពីលើការដែលមានលុយ។

មុនពេលគេចាប់ផ្តើមអនុវត្ត ឬចាប់ផ្តើមធ្វើធនាគារដីធ្លីគឺគេត្រូវពិចារណានូវចំណុចសំខាន់ៗដូចខាងក្រោមនេះជាមុនសិន ៖

១) ផ្តោតលើភូមិសាស្ត្រដែលមានសក្តានុពល (Focus on Strategic Location)៖ ផ្តោតលើភូមិសាស្ត្រដែលមានសក្តានុពលជាក់លាក់ណាមួយ​ដូចជា​តំបន់ជាយក្រុងដែលសកម្មភាពពង្រីកក្រុងអាចទៅដល់ក្នុងរយៈពេល10ទៅ15ឆ្នាំក្រោយ។ អ្នកវិនិយោគធម្មតាចិត្តរេ ហើយមិនមានការផ្តោតលើ​ភូមិសាស្ត្រ​ណាមួយជាក់លាក់នោះទេ។ ពួកគេសម្រេចចិត្តជ្រើសរើសទីតាំងវិនិយោគតាមការអូសទាញ​បញ្ចុះ​បញ្ចូលរបស់មិត្តភក្តិ ឬបងប្អូន។ល។

២) មានផែនការចាកចេញ និងគោលបំណងជាក់លាក់(Have Specific Purposes and Exit Strategy)៖ មុននឹងសម្រេចចិត្តវិនិយោគ អ្នកវិនិយោគ​ធនាគារដីធ្លីតែងកំណត់ថា តើដីដែលខ្លួនចង់វិនិយោគគឺវិនិយោគដើម្បីអ្វី? ដូចជាដើម្បីសាងសង់រោងចក្រ ឃ្លាំង សង់​លំនៅដ្ឋាន សង់ជារមណីយដ្ឋាន សង់ជាអាគារពាណិជ្ជកម្ម សង់ទីតាំងដាក់តាំងលក់ទំនិញ (showroom)។ល។ ការវិនិយោគបែបនេះទាមទារ​ឱ្យ​អ្នក​វិនិយោគពិនិត្យល្អិតល្អន់អំពីទីតាំង ទំហំផ្លូវ ទំហំ និងរាងដី កំពស់ និងសណ្ឋានដី ហេដ្ឋារចនាសម្ពន្ធ័នានាដូចជាប្រពន្ធ័គមនាគមន៍សំរាប់ការដឹកជញ្ជូន ការ​ភ្ជាប់​បណ្តាញទឹក ភ្លើង។ល។ គំនិតទាំងអស់នេះ ធ្វើឱ្យការសម្រេចចិត្តវិនិយោគរបស់អ្នកវិនិយោគធនាគារដីធ្លីខុសពីអ្នកទិញដីទុកលក់យកចំណេញធម្មតា។ អ្នកទិញដីទុកលក់យក​ចំណេញ​ធម្មតាច្រើនគិតខ្លាំងតែអំពីតម្លៃដីមួយមុខដោយមិនបានគិតអំពីគោលបំណង ឬមុខងារដែលអាចប្រើប្រាស់ដីបាននោះទេ។ អញ្ចឹងហើយបានជា​ភាគច្រើន​ដីរបស់អ្នកទិញទុកលក់យកចំណេញធម្មតាជាច្រើនលក់មិនងាយចេញ។

៣) មានផែនការហិរញ្ញវត្ថុដើម្បីគាំទ្រយុទ្ធសាស្ត្រនៃការវិនិយោគ (Have Concrete Financial Plan)៖ អ្នកវិនិយោគធនាគារដីធ្លីមិនមានសំពាធ​ហិរញ្ញវត្ថុត្រូវលក់ដីឡៃឡុងដើម្បីដោះស្រាយបញ្ហាបំណុល ឬចំណាយសំរាប់ជីវភាពរស់នៅនោះទេ។ ពួកគេមាន​ផែនការហិរញ្ញវត្ថុច្បាស់លាស់ និងដឹង​ថា​ពេល​ណាគួរចាកចេញពីការវិនិយោគ (when to exit from their investments) ឬអាច​បង្វែរដីដែល​បាន​វិនិយោគរួចឱ្យ​ទៅជាជម្រើស​ផ្សេងៗ​ក្នុងការ​បង្កើតជារំហូរសាច់ប្រាក់តាមគោលបំណងនៃការវិនិយោគ និងតាមអ្វីដែលបានកំណត់ក្នុងចំណុចទី2ខាងលើ។

និយាយជារួមអ្នកវិនិយោគធនាគារដីធ្លីមានយុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុច្បាស់លាស់ មានវិធីទប់ទល់ និងបញ្ជៀសនូវហានិភ័យ ពោលគឺមិនពឹងផ្អែក​លើ​ការ​ទិញដីទុកលក់ឱ្យអ្នកដទៃតែមួយមុខនោះទេ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ