បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់អាមេរិកកាលពីអំឡុងខែមីនាកន្លងទៅនេះបានជួបនឹងឱនភាពយ៉ាងខ្លាំងស្មើទំហំទឹកប្រាក់ប្រមាណ 74.5ពាន់លានដុល្លារដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុន ដោយការនាំចូលនូវផលិតផលពីបរទេសមានចំនួនកើនឡើងខ្លាំងរហូតដល់ 274.5ពាន់លានដុល្លារ ស្មើនឹងប្រមាណជា 6.3ភាគរយ ខណៈដែលទំហំនៃការនាំចេញរបស់ខ្លួនមានត្រឹមតែ 200 ពាន់លានដុល្លារ ឬ 6.6 ភាគរយតែប៉ុណ្ណោះ។
តាមរយៈទិន្ន័យខាងលើនេះមានន័យថា ឱនភាពនៃពាណិជ្ជកម្មរបស់អាមេរិកសម្រាប់ខែមីនាគឺមានរហូតទៅដល់ 74.5 ពាន់លានដុល្លារដែលកម្រិតមួយខ្ពស់ខ្លាំងជាងកាលពីខែកុម្ភៈដែលមានត្រឹមជាង 70.5ពាន់លានដុល្លារ ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិននៅតែបន្តការធ្លាក់ចុះ។ នៅក្នុងអំឡុងខែមីនា ការនាំចេញរបស់អាមេរិកទៅកាន់ទីផ្សារចិនមានការធ្លាក់ចុះជាងការនាំចូល ដែលធ្វើចំណូលសេដ្ឋកិច្ចបន្តធ្លាក់ចះបន្ថែមពីលើទិន្នន័យចាស់ដល់ទៅ 11.6ភាគរយ ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ 27.7ពាន់លានដុល្លារ។
នៅក្នុងត្រមាសទី1ដើមឆ្នាំ2021 ទំហំពាណិជ្ជកម្មរបស់អាមេរិកមានត្រឹម 212.8 ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ 64.2 ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ខណៈដែល អាជីវកម្មសំខាន់របស់អាមេរិកត្រូវបានផ្អាក។
អ្នកជំនាញសេដ្ឋកិច្ចល្បីបំផុតរបស់អាមេរិក លោក Oren Klachen បានធ្វើការព្យាករថា នៅក្នុងឆ្នាំ2021 ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែបន្តការធ្លាក់ចុះបន្ថែមទៀត ខណៈដែលការនាំចេញនៅតែមានភាពត្បិតត្បៀត ហើយការនាំចូលនៅតែមានកំណើន ជាពិសេសតម្រូវការចាំបាច់ទៅលើសម្ភារៈ ផលិតផល និងមុខទំនិញនានាពាក់ព័ន្ធទៅនឹងសុខភាពសាធារណៈ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ