Forbes ៖ ទីផ្សារអចលនទ្រព្យប្រទេសវៀតណាមនៅដើមឆមាស ទី២ ឆ្នាំ២០២១នៅតែដំណើរការល្អជាធម្មតា

ហាណូយ ៖ យោងតាមការចេញផ្សាយដោយ The Forbes ដែលផលិតដោយសារព័ត៌មានលោក Philip Heller កាលពីចុង​ខែកក្កដាកន្លង​មកថ្មីៗនេះ​បានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់វៀតណាមគឺកំពុងមានដំណើរការល្អជាធម្មតា ហើយក្នុងនោះវិស័យឧស្សាហកម្មត្រូវបាន​គេមើលឃើញថាជាកត្តា​ជំរុញ​ខ្លាំង​បំផុតនៅក្នុងទីផ្សារមួយនេះ។

អត្ថបទដដែលក៏បានសរសេរដែរថា វៀតណាមបានស្ថិតនៅក្នុងបញ្ជីប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងពេលដែលបណ្តា​ប្រទេស​ជាច្រើនលើ​សកលលោកកំពុងជួបបញ្ហាវិបត្តិគ្រប់គ្នានោះ ដោយសារវៀតណាមបានឃុំគ្រងប្រទេស និងមានវិធានការការពារឲ្យ​គេ​ច​ចេញពីការរាតត្បាតខ្លាំង​ក្លាធៀបទៅ​នឹង​ប្រជាពលរដ្ឋរបស់ខ្លួនដែលមានចំនួនទៅដល់ ៩៦ លាននាក់នោះ។

ម៉្យាងវិញទៀត បើនិយាយពីសេដ្ឋកិច្ចរបស់វៀតណាមវិញកាលពីឆ្នាំកន្លងទៅគឺខ្លួនបានសម្រេចកំណើនដល់ទៅ ២,៩ ភាគរយ ខណៈដែល​ប្រទេសសេដ្ឋកិច្ច​ខ្លាំងៗនៅជិតខាងវិញ ដូចជាថៃជាដើម បែរជាដាំក្បាលចុះដល់ទៅ ៦,១ ភាគរយ ហើយម៉ាឡេស៊ីវិញថយចុះប្រមាណជា ៥,៦ ភាគរយ ដែលវាបានក្លាយ​ទៅ​ជា​កត្តាសំខាន់ផ្សេងទៀតជួយឲ្យវិស័យអចលនទ្រព្យរបស់វៀតណាមបាន​រីកចម្រើនខ្លាំងជាប់ៗ​គ្នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ជាមួយគ្នានេះ គេសង្កេតឃើញថាអចលនទ្រព្យដែលបម្រើនៅក្នុងសកម្មភាពឧស្សាហកម្មរបស់វៀតណាម នៅតែមានកម្លាំងខ្លាំងជាងគេ បានបន្តភាពរីក​ចម្រើន​ឥតឈប់ឈរ ជាពិសេសពេលដែលក្រុមហ៊ុនផលិតទំនិញប្រណិតម៉ាកយីយោល្បីៗបាននាំគ្នាសម្រុកចូលមកក្នុងប្រទេសក្នុងតំបន់អាស៊ី​អាគ្នេយ៍​មួយនេះ រួមមានដូចជាក្រុមហ៊ុន Nike, Adidas ព្រមទាំង Samsung ជាដើម។

យោងតាមតួលេខស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ Cushman & Wakefield បានរកឃើញថា តម្រូវការលើវិស័យផលិតកម្មរោងចក្រ​បាន​ទទួល​កំណើនជាបន្តបន្ទាប់គ្នាប្រមាណជា ៩ ភាគរយកាលពីឆ្នាំ២០១៩ និងប្រមាណជា ១០,៦ ភាគរយកាលពីឆ្នាំ ២០២០ ។

ដោយឡែកទីផ្សារលក់លំនៅដ្ឋានរបស់វៀតណាមវិញក៏មានអត្រាកើនឡើងខ្លាំងមិនធ្លាប់មានផងដែរ ទោះបីជាវិនិយោគិនក្នុងស្រុកមិនមានជម្រើសអ្វីច្រើន​ក្រៅ​តែ​ពីការវិនិយោគលើសកម្មភាពសាងសង់ផ្ទះស្នាក់នៅឡើយដែលវាជាហេតុធ្វើឲ្យតម្រូវការអាផាតមិននិងខុនដូបានស្ទុះឡើងខ្លាំងព្រមជាមួយនឹងក្រុមហ៊ុន​អ្នកវិនិយោគថ្មីៗដែលបានធ្វើដំណើរចូលមកដលក្នុងប្រទេសផង។

វៀតណាមត្រូវបានគេចាត់ទុកថាជាគោលដៅក៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគថ្មី ជាពិសេសលើវិស័យឧស្សាហកម្មដោយតួលេខជាក់ស្តែងចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ កំណើនលើវិស័យនេះគឺមានរហូតទៅដល់ ៧៥ ភាគរយ ហើយនឹងនៅតែបន្តរហូតដល់ឆ្នាំ ២០២១ នេះខណៈ​ដែលរដ្ឋាភិបាល​បាន​ព្យាករណ៍ហើយថាសេដ្ឋកិច្ចរបស់ខ្លួននឹងអាចកើនឡើងប្រមាណជា ៦,៥ ភាគរយសម្រាប់ឆ្នាំនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិនអាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ ២០២៩

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។