fbpx

វៀតណាម ប្រឈមបញ្ហាធំដោយសាររោងចក្រកាន់តែច្រើនចាប់ផ្តើមវិលទៅចិនវិញ

បរទេស ៖ ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះចុងក្រោយនេះរោងចក្រ និងក្រុមហ៊ុនកាន់តែច្រើនបានសម្រេចចិត្តភ្លាមៗក្នុងការវិលត្រឡប់ផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសចិនវិញ ដោយសារការទទួលរងនូវសំពាធនៃវិបត្តិនៃជំងឺដែលកំពុងកើតមាន។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនឌីសាញម៉ាកយីហោសំភាៈប្រើប្រាស់ និងស្បែកជើងដ៏ល្បីឈ្មោះ លោក Roger Rawlins បានអះអាងថាក្រុមហ៊ុនរបស់លោកបានជួបប្រទះករណីដែលកំពុងប្រឈមនេះដោយខ្លួនឯង ហើយក៏មានក្រុមហ៊ុនធំៗមួយចំនួនទៀតនៅវៀតណាម ដែលបានដំណើរការសង្វាក់ផលិតកម្មដល់ទៅ៦ឆ្នាំ ក៏បានសម្រេចចិត្តក្នុងការបញ្ចប់វាត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ។

លោកបន្តថា ៖

«ប្រសិនបើយើងគិតថា ការខិតខំប្រឹងប្រែងរបស់គ្រប់គ្នាមានតម្លៃ និងចង់រក្សានូវផលិតកម្មរបស់ខ្លួននោះ ជម្រើសគឺមានតែ១ប៉ុណ្ណោះនៅពេលនេះ គឺការវិលត្រឡប់ទៅកាន់ប្រទេសចិនវិញដើម្បីអាចដំណើរការផលិតផលិតផលឡើងវិញ និងបំពេញតម្រូវការដែលបានខកខានអស់មួយរយៈកាលចុងក្រោយនេះ»

ដោយឡែកប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Lakeland Industries លោក Charles Roberson កាលពីដើមខែកញ្ញាកន្លងមកនេះបានបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់កំពុងតែជួលក្រុមអ្នកជំនាញក្នុងការអាចដំណើរការសុំសិទ្ធិផ្ទេរយកផលិតកម្មរបស់ខ្លួនចេញពីវៀតណាមទៅកាន់ប្រទេសចិនវិញ ហើយធ្វើយ៉ាងណាអាចចំណាយពេលវេលាត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ និងស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Willy Shih សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Harvard University បានបញ្ជាក់ថា រោងចក្រជាច្រើន បានផ្តើមការផ្ទេរសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសចិនតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដោយសារប្រទេសចិន គឺជាទីផ្សារដ៏រឹងម៉ាំ និងគួរឲ្យទុកចិត្តបំផុតបើទោះបីជាស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបណាក៏ដោយ៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍បុរីអាចមានការប្រកួតប្រជែងខ្លាំង ខណៈគម្រោងជាច្រើនដាក់ដំណើរការសាងសង់

គម្រោងអភិវឌ្ឍន៍បុរីជាច្រើន បានបើកដំណើរសាងសង់ព្រមគ្នា ដែលអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិដ៏ល្បីឈ្មោះ IFM ដែលមានមូលដ្ឋាននៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍

តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

នៅក្នុងបរិបថនៃវិបត្តិកូវីដគែជឿថា មានអាជីវកម្មជាច្រើនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតអ្នកខ្លះសម្រេចចិត្តទ្វារអាជីវកម្ម លុះក្រោយបញ្ចប់វិបត្តិដ៏រាំរ៉ៃនេះ តើគួរផ្លាស់ប្ដូរស្លាក
ជំនួញ, ព្រឹត្តិការណ៍

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ប្រទាលកន្ទុយក្រពើ និងឪឡឹកសម្បកពណ៌មាស ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយថែទាំ ប្រើរយៈពេលខ្លី អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្ថាប័នធំៗចំនួន២សហការគ្នាលើកកម្ពស់ទទួលបានសេវា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់កសិកម្មនៅកម្ពុជា

ស្ថាប័នធំៗចំនួន២ បានសហការគ្នាលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយគុណភាព និង
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រូបិយវត្ថុដួលរលំ លុយដុល្លារខ្វះខាតខ្លាំង កំពុងរុញឲ្យវិបត្តិសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែដុនដាបខ្លាំង

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មីយ៉ាន់ម៉ា បាន និងកំពុងបន្តដាំក្បាលចុះគួរឲ្យព្រួយបារម្ភ ខណៈដែលតម្លៃនៃរូបយវត្ថុរបស់ខ្លួនធ្លាក់ចុះខ្លាំង បណ្តាក្រុមហ៊ុនបរទេសនាំគ្នាតម្រង់ជួរចាក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង

AMS ECONOMY
@amseconomy