អាមេរិក ក្លាយជាឆ្អឹងទទឹង-ក របស់ចិនក្នុងការទិញម៉ាស៊ីនផលិតបន្ទះឈីបពីប្រទេសហូឡង់

បរទេស ៖ ម៉ាស៊ីនមួយចំនួនដែលជាផ្នែកដ៏សំខាន់បំផុតរបស់ឧស្សាហកម្មបច្ចេកវិទ្យា ត្រូវបានគេផលិតនៅរោងចក្រមួយជាប់នឹងចំការពោតស្ថិតនៅក្នុងប្រទេសហូឡង់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើយ៉ាងកុំឱ្យម៉ាស៊ីនទាំងនេះធ្លាក់ចូលក្នុងដៃរបស់ប្រទេសចិនដែលកំពុងមានតម្រូវការចាំបាច់។

ទីក្រុងប៉េកាំងបានបញ្ជាទិញទៅរដ្ឋាភិបាលហូឡង់ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនចិនទិញម៉ាស៊ីនផលិតបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុនហូឡង់ ASML Holding តាមរយៈបច្ចេកវិទ្យា extreme ultraviolet lithography ។ ម៉ាស៊ីននេះមានទម្ងន់ជាង ១៨០ តោន ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមមានក្រុមហ៊ុនអាមេរិក Intel Corp, ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics និងក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេរបស់ក្រុមហ៊ុន Apple Inc គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) ដើម្បីផលិតបន្ទះឈីបគ្រប់បែបយ៉ាងសម្រាប់ប្រើក្នុងទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រជំនាន់ថ្មី។

ប្រទេសចិនចង់ទិញម៉ាស៊ីនដែលមានតម្លៃ ១៥០ លានដុល្លារនេះ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត ក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស។ ប៉ុន្តែ ក្រុមហ៊ុន ASML របស់ហូឡង់ មិនទាន់បានយល់ព្រមធ្វើការលក់ម៉ាស៊ីនរបស់ពួកគេដល់ក្រុមហ៊ុនណាមួយមកពីប្រទេសចិននៅឡើយនោះទេ ពីព្រោះប្រទេសហូឡង់ដែលស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិក គឺកំពុងដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ASML ក្នុងការនាំចេញទៅកាន់ប្រទេសចិន ។

យោងតាមមន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា រដ្ឋបាលលោក Biden បានស្នើសុំរដ្ឋាភិបាលរឹតបន្ទឹងការលក់នេះ ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានកំណត់យកក្រុមហ៊ុនចិនធំៗដូចជា ក្រុមហ៊ុន Huawei ជាដើមថា បានគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក ហើយក៏បានព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តបរទេសរបស់ខ្លួនដទៃទៀតឱ្យរឹតបន្ដឹងលើការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ផងដែរ ដោយលើកមូលហេតុអំពីការព្រួយបារម្ភចារកម្ម ដែលក្រុមហ៊ុន Huawei ធ្លាប់បានបដិសេធហើយថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។

លោក Peter Wennink នាយកប្រតិបត្តិនៃក្រុមហ៊ុន ASML បាននិយាយថា ការរឹតត្បិតលើការនាំចេញរបស់ហូរឡង់អាចនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនខ្លាំង។ លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖

«នៅពេលនិយាយអំពីបញ្ហាសន្តិសុខជាតិជាក់លាក់ ការត្រួតពិនិត្យលើការនាំចេញគឺជាវិធានការណ៍ត្រឹមត្រូវ។ បើទោះជាយ៉ាងនេះក៏ដោយ យោងតាមផ្នែកមួយនៃយុទ្ធសាស្ត្រជាតិទូលំទូលាយលើភាពជាអ្នកដឹកនាំការផលិតបន្ទះឈីប រដ្ឋាភិបាលចាំបាច់ត្រូវពិចារណាអំពីវិធានការទាំងនេះ ប្រសិនបើប្រើប្រាស់ហួសកម្រិតពេក ក៏អាចបន្ថយនវានុត្តន៍ក្នុងរយៈពេលមធ្យមដោយកាត់បន្ថយការស្រាវជ្រាវ និងអភិវឌ្ឍន៍»

លោក​បាន​និយាយទៀត​ថា ​ក្នុង​រយៈពេល​ខ្លី​ និង​មធ្យម​ ការគ្រប់គ្រង​លើការនាំចេញ​យ៉ាង​ទូលំទូលាយ​នឹង​កាត់​បន្ថយ​សមត្ថភាព​ផលិត​បន្ទះ​ឈីប​របស់​ពិភពលោក ​ដែល​កាន់​តែ​ធ្វើ​ឱ្យ​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ជាក់ស្ដែង មិនដល់​មួយ​ខែ​ផង​ បន្ទាប់​ពី​ការ​ចូល​កាន់​តំណែង​របស់​លោក​ Biden ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក​ Jake Sullivan បាន​និយាយ​ជាមួយ​សមភាគី​ហូឡង់​អំពី​អ្វី​ដែល​សេតវិមាន​បាន​ពិពណ៌នា​ថា​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​បញ្ហា​នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ