វៀតណាមចំណាយជាង ១,៨ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា

ភ្នំពេញ ៖  របាយការណ៍ពីវៀតណាមបានបង្ហាញថា វៀតណាមមានឱនភាពពាណិជ្ជកម្មជាង ៣៥៤ លានដុល្លារជាមួយកម្ពុជា ខណៈប្រទេសនេះចំណាយប្រាក់ជាង ១,៨ ពាន់លានដុល្លារ ដើម្បីធ្វើការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VNA នៅថ្ងៃដើមសប្ដាហ៍នេះបានឱ្យដឹងថា វៀតណាមទទួលបានប្រាក់ប្រមាណ ៣,១៥ ពាន់លានដុល្លារ  (អាមេរិក) ពីការនាំចេញទំនិញមកកាន់កម្ពុជាក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ ២០២១ កើនឡើង ១៦,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះយ៉ាងណា សារព័ត៌មានខាងលើនេះ បានរាយការណ៍ថា ប្រទេសវៀតណាមមានឱនភាពពាណិជ្ជកម្មជាមួយកម្ពុជាគិតជាទឹកប្រាក់ចំនួនប្រមាណ ៣៥៤.៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ។ មូលហេតុមួយនៅពីក្រោយឱនភាពពាណិជ្ជកម្ម គឺការកើនឡើងនៃការនាំចូលផលិតផលសំខាន់ៗចំនួន ៦ ពីប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលគ្រាប់ស្វាយចន្ទី និងកៅស៊ូមានការកើនឡើងខ្ពស់បំផុត។

ប្រទេសវៀតណាមបានចំណាយប្រាក់ប្រមាណ ១,៨៣ ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាក្នុងរយៈពេល ៨ ខែដំបូង កើនឡើងចំនួន ៧,១ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលកៅស៊ូរបស់វៀតណាមពីកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៨២១,៨ លានដុល្លារអាមេរិក កើនឡើង ៥,៣ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ការវិនិយោគដែលវៀតណាមបានចុះបញ្ជីនៅកម្ពុជាមានទំហំទឹកប្រាក់ជាង ២,៨៥ ពាន់លានដុល្លារ ដែលភាគច្រើនផ្តោតលើវិស័យកសិកម្ម រួមទាំងការដាំដើមស្វាយចន្ទី និងកៅស៊ូផងដែរ។

វិនិយោគិនវៀតណាមជាច្រើនបានវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីថ្លៃពលកម្មទាប និងលក្ខខណ្ឌអំណោយផលទាក់​ទងនឹងដី អាកាសធាតុ និងការលើកទឹកចិត្ត ហើយបន្ទាប់មកនាំចេញផលិតផលរបស់ពួកគេត្រលប់ទៅប្រទេសវៀតណាមវិញ។ ដើម្បីធ្វើឱ្យមានតុល្យភាពតម្លៃពាណិជ្ជកម្មជាមួយកម្ពុជា វៀតណាម ត្រូវការលើកកម្ពស់ការកែច្នៃ ដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លៃបន្ថែមនៃទំនិញនាំចេញ បង្កើនទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី និងកៅស៊ូ រួមនឹងការស្វែងរកការពង្រីកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាផលិតផលកៅស៊ូ។ គួរឲ្យដឹងផងដែរថា ចំពោះការគ្រប់គ្រងយ៉ាងតឹងរឹងនូវការនាំចូលទំនិញទាំងនេះ ដើម្បីធានាបាននូវច្បាប់ប្រភពដើម និងការពង្រឹងការត្រួតពិនិត្យទំនិញ ដែលនាំចេញទៅប្រទេសវៀតណាមពីប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់