fbpx

ព្យាករណ៍ ៖ សេដ្ឋកិច្ចមហាយក្សអាមេរិកអាចនឹងកើនឡើងក្នុងល្បឿនលឿនបំផុតនៅឆ្នាំ2021នេះ

បរទេស៖ អង្គការ​សម្រាប់​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ចដែលហៅកាត់ថា OECD នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់មហាយក្សអាមេរិកនឹងអាចស្ទុះងើបឡើងវិញក្នុងល្បឿនដ៏លឿនបំផុតនៅឆ្នាំ2021 នេះ ហើយក៏ជាអត្រាមួយខ្ពស់មិនធ្លាប់ធ្វើបានឡើយគិតចាប់តាំងពីឆ្នាំ1984 មក។

ប្រភពដដែលបានឲ្យដឹងទៀតថាផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិកនឹងអាចកើនឡើងក្នុងល្បឿនដល់ទៅ 6.9 ភាគរយសម្រាប់ឆ្នាំ 2021បន្ទាប់ពីបានដាំក្បាលចុះដល់ទៅ 3.5 ភាគរយកាលពីឆ្នាំ2020 ហើយកត្តាជំរុញខ្លាំងនៅក្នុងឆ្នាំនេះ គឺដោយសារតែកញ្ចប់ជំនួយថវិកាជាបន្តបន្ទាប់របស់រដ្ឋាភិបាលអាមេរិក ជាពិសេសកម្មវិធីចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព។

ការព្យាករណ៍ថ្មីរបស់ OECD នេះត្រូវបានកែប្រែបន្តិចដែលខុសពីការទស្សន៍ទាយកាលពីក្នុងខែមីនាកន្លងទៅដែលបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកនឹងកើនឡើងត្រឹមតែ 6.5 ភាគរយ ហើយក៏ជាអត្រាដែលមានកំណើនខ្លាំងធៀបទៅនឹងការព្យាករណ៍កាលពីខែធ្នូ ឆ្នាំ2020 ដែលមានត្រឹមតែ 3.2 ភាគរយប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា OECD គឺជាអង្គការអន្តរជាតិដ៏ធំមួយដែលមានកិច្ចការងារធ្វើយ៉ាងណាជួយជំរុញឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សកលលោកមានលំនឹង និងកំណើន ដែលមានសមាជិកជាប្រទេសមានសេដ្ឋកិច្ចខ្លាំងចំនួន 38ប្រទេស។ ប្រសិទ្ធភាពនៃការព្យាករណ៍សេដ្ឋកិច្ចរបស់អង្គការនេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ដោយក្នុងនោះផងដែរ OECD បានព្យាករណ៍សេដ្ឋកិច្ចពិភពលោកនឹងអាចកើនឡើងប្រមាណជា 5.8 ភាគរយសម្រាប់ឆ្នាំ2021 នេះដែលកើនឡើងច្រើនជាងការព្យាករណ៍កាលពីខែមីនាដែលមានត្រឹមតែ 5.6 ភាគរយ៕


ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីបង្ហាញពីមហិច្ឆិតាប្រើប្រាស់រ៉ូបូតយោធា ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ

នៅក្នុងផែនការចុងក្រោយរបស់ប្រទេសសិង្ហបុរី កំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័ត ដើម្បីបម្រើក្នុងវិស័យការពារជាតិ និងសុវត្ថិភាពសង្គមឲ្យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

៤ចំណុចបង្កឱ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ

ការនាំចេញអង្ករកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិគិត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តាប្រឈមធំៗចំនួន៤ កើតឡើងព្រមគ្នា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារកូរ៉េដ៏ធំទិញភាគហ៊ុននៅសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខណៈកម្ពុជាឈរនៅលេខ១សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ

ធនាគារដ៏ធំរបស់កូរ៉េខាងត្បូង បានទិញភាគហ៊ុនដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

រដ្ឋាភិបាលពន្លឿនការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជ្រើសយកវិទ្យាស្ថាន UPDIS ធ្វើជាដៃគូអភិវឌ្ឍន៍ និងអនុវត្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលមានតម្លៃសរុបរហូតដល់រាប់ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកអាចរងនូវផលប៉ះពាល់ពីប្រទេសជិតខាង

បើទោះជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានព្យាយាមទប់ស្កាត់ការនាំជ្រូករស់ចូលពីប្រទេសជិតខាង ប៉ុន្តែភាពប្រឈមរបស់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក
ជំនួញ, ព្រឹត្តិការណ៍

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាំគ្នានិយាយពីគោលបំណងផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារ

បណ្តាម្ចាស់សិប្បកម្មផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនបានបង្ហាញពីគោលបំណងនៃការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកកាអនុម័តគោលនយោបាយ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងងើបវិញក្នុងល្បឿនលឿននៅដើមឆ្នាំក្រោយ

ស្របទៅនឹងផែនការនៃការបើប្រទេស ក៏ដូចជាសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍បានគាំទ្រ និងមានជំនឿចិត្តថា សេដ្ឋកិច្ចនឹងល្អប្រសើរ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ក្រៅពីធនាគារដែលជាទីតាំងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកប្រាក់ លោកអ្នកក៏អាចមានជម្រើសផ្សេងៗចំនួន៧ទៀត ដែលមានសុវត្ថិភាពខ្ពស់

AMS ECONOMY
@amseconomy