អាមេរិកផ្តល់ជំនួយជាង ១៧លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា

ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណជាង ១៧លានដុល្លារដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាពពាណិជ្ជកម្ម (CAST-Cam​bo​dia) សម្រាប់រយៈពេល៥ ឆ្នាំ (២០១៩ ដល់ឆ្នាំ២០២៣)។

ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ-19 លើការធ្វើដំណើរអន្តរជាតិ ការរឹតត្បិតម្តងម្កាលលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (Commercialization of Aquaculture for Sustainable Trade in Cambodia “CAST-Cambodia”) នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នដែលជាឆ្នាំទី៣នៃការអនុវត្តគម្រោង។

គម្រោង CAST បានរួមចំណែកយ៉ាងសកម្មជាមួយអនុក្រុមការងារបច្ចេកទេសជលផល ដែលរដ្ឋបាលជលផលជាសហប្រធានជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចែករំលែក និងសម្របសម្រួលសកម្មភាពនានាទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរដ្ឋបាលជលផលក្នុងផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេសជួយការកសាងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល។

ជាលទ្ធផលបង្ហាញថា អ្នកទទួលផលផ្ទាល់ពីគម្រោងCAST ដែលបានចូលរួមវគ្គបណ្តុះបណ្តាលក្រោមសកម្មភាពនេះកាលពីខែធ្នូ ឆ្នាំ២០២០ នៅតែចងចាំខ្លឹមសារសំខាន់ៗពីវគ្គបណ្តុះបណ្តាល។ ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣៤ភាគរយ ដែលទទួលការបណ្តុះបណ្តាល បានអនុវត្តបច្ចេកទេស/បច្ចេកវិទ្យាក្នុងរយៈពេល ៦ ខែ។ ក្រៅពីនេះ ក្នុងចំណោមស្ថានីយ៍ផលិតកូនត្រីពូជចំនួន ១២ កន្លែង ក្នុងនោះមាន ២ កន្លែង(១៦.៧ភាគរយ) កំពុងផ្គត់ផ្គង់កូនត្រីដល់ទីផ្សារ/អ្នកចិញ្ចឹម តាមស្តង់ដារគុណភាពដែលបានកែលម្អជាអប្បបរមា។

គម្រោង CAST បានកំណត់ថា ត្រូវមានកសិដ្ឋានចិញ្ចឹមត្រី និងកសិដ្ឋានផលិតកូនត្រីពូជបន្ថែមទៀតសម្រាប់ការបង្ហាញបច្ចេកទេសផលិតកម្មលក្ខណៈពាណិជ្ជកម្ម ហើយបានកំណត់ទីតាំង២ ក្នុងខេត្តសៀមរាបដែលមានលក្ខណៈសម្បត្តិជា «កសិដ្ឋានបង្ហាញ» របស់គម្រោង CAST ។ ទីតាំងទី១ គឺកសិដ្ឋានរដ្ឋាដា ដែលពង្រីកពីកន្លែងផលិតកូនត្រីពូជ ទៅជាកន្លែងចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្មដែលមានពូជត្រីចម្រុះ។ ទីតាំងទី២ គឺនៅកំពង់ឃ្លាំង ដែលកម្មវិធី ASA/WISHH បានផ្តល់ហិរញ្ញប្បទានដល់ការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់លក្ខណៈពាណិជ្ជកម្ម ជាប្រភេទត្រីដែលនិយមនៅកម្ពុជា។

គម្រោងនេះ បានកំណត់ទីតាំងដែលមានសក្តានុពលពីរផ្សេងទៀត ទី១ស្ថិតនៅខេត្តសៀមរាប សម្រាប់បង្ហាញដល់កសិដ្ឋានផលិតកូនត្រីពូជ អ្នកបំប៉នកូនត្រី និងអ្នកចិញ្ចឹម និងទីតាំងទី២ស្ថិតក្នុងខេត្តកំពង់ធំ។ ត្រីដែលផលិតបានតាមការបណ្ដុះបណ្ដាលរបស់គម្រោងចំនួន ៣,៤៩៨.៥ គ.ក្រ ត្រូវបានទិញយកទៅកែច្នៃនៅខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលកំពុងអនុវត្តការងារ សេវាដែលផ្តល់ដោយក្រុម គឺស្មើនឹងចំណុចដៅប្រចាំឆ្នាំរបស់គម្រោងចំនួន ៧៧ភាគរយ។ ក្នុងរយៈពេល ២ ខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានផ្តល់កម្ចី ១៦២,០០០ដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៧សម្រាប់ការកែលម្អអាជីវកម្ម ស្មើនឹងប្រមាណ ៧២ ភាគរយ នៃចំណុចដៅប្រចាំឆ្នាំរបស់គម្រោងនៅឆ្នាំសារពើពន្ធ ២០២១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ