fbpx

ប្រើកាបូបចាក់អំបោះខ្មែរ ជួយបង្កើនសោភ័ណភាពអ្នកប្រើឱ្យទាន់សម័យ និងលើកតម្លៃផលិតផលក្នុងស្រុក

ភ្នំពេញ ៖ អាចនិយាយបានថាជាប្រភេទអាជីវកម្មមួយដែលទាមទារឱ្យមានភាពអំណត់ និងព្យាយាមបំផុតសម្រាប់ការផលិត ឬបង្កើតជាសម្ភារៈប្រើប្រាស់ ក៏ដូចជា​សម្រាប់លំអរប្រាណរបស់នារី ដូចជាកន្សែងបង់ក មួក អាវ កាបូបដៃ និងកាបូបស្ពាយដ៏ស្រស់ស្អាតដែលច្នៃឡើងពីសរសៃអំបោះ និងកំពុង​មាន​តម្រូវ​ការទីផ្សារនាពេលបច្ចុប្បន្ន។

កញ្ញា ជឹម​ ច័ន្ទមុន្នី មានវ័យ​ 20​ឆ្នាំ ជាម្ចាស់អាជីវកម្មខ្នាតតូចថ្មីមួយដែលទើបបង្កើតឡើងជាលក្ខណៈគ្រួសារដែលមានឈ្មោះថា អំបោះ(ambos)។ ពាក្យថា​​អំបោះ​នេះ ហាក់បង្ហាញយ៉ាងជាក់ច្បាស់ពីវត្ថុធាតុដើមនៃផលិតផលដែលបង្កើតឡើងដោយសរសៃអំបោះចាក់ច្នៃចេញជាកាបូបស្ពាយរបស់​នារីជា​ច្រើន​ម៉ូដ ច្រើនទំហំ និងច្រើនពណ៌ប្លែកៗគ្នាដ៏ស្រស់ស្អាត។

អាជីវកម្មនេះកកើតឡើងពីស្នាដៃកញ្ញាផ្ទាល់ ដោយមានការជំរុញ និងលើកទឹកចិត្តពីសំណាក់អ្នកម្ដាយដែលមានទេពកោសល្យ និងជំនាញខាងចាក់​នេះ​ស្រាប់។ កញ្ញា​ ជឹម​ ច័ន្ទមុន្នី បានប្រាប់ពីគោលបំណងរបស់ខ្លួនថា ៖

“ខ្ញុំតែងតែមានក្ដីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់​ខ្លួនតូចមួយដែលខ្ញុំអាចប្រើប្រាស់​ទេពកោសល្យ​ផ្ទាល់​ខ្លួននៅក្នុងមុខជំនួញមួយនោះបាន ហើយខ្ញុំចង់លក់ផលិតផលដែលបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតធ្វើជាអត្តសញ្ញាណនៃផលិតផលខ្លួន​ឯង​ផ្ទាល់តែម្ដង”

កញ្ញាបន្តថា ៖

“តាមរយៈផលិតផលអំបោះចាក់ដែលរួមមានដូចជា អាវ មួក កន្សែងបង់ក ការបូប ទាំងអស់នេះ ខ្ញុំចង់ឱ្យអ្នកប្រើប្រាស់ទូទៅបាន​ស្គាល់​ពី​ស្នាដៃ និងទេពកោសល្យរបស់អ្នកផលិតដែលភាគច្រើនស្ត្រីខ្មែរ ដែលបានព្យាយាមចំណាយពេលក្នុងការចាក់ដោយសរសៃអំបោះតូចៗដោយដៃរហូត​ក្លាយ​ជា​សម្ភារៈប្រើប្រាស់ និងរបស់លំអរខ្លួនដ៏ស្រស់ស្អាត”

សម្រាប់តែប្រភេទផលិតផលកាបូបស្ពាយចំហៀងរបស់មនុស្សស្រី ត្រូវបានម្ចាស់អាជីវកម្មវ័យក្មេងរូបនេះប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់ត្រូវចំណាយ​ពេល​ជាង10 ម៉ោង ជាមួយនឹងភាពអំណត់អត់ធ្មត់ និងព្យាយាមក្នុងការចាក់រចនាម៉ូដ ដោយឡែកតម្លៃដែលទទួលបានពីការលក់វិញត្រឹមជាង10ដុល្លារ ឬក្រោម 20ដុល្លារ តែប៉ុណ្ណោះ ខណៈដែលកាបូបម៉ាកល្បីរបស់បរទេសមានតម្លៃរហូតដល់រាប់រយដុល្លារ។

កញ្ញា ច័ន្ទមុន្នី បានបញ្ជាក់ប្រាប់ឱ្យដឹងថា គ្រប់ផលិតផលអំបោះចាក់របស់កញ្ញាដែលលក់បានភាគច្រើនមានការបញ្ជាទិញតាមរយៈផេកហ្វេសប៊ុក ombos.ombos បន្ទាប់ពីកញ្ញាថតរូបភាពផលិតផលសម្រេចដាក់លក់ជាសាធារណៈ ដោយអតិថិជនដែលគាំទ្រភាគច្រើនជាអ្នករស់នៅក្នុងស្រុក និងជាជនជាតិខ្មែរ មានអាយុចាប់ពីជាង20ឆ្នាំឡើងទៅ។ ដោយឡែកសម្រាប់ការកុម៉្មង់ម៉ូដផ្សេងៗអតិថិជនត្រូវប្រាប់មុនរយៈពេលមួយសប្ដាហ៍​ដើម្បីងាយ​ស្រួល​ក្នុងការរកវត្ថុធាតុដើមសម្រាប់ចាក់ ។ 

ពាក់ព័ន្ធទៅនឹងផលិតវិញ កញ្ញា ច័ន្ទមុន្នី បានប្រាប់ថា មិនសូវជាមានភាពលំបាកនោះទេ ដោយសារតែវត្ថុធាតុដើមសម្រាប់ចាក់បង្កើតចេញជាផលិតផល ភាគច្រើន​មាននៅក្នុងស្រុកស្រាប់ ដូចជា សរសៃអំបោះ(អំបោះចាក់) ម្ជុលចាក់ អំបោះដេរ ម្ជុលដេរ ក្រណាត់ និងគ្រឿងកន្លាស់ជាដើម។ ប៉ុន្តែអ្វីដែល​សំខាន់ គឺតម្រូវឱ្យអ្នកផលិត ដែលជាអ្នកចាក់ត្រូវមានចំណេះ ជំនាញក្នុងការច្នៃម៉ូដ រួមជាមួយនឹងភាពអំណត់បំផុត ដើម្បីអាចទទួលបានផលិតផលសម្រេច មានសោភ័ណភាពស្អាតប្រកបដោយគំនិតច្នៃប្រឌិត។

ជាមួយនឹងការប្រាប់ពីដំណើរការអាជីវកម្មដែលបង្កើតឡើងដោយដៃច្នៃពីសរសៃអំបោះនេះ កញ្ញាក៏បានបង្ហាញពីក្ដីបារម្ភខ្លះផងដែរថា ៖

“ញុំក៏មានការព្រួយ​បារម្ភ​ខ្លះដែរនៅក្នុងការធ្វើអាជីវកម្មមួយនេះ ដោយសារមនុស្សភាគច្រើនគេនិយមប្រើតែកាបូបម៉ាកល្បី កាបូបស្បែកប្រណីតៗនាំចូលពីក្រៅស្រុក ហើយ​មើល​រំលងផលិតផលក្នុងស្រុក។ តាមរយៈអាជីវកម្មមួយនេះ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរងាកមកជួយគាំទ្រនូវ​រាល់ផលិតផលក្នុងស្រុកដែលបង្កើត​ឡើង​ដោយ​ប្រជាជនខ្មែរ ព្រោះផលិតផលនៅក្នុងស្រុកក៏អាចមានគុណភាពល្អដែរ។ យើងជួយគាំទ្រផលិតផលនៅក្នុងប្រទេសជាតិយើង មានន័យថា យើងបាន​ចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិយើងដូចគ្នា”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

៤ចំណុចបង្កឱ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ

ការនាំចេញអង្ករកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិគិត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តាប្រឈមធំៗចំនួន៤ កើតឡើងព្រមគ្នា
ជំនួញ, ព្រឹត្តិការណ៍

ណាសា និង SpaceX ចុះកុងត្រាតម្លៃ ១ ០០០លានដុល្លារផលិតឈុតអវកាសជំនាន់ថ្មី

អង្គការណាសាត្រូវបានប្រកាសផ្តល់កុងត្រាឲ្យក្រុមហ៊ុនស្រាវជ្រាវអវកាសរបស់លោក Elon Musk ហើយ គឺ ក្រុមហ៊ុន SpaceX ក្នុងការផលិតឈុតអវកាសថ្មីតម្លៃរហូតទៅដល់ ១ ០០០
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

កម្ពុជា-វៀតណាម នឹងបើកច្រកអន្តរជាតិថ្មីម៉ឺនជ័យនៅចុងខែឧសភានេះ

ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021 ដើមសប្ដាហ៍ក្រោយនេះ ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនីង)…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែជាង១០០ទីតាំងនៅទូទាំងប្រទេស

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែនៅទូទាំងប្រទេស ដើម្បីធានាដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អាមេរិកគ្រោងបញ្ចេញកញ្ចប់ថវិកា 2.3 ទ្រីលានដុល្លារក្រោមរដ្ឋាភិបាលរបស់លោក Biden ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

រដ្ឋអំណាចរបស់លោក Joe Biden ទើបតែបានប្រកាសនៅក្នុងសប្ដាហ៍នេះនូវសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើការស្នើសុំកញ្ចប់ថវិកាប្រមាណជា 2.3 ទ្រីលានដុល្លារ
ជំនួញ, ព្រឹត្តិការណ៍

គ្រំចំពុះទាកោះកុងចាប់ផ្តើមបង្ហាញវត្តមាននៅទីផ្សារទំនើប និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍

គ្រំចំពុះទាដែលមានប្រភពមកពីកោះកុងចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ និងបង្កើនចំណូលសម្រាប់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ ៖ តើអ្វីជាគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន (NIRP)

គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ជាការវិវឌ្ឍថ្មីមួយក្នុងគោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រើដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ ហើយអនុម័តក្រោមកាលៈទេសៈសេដ្ឋកិច្ច
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ក្រុមហ៊ុនលីបង់ គ្រោងចំណាយជាង ៣០០ លានដុល្លារវិនិយោគវិស័យទូរគមនាគមន៍នៅមីយ៉ាន់ម៉ា

ក្រុមហ៊ុនវិនិយោគថ្មីរបស់លីបង់ M1 Group បានសន្យាចំណាយប្រាក់ជាង ៣០០ លានដុល្លារ ទិញពីក្រុមហ៊ុន Telenor នៃប្រទេសន័រវែសដែលវិនិយោគលើវិស័យទូរគមនាគមន៍នៅ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកស្រាវជ្រាវសេដ្ឋកិច្ច ៖ ការចូលរួមទិញផលិតផលក្នុងស្រុកនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ការចូលរួមគ្នាទិញផលិតផលក្នុងស្រុកនឹងចូលរួមចំណែកជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារក្នុង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

មុខរបរដាំចក ប្រភេទអាសូឡា អាចរកចំណូលបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ

ត្រឹមតែមានស្រះសម្រាប់ដាំចក អាសូឡា ចំនួន៣ ដែលមានទំហំតូចល្មម ក៏អាចរកចំណូលប្រចាំថ្ងៃបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចរស់នៅជួបជុំគ្រួសារយ៉ាងរីករាយ ដោយមិនចាំបាច់ទៅស៊ីឈ្នួលធ្វើជាកម្មករនៅក្រៅស្រុកនោះទេ។ នេះជាការលើកឡើងរបស់កសិករម្នាក់ដែលប្រកបមុខរបរដាំចកប្រភេទ អាសូឡា (Azolla) សម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ។ អាសូឡា (Azolla) ជាប្រភេទចកម្យ៉ាងដែលអាចធ្វើជាចំណីសត្វបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់…

AMS ECONOMY
@amseconomy