ការប្រើប្រាស់បច្ចេកវិទ្យាធ្វើជាប្រយោជន៍មានការកើនឡើងក្នុងអំឡុងពេលកូវីដ-១៩

ចាប់តាំងពីឆ្នាំ២០២០មក ពិភពលោកទាំងមូលបានឆ្លងកាត់នូវវិបត្តិសុខភាពសកលដែលមិនធ្លាប់មាន។ ដោយផ្តើមចេញពីតំបន់អាស៊ីបូព៌ា ការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ ដ៏កាចសាហាវបាន និងកំពុងនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច និងសង្គម ទាំងនៅក្នុងប្រទេសនៃតំបន់ និងសកលលោក។ រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាការផ្តល់វ៉ាក់សាំង​នៅតាមបណ្តាប្រទេសនានា ក៏ភាពមិនប្រាកដប្រជានៅតែបន្តមានដដែល។

ជាការកត់សម្គាល់ ជំងឺកូវីដ-១៩ បានពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយប្រជាពលរដ្ឋបាន និងកំពុងស្វែងរកដំណោះស្រាយលើផលប៉ះពាល់នៃវិធានការរឹតត្បិតការធ្វើដំណើរ ការផ្អាកសកម្មភាពអាជីវកម្ម ចលនានៃការបំពេញការងារតាមផ្ទះ ក៏ដូចជាការរក្សាគម្លាតសុវត្ថិភាពសង្គម។ តាមការសិក្សាស្តីពីសេដ្ឋកិច្ចអេឡិចត្រូនិកក្នុងឆ្នាំ២០២០ របស់ក្រុមហ៊ុន Google, Temasak,​និង Brain & company បានឲ្យដឹងថានៅតំបន់អាស៊ីអាគ្នេយ៍ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនិន្នាការនេះក៏រំពឹងថានឹងនៅតែបន្តនៅក្រោយវិបត្តិ។

នៅតំបន់អាស៊ីអាគ្នេយ៍ អ្នកប្រើប្រាស់អ៊ីនធឺណែតថ្មីបានកើនឡើងចំនួន ៤០លាននាក់ ក្នុងឆ្នាំ២០២០កន្លងទៅ ដែលសបញ្ជាក់ពីសក្តានុពល និងភាពសំខាន់នៃបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ដើម្បីទិញទំនិញ និងសេវាចាំបាច់ ផ្តល់ និងទទួលការអប់រំ កម្សាន្ត តាមដានសុខភាព និងសុវត្ថិភាព អនុវត្តគំនិតផ្តួចផ្តើមការងារពីផ្ទះ និងធ្វើអាជីវកម្មជាដើម។ ដូច្នេះ នៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ គេឃើញមានកំណើននៃពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក សេវាដឹកជញ្ជូនចំណីអាហារ ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីធឺណែត សេវាធានារ៉ាប់រង វិនិយោគ ការទូទាត់ និងការផ្ញើប្រាក់ត្រឡប់ទៅផ្ទះ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់សេវាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយសារអ្នកប្រើប្រាស់បានផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់សាច់ប្រាក់ទៅរកការប្រើប្រាស់ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ហើយអ្នកធ្វើអាជីវកម្មចាប់ផ្តើមផ្លាស់ប្តូរគំរូអាជីវកម្មទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ខណៈអ្នកផ្តល់សេវាបង្កើនទំនាក់ទំនងជាមួយអតិថិជនតាមរយៈការអភិវឌ្ឍ និងការដាក់ចេញនូវសេវាតាមកម្មវិធីទូរស័ព្ទឆ្លាតជាដើម។ ទោះជាយ៉ាងនេះក្តី វិធានការរឹតត្បិតការធ្វើដំណើរបានធ្វើឲ្យសេវាដឹកជញ្ជូន ការធ្វើដំណើរ និងសេវាផ្តល់កម្ចីធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលខ្លី។ ផ្នែកបច្ចេកវិទ្យានៅអំឡុងនៃវិបត្តិនេះ គេក៏ឃើញមានការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល (HealthTech) និងការអប់រំ (EdTech) ។ ក្នុងនោះមានការផ្តល់ដំណោះស្រាយគាំទ្រដល់អ្នកជំងឺតាមប្រព័ន្ធឌីជីថល ដែលជួយសម្រួលដល់លទ្ធភាពទទួលបានសេវាគាំទ្រសុខភាពដោយប្រើប្រាស់ថ្នាលសេវាសុខាភិបាលពីចម្ងាយ (Telemedicine)។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំក៏មានការកើនឡើងគួរកត់សម្គាល់ ដោយផ្តល់សេវាអប់រំផ្លាស់ប្តូរទៅរកការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក។ ការណ៍នេះបានធ្វើឲ្យបច្ចេកវិទ្យាក្នុងវិស័យទាំងពីរនេះជាទិសដៅចាប់អារម្មណ៍របស់វិនិយោគិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។