ចំណេះដឹង ៖ យល់ដឹងពីប្រភេទទាំង ៣ នៃហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ

ភ្នំពេញ ៖ ហិរញ្ញវត្ថុ គឺជាពាក្យទូលំទូលាយដែលពណ៌នាអំពីសកម្មភាពដែលទាក់ទងនឹងធនាគារ បំណុល ឥណទាន ទីផ្សារមូលបត្រ ប្រាក់និងការវិនិយោគ។ ជាទូទៅហិរញ្ញវត្ថុតំណាងឱ្យការគ្រប់គ្រងលុយ និងដំណើរការនៃការទទួលបានកញ្ចប់សាច់ប្រាក់។ ហិរញ្ញវត្ថុក៏គ្របដណ្តប់លើការត្រួតពិនិត្យ ការបង្កើត និងការសិក្សាអំពីប្រាក់ធនាគារ ឥណទាន ការវិនិយោគ ទ្រព្យសម្បត្តិ និងបំណុលដែលបង្កើតជាប្រព័ន្ធហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុត្រូវបានបែងចែកជា៣ប្រភេទធំៗ គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុសាជីវកម្ម និងហិរញ្ញវត្ថុសាធារណៈ។

១. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ៖ ការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមានការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលណាម្នាក់ ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់បំពេញតម្រូវការនាពេលអនាគត។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានភាពជាក់លាក់ចំពោះស្ថានភាព និងសកម្មភាពរបស់បុគ្គលម្នាក់ៗ ដែលការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនភាគច្រើនពឹងផ្អែកលើប្រាក់ចំណូល តម្រូវការរស់នៅ និងបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។

ឧទាហរណ៍ ៖ បុគ្គលម្នាក់ៗត្រូវសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ ដែលតម្រូវឱ្យសន្សំប្រាក់ ​ឬវិនិយោគប្រាក់ឱ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលធ្វើការរបស់ពួកគេ ដើម្បីផ្តល់កញ្ចប់ថវិការដល់ផែនការរយៈពេលវែងរបស់ពួកគេ។ ការសម្រេចចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រភេទនេះគឺជាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមានការទិញផលិតផលហិរញ្ញវត្ថុដូចជាកាតឥណទាន ធានារ៉ាប់រង ប្រាក់កម្ចីទិញផ្ទះ និងប្រភេទវិនិយោគផ្សេងៗ។ ធនាគារក៏ត្រូវបានគេចាត់ទុកថាជាសមាសធាតុនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ពីព្រោះបុគ្គលប្រើប្រាស់គណនីពិនិត្យ និងសន្សំរួមទាំងសេវាកម្មទូទាត់តាមអ៊ីនធឺណិត ឬតាមទូរស័ព្ទដូចជា PayPal និង Venmo ។

២. ហិរញ្ញវត្ថុសាជីវកម្ម (Corporate finance) ៖ ហិរញ្ញវត្ថុសាជីវកម្មសំដៅលើសកម្មភាពហិរញ្ញវត្ថុទាក់ទងនឹងការដំណើរការសាជីវកម្ម ដូចជាមានការបែងចែកជាអង្គភាព ឬនាយកដ្ឋានសម្រាប់ត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ។ ឧទាហរណ៍ ៖ ហិរញ្ញវត្ថុសាជីវកម្មមួយ គឺក្រុមហ៊ុនធំមួយប្រហែលជាត្រូវសម្រេចចិត្តថា តើត្រូវប្រមូលប្រាក់បន្ថែមតាមរយៈការបោះលក់មូលបត្របំណុល ឬបោះលក់ភាគហ៊ុន។ ធនាគារវិនិយោគអាចផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអំពីការពិចារណាបែបនេះ។

អាជីវកម្មថ្មីអាចទទួលបានដើមទុនពីវិនិយោគិន ឬអ្នកបណ្តាក់ទុនជាថ្នូរនឹងចំណែកកម្មសិទ្ធិនៃអាជីវកម្មនោះ។ ប្រសិនបើក្រុមហ៊ុនមួយរីកចម្រើនហើយសម្រេចចិត្តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ វានឹងបោះលក់ភាគហ៊ុននៅផ្សារហ៊ុនតាមរយៈការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) ក្នុងការទទួលបានសាច់ប្រាក់បន្ថែម។ ក្នុងករណីផ្សេងទៀតក្រុមហ៊ុនមួយអាចនឹងចំណាយដើមទុនរបស់ខ្លួន ហើយសម្រេចចិត្តថាតើគម្រោងមួយណាដែលត្រូវចំណាយលុយធ្វើ និងគម្រោងណាដែលត្រូវផ្អាកសិន។ ប្រភេទនៃការសម្រេចចិត្តទាំងអស់នេះស្ថិតនៅក្រោមហិរញ្ញវត្ថុសាជីវកម្ម។

៣. ហិរញ្ញវត្ថុសាធារណៈ(Public finance) ៖ ហិរញ្ញវត្ថុសាធារណៈរួមមានការយកពន្ធ ការចំណាយ ការរៀបចំថវិកាជាតិ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលដល់របៀបដែលរដ្ឋាភិបាលទូទាត់ប្រាក់ជាមួយប្រជាជន។ រដ្ឋាភិបាលជួយការពារការធ្លាក់ចុះនៃទីផ្សារ ដោយត្រួតពិនិត្យលើការបែងចែកធនធាន ការបែងចែកប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ច។ ចំណូលរដ្ឋាភិបាលជាធម្មតាមានកំណើនតាមរយៈការយកពន្ធ។ ក្រៅពីនេះការខ្ចីប្រាក់ពីធនាគារអន្តរជាតិ ក្រុមហ៊ុនធានារ៉ាប់រង និងប្រទេសដទៃទៀតក៏ជួយដល់ការចំណាយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕

ប្រភព៖ Investopedia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ