ការប្រើប្រាស់របស់មួយទឹក បានកាត់បន្ថយចំណាយ ជួយដល់សហគមន៍ និងបរិស្ថាន

ភ្នំពេញ ៖ ទំនិញមួយទឹក ដ្បិតថាមិនមែនជារបស់ថ្មីគាស់ចេញពីកេស ប៉ុន្តែគុណភាពរបស់វានៅតែអាចប្រើប្រាស់បាន ស្អាត និងមានតម្លៃថោក ដែលជួយអាចកាត់បន្ថយការចំណាយ កាត់បន្ថយសំរាម ហើយថែមទាំងបានចូលរួមជួយដល់សហគមន៍ក្រីក្រ និងថែរក្សាបរិស្ថានថែមទៀតផង។

សម្ភារៈប្រើប្រាស់ ក៏ដូចជាសម្លៀកបំពាក់មួយទឹក ដែលមានដាក់តាំងលក់នៅក្នុងហាងមួយមានទំហំតូចល្មម ឈ្មោះថា «ស្នួរខោអាវ» ភាគច្រើនបានមកពីការបរិច្ចាគពីសប្បុរសជន ជាពិសេស ជនបរទេសដែលចង់ចែករំលែកក្ដីស្រឡាញ់របស់ខ្លួនទៅអ្នកដទៃ។ ទំនិញដែលបានដាក់លក់នៅក្នុងហាងមួយនេះរួមមានដូចជា សម្លៀកបំពាក់បុរស នារី កុមារ ជាច្រើនឈុត មានគ្រឿងអលង្កា កាបូប ស្បែកជើង ដែលមានតម្លៃសមរម្យ។ ក្រៅពីនេះ ក៏មានទទួលផលិតផលខ្មែរយកមកដាក់លក់ផងដែរ ដូចជា ផលិតធ្វើពីឫស្សី ដីឥដ្ឋ និងសាប៊ូ ជាដើមដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក។

ក្នុងកាយវិការបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានអ្នកយកព័ត៌មាន AMS នៅទីតាំងលក់ផ្ទាល់ អ្នកនាង យ៉ិន ចិន្ដា ដែលជាស្ថាបនិកហាងលក់របស់មួយទឹក «ស្នួរខោអាវ» បានរៀបរាប់ថា

“ខ្ញុំជាអ្នកចូលចិត្តប្រើរបស់មួយទឹក ព្រោះវាមានតម្លៃថោក ហើយនៅស្រុកខ្មែរផលិតផលខោអាវមានច្រើនមែនទែនដែលគេគិតទៅលើ fashion និងភ្លេចពីបញ្ហាទាក់ទងនឹងបរិស្ថានដែលយើងបោះចោលទៅលើភពផែនដីនោះដែរ ហើយថែមទាំងចំណាយលុយច្រើនទៅទិញរបស់ថ្មីៗទៀត”

“ហាងយើងខុសប្លែកពីហាងដទៃទៀត ដោយសារខោអាវ និងសម្ភារៈដែលយើងបានមក គឺយើងអត់ទិញពីផ្សារ ឬក៏យើងទិញពី អូឫស្សីទេ គឺបានមកពីការបរិច្ចាគរបស់អតិថិជនយើងដែលគាត់ធ្លាប់ទិញខោអាវយើង ហើយគាត់គិតថាគាត់អត់ចង់បោះចោលខោអាវរបស់គាត់ប្រើរួច ហើយចង់ផ្ទេរក្ដីស្រឡាញ់របស់គាត់ទៅអ្នកដទៃតាមរយៈការយកសម្លៀកបំពាក់របស់គាត់មកបរិច្ចាគឱ្យយើង។ អ្វីដែលប្លែក គឺអ្នកមកទិញឥវ៉ាន់នៅកន្លែងនេះ គាត់បានចូលរួមចំណែកជួយដល់សហគមន៍ដោយមិនដឹងខ្លួន…ហើយតម្លៃខោអាវទាំងអស់នេះមិនថ្លៃពេកនោះទេ”

ម្ចាស់ហាងខាងលើក៏បានបន្តថា

ដោយឈរលើគោលកាណ៍លើកកម្ពស់ការប្រើប្រាស់របស់មួយទឹក និងចែករំលែកនូវក្តីស្រលាញ់ រួមទាំងការថែរក្សាបរិស្ថាន អ្នកនាង ចិន្ដា និងដៃគូម្នាក់ទៀតដែលជាជនជាតិបរទេសមានឈ្មោះថា អេមី (Amy Von Diest) តែងបានព្យាយាមធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាញឹកញាប់។ ពួកគាត់បានសហការគ្នាបើកហាងស្នួរខោអាវនេះឡើងរយៈពេលជិត6ឆ្នាំ ដោយមានទីតាំងនៅផ្លូវ 122z ជិតវិទ្យាស្ថានភាសាបរទេស IFL ជាមួយនឹងការចំណាយដើមទុនដំបូងប្រមាណ 1,000ដុល្លារ ទៅលើការជួលទីតាំង ការរៀបចំ និងការទិញទំនិញចូលពីខាងក្រៅបន្ថែមខ្លះៗ ដោយសារអតិថិជនភាគច្រើនជាសិស្សដែលចូលចិត្តរបស់តូចៗ ស្អាតៗ និងមិនមាននៅហាងដទៃ។

យ៉ាងណាក៏ដោយអាជីវកម្មនេះបានជួបប្រទះនូវបញ្ហាមួយចំនួនផងដែរ ដូចជា កន្លែងលក់មានទំហំតូច ផ្លូវចូលចង្អៀត ដែលអតិថិជនភាគច្រើនបានមើលរំលង លុះត្រាតែអតិថិជនចាស់ៗប៉ុណ្ណោះទើបស្គាល់។

ពាក់ព័ន្ធទៅនឹងការបើកអាជីវកម្មខ្នាតតូចលក់សម្ភារៈ និងសម្លៀកបំពាក់មួយទឹកនេះ អ្នកនាង ចិន្ដា បានបង្ហាញជាទស្សនៈទានផ្ទាល់ខ្លួនថា សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មអ្វីមួយ គួរតែរកអ្វីដែលថ្មីខុសពីគេ និងមានលក្ខណៈពិសេស កុំមានភាពភ័យខ្លាច ហើយសួរខ្លួនឯងថា តើយើងចូលចិត្តទេ យើងហ៊ានទេ ហើយយើងបានព្យាយាមហើយឬនៅ​? ដោយឡែកចំពោះបញ្ហាថវិកាដែលជាដើមទុន អាចគិតពេលក្រោយទៀត សំខាន់យើងធ្វើចាប់ផ្ដើមវាជាជំហានដំបូងមុនសិន។ ជាចុងក្រោយ អ្នកនាង ចិន្តា ក៏ដូចជាដៃគូស្ថាបនិកហាង «ស្នួរខោអាវ» ចង់ឱ្យអតិថិជនមានការគាំទ្រច្រើនជាងនេះ ពិសេសអតិថិជនចាស់ៗដែលនិយមគាំទ្រ និងស្រឡាញ់របស់មួយទឹកកន្លងមកបន្តគាំទ្រ និងស្ថិតនៅជាមួយ ស្នួរខោអាវ។ មួយវិញទៀត ក៏ចង់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរងាកមកមើល និងឱ្យតម្លៃទៅលើសម្ភារៈប្រើប្រាស់ ក៏ដូចជាសម្លៀកបំពាក់មួយទឹក ដែលអាចជួយកាត់បន្ថយចំណាយ ជួយថែរក្សាបរិស្ថាន និងអាចជួយដល់សហគមន៍ថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់