អាមេរិក ជំរុញឱ្យមានការរកស៊ីជាមួយចិនបន្ថែមទៀត ទោះទំនាក់ទំនងពាណិជ្ជកម្មនៅល្អក់កករក៏ដោយ

បរទេស ៖ សហរដ្ឋអាមេរិក​ក្រោម​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន បានជំរុញ​ឱ្យ​ក្រុមហ៊ុន​អាមេរិករបស់ខ្លួនបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ចិន​បន្ថែម​ទៀត ទោះ​បី​ជា​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​មាន​សភាព​ល្អក់កករ​ក៏​ដោយ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អ្នកស្រី Gina Raimondo។

អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន Wall Street Journal កាល​ពី​សប្ដាហ៍​មុន​ថា អ្នកស្រី​គ្រោង​នឹង​ដឹកនាំ​ប្រតិភូ​ប្រធាន​ក្រុមហ៊ុន​អាមេរិក​ទៅ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស ដែល​រួម​មានទាំង​ប្រទេស​ចិន​ផង​ដែរ ដើម្បី​ស្វែងរក​ឱកាស​ធុរកិច្ច ក៏​ដូច​ជា​ដោះស្រាយ​នូវ​ជម្លោះ​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ។ យ៉ាងណាមិញ ដំណើរ​ទស្សនកិច្ច​នេះ​នៅ​មិន​ទាន់​មាន​កាលវិភាគ​កំណត់​ច្បាស់លាស់​នោះ​ទេ។

«ការងារ​ចម្បង​របស់​ខ្ញុំ​គឺ​ការពារ​ផល​ប្រយោជន៍​របស់​ឧស្សាហកម្ម​អាមេរិក»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Raimondo។

អ្នកស្រី​រដ្ឋមន្ត្រី​បាន​លើកឡើង​បន្ថែម​ថា គោលនយោបាយ​សេដ្ឋកិច្ច​របស់​ចិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ក្រុមហ៊ុន​អាមេរិក ដោយ​ចិន​ផ្ដល់​នូវ​ការ​ទំនុក​បម្រុង​ដល់​ក្រុមហ៊ុន​របស់​ខ្លួន ដើម្បី​ឱ្យ​នាំ​ទំនិញ​ចេញ​ក្នុង​តម្លៃ​មួយ​ទាប​ជាង​ទីផ្សារ។

ចាប់​តាំង​ពី​ឆ្នាំ១៩៨៥មក អាមេរិក​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱនភាព​ជាមួយ​នឹង​ចិន​រហូត​មក​ហើយ។ ក្នុង​ឆ្នាំ២០២០កន្លង​ទៅ សហរដ្ឋអាមេរិក​បាន​នាំ​ទំនិញ​ចេញ​ទៅ​កាន់​ចិន​សរុប​ប្រមាណ ១២៤ ពាន់លាន​ដុល្លារ ហើយ​នាំ​ចូល​ពី​ចិន​វិញ​រហូត​ដល់​ទៅ​ ៤៣៤ ពាន់លាន​ដុល្លារ​អាមេរិក​ឯណោះ។ នេះ​បើ​តាម​ស្ថិតិ​របស់​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វ័យ ៥០ឆ្នាំ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា អាមេរិក​ត្រូវ​តែ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយសារ​តែ​ទំហំ​ដ៏​ធំ​នៃ​ទីផ្សារ​របស់​ចិន។

«តាម​ពិត​ទៅ​ខ្ញុំ​គិត​ថា ការ​កើន​ឡើង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ នឹង​ជួយ​កាត់​បន្ថយ​ជម្លោះ​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី។

អ្នកស្រី​បាន​បន្ថែម​ថា «គ្មាន​ហេតុផល​ណា​មួយដែល​ត្រូវ​កាត់​ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ទេ។ លោក​ប្រធានាធិបតី​បាន​លើកឡើង​រួច​មក​ហើយ​ថា យើង​ [អាមេរិក​] មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​សង្គ្រាម​ត្រជាក់​ជាមួយ​ចិន​នោះ​ទេ។ ប្រទេស​នេះ​ [ចិន] មាន​សេដ្ឋកិច្ច​ធំ​ណាស់ យើង​ចង់​រកស៊ី​នៅ​ទីផ្សារ​ស្រុក​គេ ហើយ​គេ​ក៏​ចង់​រក​ស៊ី​នៅ​ស្រុក​យើង​ដែរ»

សហរដ្ឋអាមេរិក និង​ចិន​នៅ​ពេល​នេះ​ កំពុង​តែ​មាន​ការ​ប្រកួតប្រជែង​ឥទ្ធិពល​យ៉ាង​ស្វិតស្វាញ​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំងអស់​នៅ​ពិភពលោក ហើយ​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​វិស័យ​ការទូត សន្តិសុខ ហើយ​ក៏​ដូច​ជា​វិស័យ​ពាណិជ្ជកម្ម​ផងដែរ។

ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ ប្រទេស​ទាំង​ពីរ​ល្អក់កករ​នឹង​គ្នា​ ចាប់​តាំង​ពី​គោលនយោបាយ​រឹតត្បិត​ការ​នាំ​ចេញ-នាំ​ចូល​ឧបករណ៍​បច្ចេកវិទ្យា​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ មក​ម្ល៉េះ។ ចូល​មក​ដល់​រដ្ឋបាល​លោក​ បៃដិន មន្ត្រី​រដ្ឋការ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​តែ​ត្រួតពិនិត្យ​លើ​គោលនយោបាយ​របស់​លោក​ ត្រាំ ឡើង​វិញ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ អ្នកស្រី​​រដ្ឋមន្ត្រី​រូប​នេះ​បាន​បញ្ជាក់ឱ្យដឹងថា​ ការ​ត្រួតពិនិត្យ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​នៅ​តែ​ប្រកាន់​គោលនយោបាយ​មួយ​ចំនួន​របស់​លោក ត្រាំ ដូច​ជា​ការ​ហាម​ឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា Huawei ប្រើប្រាស់​បន្ទះ​ឈីប​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អ៊ីនធឺណិត 5G របស់​ខ្លួន​ឡើយ។ អ្នកស្រី​បាន​ហៅ​ក្រុមហ៊ុន​នេះ​ថា​ជា ក្រុមហ៊ុន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

ខុស​ប្លែក​ពី​រដ្ឋការ​របស់​លោក ត្រាំ ក្នុង​រដ្ឋការ​អាមេរិក​ថ្មី​នេះ អាមេរិក​នឹង​សហការ​ជាមួយ​ដៃ​សម្ព័ន្ធមិត្ត ជាពិសេស​ដៃគូ​នៅ​សហភាព​អឺរ៉ុប ដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​ការ​រឹតត្បិត​មិន​ឱ្យ​មាន​ការ​នាំ​ចេញ​ឧបករណ៍​បច្ចេកវិទ្យា ដែល​មាន​ចំណង​ជាមួយ​សន្តិសុខ​ជាតិ ទៅ​កាន់​ប្រទេស​ចិន​ឡើយ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣