៣០ឆ្នាំចុងក្រោយនេះវៀតណាមប្រើយុទ្ធសាស្ត្រ៣ដើម្បីកសាងសេដ្ឋកិច្ច

បរទេស ៖ ជាប្រវត្តិសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានអ្នកជំនាញជាច្រើនទទួលស្គាល់ថាគឺជារឿងដ៏ល្អមួយក្នុងចំណោមបណ្តាប្រទេសជាច្រើនលើសកលលោកដោយវាត្រូវបានយកទៅវិភាគ និងចេញផ្សាយតាមបណ្តាសារព័ត៌មានល្បីៗរួមទាំង WeForum ផងដែរ។

នៅក្នុងរយៈ៣០ឆ្នាំ វៀតណាម ដែលធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដ៏ក្រីក្រមួយក្នុងតំបន់ និងពិភពលោកនោះ បានប្រែផ្លាស់វាសនាប្រទេសរបស់ខ្លួនឲ្យរួចផុតពីភាពក្រីក្រនៅក្នុងតំបន់ ហើយថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិនទៅលើវិស័យមួយចំនួនទៀតផង។

ជាការគួរឲ្យកត់សម្គាល់ អ្នកជំនាញរបស់ We Forum បានលើកឡើងនូវយុទ្ធសាស្ត្រសំខាន់ចំនួន ៣ ដែលវៀតណាមបានប្រើប្រាស់​អស់រយៈពេលជាង៣ទសវត្សក្នុងការប្រែក្លាយជោគវាសនារបស់ខ្លួន ៖

១-ការវិនិយោគលើវិស័យសំខាន់ ៖ ការវិនិយោគទៅលើធនធានមនុស្សដែលមានចំនួនច្រើនលើសលប់ ជាពិសេសការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសផងដែរ។ វៀតណាម មិននៅស្ងៀមឡើយចំពោះកិច្ចការងារទាំងនេះ ជាពិសេសការបង្កើនសក្តានុពលនៃធនធានមនុស្សរបស់ខ្លួនខណៈដែលពលរដ្ឋសរុប៩៥លាននាក់ ពលរដ្ឋដែលមានវ័យក្រោម៣៥ឆ្នាំ គឺមានរហូតទៅដល់ពាក់កណ្តាលរួចទៅហើយ។

ការវិនិយោគខ្លាំងផ្តោតសំខាន់តាំងពីការសិក្សាកម្រិតបឋម រួមជាមួយនឹងការធានាឲ្យបានថា សេវាអ៊ីនធឺណេតមានតម្លៃទាប និងអាចចរាចរទៅដល់ពលរដ្ឋគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមបានកំណត់ឲ្យបាននូវបុគ្គលិកជាស្ត្រីយ៉ាងហោចណាស១០ភាគរយនៃចំនួន​បុគ្គលិកសរុបនៅគ្រប់កន្លែងការងារទូទាំងប្រទេស។

២- សម្រុកយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានកាន់តែច្រើន ៖ ចាប់តាំងពីបានចូលជាសមាជិកអាស៊ាន ASEAN ជាផ្លូវការកាលពីឆ្នាំ១៩៩៥ វៀតណាម បានខិតខំយ៉ាងខ្លាំងចំពោះការងារនេះ ហើយជាលទ្ធផលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអាមេរិកត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០០០​ ហើយបន្ទាប់មក បានចូលរួមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO នៅឆ្នាំ២០០៧ ដែលអាចជួយដល់ការនាំចេញទំនិញរបស់ខ្លួនជាមួយនឹងតម្លៃប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក។

៣-កំណែទំរង់សេដ្ឋកិច្ចក្នុងស្រុក ៖ ជាការពង្រឹងខ្លួនយ៉ាងខ្លាំងដើម្បីអាចផ្តល់ឱកាសដល់ប្រទេសក្នុងការទទួលស្វាគមន៍ក្រុមវិនិយោគជាតិនិងអន្តរជាតិកាន់តែច្រើនតាមរយៈវិធីសាស្ត្រជាច្រើន ដូចជាការផ្តល់សេវាកម្មបង្កើតក្រុមហ៊ុន ដែលមានភាពងាយស្រួល ហើយកាន់តែអស្ចារ្យបំផុតសម្រាប់វៀតណាមនោះ គឺវិស័យផលិតកម្មបានក្លាយទៅជាកូនសោរដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងមកទល់បច្ចុប្បន្ននេះស្មាតហ្វូនលើទីផ្សារពិភពលោកយ៉ាងហោចណាស់១គ្រឿងក្នុងចំណោម១០គ្រឿងជាផលិតផលផលិតនៅក្នុងប្រទេសវៀតណាម ក៏ជាប្រទេសដែលនាំចេញសម្លៀកបំពាក់ធំជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

លទ្ធផលដែលវៀតណាមបានទទួលកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន គឺពិតជាធំធេងខ្លាំងណាស់សម្រាប់ពលរដ្ឋរបស់ខ្លួន ពីព្រោះ កាលពីឆ្នាំ១៩៩៣ អត្រាអ្នកដែលរស់នៅក្រោមបន្ទាត់ក្រីក្រមានរហូតទៅដល់ ៥៨ភាគរយ ហើយមកដល់ឆ្នាំ២០១៦ ពលរដ្ឋរស់នៅក្នុងភាពក្រីក្រដដែលនេះមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ៕ https://web.facebook.com/watch/?v=2242802449313219


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ