ការផ្គត់ផ្គង់បន្លែក្នុងរាជធានីភ្នំពេញចាប់ផ្តើមមានកំណើនឡើងវិញ

មិនថាចំពោះការបោះដុំបន្លែ ឬការលក់រាយនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញនោះទេ (លើកលែងតំបន់ក្រហម) ចាប់ផ្តើមមានភាពធូស្រាលជាងមុនបន្តិច ខណៈ​ដែលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមានចរាចរណ៍ទូលាយទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលអាចជួយទប់លំនឹងសេដ្ឋកិច្ចរបស់​ប្រជាពលរដ្ឋ​ប្រកបអាជីវកម្មពាក់ព័ន្ធនៅក្នុងស្ថានការណ៍ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

បើទោះជាបណ្តាផ្សាររដ្ឋ និងមិនមានរៀបរយនានានៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តក្រុងមួយចំនួនដែលបានផ្អាកបណ្តោះអាសន្ននៅមិនទាន់អនុញ្ញាត​ឱ្យបើកដំណើរការឡើងវិញក៏ដោយ បន្តែសម្រាប់មុខរបរ និងការផ្គត់ផ្គង់បន្លែគ្រប់មុខបានចាប់ផ្តើមរើបឡើងវិញបន្តិចក្រោយការបិទខ្ទប់​ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលត្រូវបាន​​​​បញ្ចប់ ហើយការឆ្លងរាលដាលកូវីដ-19 ក៏ត្រូវបានគ្រប់គ្រងសភា​ព​ការណ៍បានល្អជាងមុន។

លោកស្រី រិទ្ធ ចន្ថា ប្រធានបណ្តុំកសិករផលិតបន្លែស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានប្រាប់ AMS ឱ្យដឹងថានៅក្នុង​អំឡុង​ខែមេសាកន្លងទៅ ការនាំចេញបន្លែទៅកាន់ទីផ្សារគឺមានការធ្លាក់ចុះយ៉ាងគំហុកខណៈដែលទីផ្សារសំខាន់ធំៗនៅក្នុងរាជធានីភ្នំពេញសុទ្ធតែត្រូវបានផ្អាក ហើយ​ទីផ្សារតាមបណ្តាខេត្តមួយចំនួនទៀតក៏ត្រូវរឹតបណ្តឹងក្នុងការដឹកជញ្ជូនចេញ-ចូល ដែលធ្វើឱ្យប្រជាកសិករទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដោយ​សារ​គ្មាន​ទីផ្សារ ខណៈដែលការបង្កើនផលនៅតែរក្សាបរិមាណដដែល។

លោកស្រី រិទ្ធ ចន្ថា បានមានប្រសាសន៍ថា ៖

“ពេលនោះបន្លែរបស់សមាគមត្រូវបានផ្ទេរទៅលក់នៅទីផ្សារក្នុងខេត្តរបស់ខ្លួនស្ទើរទាំងស្រុង ខណៈដែលតម្លៃធ្លាក់​ចុះ។ ប៉ុន្តែ ក្រោយពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ បន្លែរបស់សមាគម និងការដឹកជញ្ជូនទៅកាន់ភ្នំពេញមានភាពល្អប្រសើរឡើងវិញ ទោះជានៅផ្សារធំៗ​នៅ​មិន​ទាន់បើកដំណើរការ ប៉ុន្តែការជំរុញបន្លែទៅលើទៅផ្សារគឺបានធូរស្រាលមួយកម្រិតធំ ដោយប្រែពីការទម្លាក់នៅផ្សារ មកទម្លាក់នៅតាមបណ្តា​ហាង​អាហារដ្ឋានដែលជាម៉ូយធ្លាប់ទិញនោះវិញ”

លោក​ ទួត សេង​ហ័ង​ អ្នកតំណាង​ទីផ្សារ​នៃ​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ បានមានប្រសាសន៍ដែរថា ទាក់ទងនឹងការបញ្ជាទិញក្នុងស្ថានភាពបិទខ្ទប់ កាលពីពេលកន្លងទៅនេះគឺមានការធ្លាក់ចុះ ប៉ុន្តែមិនដល់ចំណុចសូន្យនោះទេ ព្រោះភាគច្រើនបន្លែ ផ្លែឈើរបស់សមាគមគឺជាការបញ្ជាទិញតាមរយៈផ្សារទំនើប។

លោកបន្តថា ៖

“ការដឹកមកកាន់ទីក្រុងភ្នំពេញ មានផ្សារឡាក់គី ផ្សារម៉ាក្រូ ផ្សារអ៊ីអន និងផ្សារជីបម៉ុងជាដើម។ សម្រាប់តម្រូវការទីផ្សារទិន្នផល​កសិផលរបស់​សមាគម​រហូតមកដល់ពេលនេះនៅតែបន្តធ្លាក់ចុះដដែល បើទោះជាស្ថានភាពនៃការបិទខ្ទប់ត្រូវបានបញ្ចប់ក៏ដោយ។  ទោះជាយ៉ាងនេះ ខ្ញុំសង្ឃឹមថា តម្រូវការពី​បណ្តា​ទីផ្សារទាំងនេះនឹងមានកំណើនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលអាជីវកម្មមួយចំនួនចាប់ផ្ដើមអនុញ្ញាតឱ្យមានដំណើរការឡើងវិញ”

ដោយឡែក ប្រធានសហគមន៍សំបូរមានជ័យ លោក អេង ថុង ដែលជាផ្គត់ផ្គង់បន្លែ ផ្លែឈើមួយចំនួនដល់ផ្សារម៉ាក្រូ និងកន្លែងសួនចិញ្ចឹមសត្វសាហ្វារីវើល  ក៏បានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នលោកអាចដឹកបន្លែបង្ការបានវិញហើយ ដោយក្នុងមួយសប្ដាហ៍ចំនួន3ដង ទៅតាមអ្វី ដែលខាងភ្នំពេញបានបញ្ជាទិញ ហើយតម្លៃគឺនៅរក្សាគ្រាមុនស្ថានភាពកូវីដ។

លោក អេង ថុង បានមានប្រសាសន៍ថា ៖

“សម្រាប់ម៉ាក្រូគឺយើងដឹកយកមកតាមការបញ្ជាទិញ មានចេកណាំវ៉ា ពងមាន់ ស្វាយ ដោយយោងតាមតារាងតម្លៃ នៃកិច្ចព្រមព្រៀងតាំងពីមុនមក។ ចំណែកឯសួនសត្វយើងដឹកចេកណាំវ៉ា នឹងដើមចេកប្រមាណ 7តោន ហើយ​ដើមអំពៅមួយខែ 400បាច់ ដោយក្នុងមួយ1បាច់ មានទម្ងន់15គីឡូក្រាម”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់