យល់ដឹងពីកត្តាដែលអាចធ្វើឱ្យតម្លៃហ៊ុនមានការប្រែប្រួលជាប្រចាំ

ភ្នំពេញ ៖ ជាទូទៅ ថ្លៃភាគហ៊ុនអាចប្រែប្រួលជារៀងរាល់ថ្ងៃ ដែលអាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងនៃផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ បានសេចក្តីថា ប្រសិនបើមានការផ្គត់ផ្គង់ (ការលក់) ច្រើនជាងតម្រូវការ (ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ ហើយផ្ទុយមកវិញ ប្រសិនបើមានអ្នកត្រូវការ (អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់​ (អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។

សំណួរសួរថា តើមានកត្តាអ្វីដែលនៅពីក្រោយនេះ ដែលធ្វើឱ្យវិនិយោគិនសម្រេចចិត្តទិញ ឬក៏លក់ភាគហ៊ុនដែលធ្វើឱ្យតម្រូវការ និងផ្គត់ផ្គង់ប្រែប្រួល និងជាលទ្ធផលធ្វើឱ្យថ្លៃភាគហ៊ុន និងទំហំជួញដូរភាគហ៊ុនប្រែប្រួល? តាមរយៈសំណួរខាងលើ យើងឃើញយ៉ាងច្បាស់ថា ចម្លើយគឺស្ថិតនៅលើមនុស្សជាវិនិយោគិន ដែលជាកត្តាអត្តនោម័តិ(subjective)។ បានសេចក្តីថា ថ្លៃភាគហ៊ុនអាចប្រែប្រួលគ្រប់ពេលទៅតាមការយល់ឃើញឬការវិនិច្ឆ័យរបស់វិនិយោគិន។ ជាទូទៅ បើទោះជាព័ត៌មានដែលបានផ្សព្វផ្សាយឬដែលមាននៅលើទីផ្សារដូចគ្នាតែមួយក៏ដោយ ក៏ការវិភាគរបស់វិនិយោគិនមិនប្រាកដថាដូចគ្នាដែរ។

អ្នកខ្លះចង់លក់ អ្នកខ្លះចង់ទិញ។ អ្នកលក់និងអ្នកទិញមានការយល់ឃើញផ្ទុយគ្នា។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹមនិងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។ ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់ក្រុមហ៊ុនចុះបញ្ជី។
ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”។


កត្តាវិទ្យាសាស្ត្រ

កត្តាវិទ្យាសាស្ត្រគឺសំដៅទៅលើការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុនតាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រទៅលើលទ្ធភាពចំណេញ និងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន(educated guess) អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។ ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យនិងប្រាក់ចំណេញរបស់ក្រុមហ៊ុនមានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។

ដូច្នេះ យើងអាចនិយាយបានថា រាល់ថ្លៃដែលវិនិយោគិនដាក់ទិញ ឬលក់ គឺបានឆ្លងកាត់ការពិចារណាលើព័ត៌មានដែលមានពាក់ព័ន្ធនឹងក្រុមហ៊ុននោះរួចហើយ (គ្រាន់តែការពិចារណាឃើញខុសៗគ្នា)។ នៅពេលមានព័ត៌មានថ្មីផ្សព្វផ្សាយ ហើយអាចប៉ះពាល់ដល់ស្ថានភាពនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន នោះវិនិយោគិននឹងគិតបញ្ចូលព័ត៌មាននោះទៅក្នុងការពិចារណារបស់គាត់បន្ថែមទៀត ហើយអាចសម្រេចចិត្តប្តូរថ្លៃទិញ/លក់របស់គាត់។ ប៉ុន្តែជាញឹកញាប់ បើទោះជានៅលើទីផ្សារមិនមានព័ត៌មានថ្មីក៏ដោយ ក៏ថ្លៃភាគហ៊ុននៅតែប្រែប្រួល នោះគឺដោយសារតែភាពមិនច្បាស់លាស់នៃអនាគត ទាក់ទងនឹងសកម្មភាពអាជីវកម្មនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយនិងការប្រែប្រួលនៃការយល់ឃើញរបស់វិនិយោគិនទៅតាមពេលវេលា។


កត្តាចិត្តសាស្រ្ត

កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ / លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនិងភាពលោភលន់(Greed)។ ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។
ជាទូទៅ កត្តាទាំងពីរនេះ(កត្តាវិទ្យាសាស្ត្រនិងកត្តាចិត្តសាស្រ្ត)ចែកមិនដាច់ពីគ្នាទេ។ វិនិយោគិនតែងគិតពិចារណាទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ច្រួលច្របល់ក្នុងអារម្មណ៍ នៅពេលមានព្រឹត្តិការណ៍សំខាន់ៗ(ល្អឬមិនល្អ)កើតឡើង។

ទន្ទឹមគ្នានេះដែរ ក៏មានផងដែរចលនា“ទស្សទាយ”ថ្លៃហ៊ុននៅលើទីផ្សារ ដោយផ្អែកលើការប៉ាន់ស្មានអំពីទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។ ការប៉ាន់ស្មាននេះត្រូវបានឡើងដោយផ្អែកលើទិន្នន័យជួញដូរភាគហ៊ុននាពេលកន្លងទៅ និងដោយមានក្រាហ្វិចកុំព្យូទ័រជាជំនួយ។ វិធីសាស្ត្រនេះគឺ Technical Analysis ដែលមានការវិវត្តនិងពេញនិយមយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ (នៅពេលដែលប្រព័ន្ធកុំព្យូទ័រកាន់តែរីកចម្រើន) ទាំងក្នុងមជ្ឈដ្ឋានអ្នកវិនិយោគ អ្នកវិភាគ និងអ្នកសិក្សា៕ ប្រភព ៖ CSX


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់