សេដ្ឋកិច្ចអាមេរិកកើនឡើង 6.4 ភាគរយក្នុងត្រីមាសដំបូងដូចការគ្រោងទុក

វ៉ាស៊ីនតោន៖ នៅសប្តាហ៍នេះតួលេខជាផ្លូវការនៃកំណើនសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកត្រូវបានគេបង្ហាញជាផ្លូវការដោយក្នុងនោះគេអាចមើលឃើញ​ពី​ការ​កើនឡើងដ៏រឹងមាំដូចទៅនឹងការរំពឹងទុករបស់រដ្ឋាភិបាលសម្រាប់ 3 ខែដើមឆ្នាំនេះប្រមាណជា 6.4 ភាគរយ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិអាមេរិកចេញពីវិបត្តិដែលខ្លួនទទួលរង កាលពីឆ្នាំទៅដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដត្រូវបានគេមើលឃើញផងដែរថា​បានចាប់ផ្តើមស្ទុះឡើងវិញខ្លាំងចាប់តាំងពីដើមខែមករាមក ហើយនោះក៏ដោយសារតែកម្មវិធីចែកចាយវ៉ាក់សាំងដ៏មានប្រសិទ្ធភាពព្រមទាំងការចាក់បញ្ចូលថវិកាជំនួយជាច្រើនទី្រលានដុល្លារចូលទៅក្នុងប្រតិបត្តិការអាជីវកម្មក្នុងស្រុកផងដែរ។

យោងតាមការបញ្ជាក់ដោយក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាកំណើនផលិតផលក្នុងស្រុក GDP ប្រមាណជា2/3 នៃសកម្មសេដ្ឋកិច្ចគឺបានមកពីការចាយវាយឡើងវិញរបស់ពលរដ្ឋក្នុងស្រុកខណៈដែលការនាំចេញនៅមានកំណើនតិចតួចនៅឡើយ ដោយអ្នកសេដ្ឋកិច្ចជា​ច្រើន​បានជឿជាក់ថា GDP នឹងបន្តកើនឡើងទៅដល់ 10ភាគរយនៅក្នុងត្រីមាសទី2នេះ។

លោកស្រី Lydia Boussour អ្នកសេដ្ឋកិច្ចល្បីជាងគេនៅសកលវិទ្យាល័យសេដ្ឋកិច្ច Oxford បានរំពឹងទុកថា GDP អាមេរិកនៅក្នុងត្រីមាសទី2 នេះ​នឹង​មានសន្ទុះកើនឡើងទៅដល់ 13ភាគរយក្រោយពេលដែល GDP របស់ខ្លួនបានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំទៅ ​ដែលក្នុងនោះអាមេរិកមើលឃើញ​ពីកំណើន​​ត្រឹមតែ 0.9 ភាគរយប៉ុណ្ណោះកាលពីត្រីមាសទី1 ឆ្នាំ2020។

ដោយឡែក អ្នកសេដ្ឋកិច្ចជាច្រើនទៀតបានព្យាករណ៍ថាសេដ្ឋកិច្ចជាតិអាមេរិកនឹងអាចទទួលបានកំណើនចន្លោះពី 6-7ភាគរយនៅក្នុងឆ្នាំ2021 ក្រោម​កម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងមួយប្រហាក់ប្រហែលទៅនឹងកំណើនដែលខ្លួនធ្លាប់បានទទួលកាលពីឆ្នាំ1984 គឺរហូតទៅដល់ 7.2 ភាគរយ ប៉ុន្តែខាងអ្នកសេដ្ឋកិច្ច​របស់ Oxford វិញបាននិយាយថាសេដ្ឋកិច្ចអាមេរិកនឹងអាចធ្វើបានរហូតទៅដល់​7.7 ភាគរយគឺលើសពីកំណត់ត្រាចាស់ដែលអាមេរិកធ្លាប់ធ្វើបានខ្លាំង​បំផុត​កាលពីឆ្នាំ1951។

កត្តាសំខាន់ដែលបានជួយឲ្យសេដ្ឋកិច្ចអាមេរិកអាចដំណើរការឡើងមកវិញបានល្អយ៉ាងនេះគឺដោយសារតែកញ្ចប់ថវិកាជំនួយសរុបរបស់រដ្ឋាភិបាលដែលមានចំនួនរហូតទៅដល់ជិត 3 ទ្រីលានដុល្លារកាលពីខែធ្នូ និងខែមីនាកន្លងទៅ ជាពិសេសកម្មវិធីប្រយុទ្ធប្រឆាំងកូវីដដែលឈានមកដល់ដំណាក់កាល​ចែកចាយ​វ៉ាក់សាំង​ជូនពលរដ្ឋនោះគឺបានកំពុងតែអនុញ្ញាតឲ្យអាជីវកម្មក្នុងស្រុកកាន់តែច្រើនឡើងអាចចាប់ផ្តើមបើកទ្វាររបស់ខ្លួនវិញជាធម្មតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ