ទីផ្សារភាគហ៊ុន Wall Street ចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនជួបវិបត្តិ

ចិន ៖ កាល​ពី​ថ្ងៃ​ដើមសប្ដាហ៍នេះ ទីផ្សារភាគ​ហ៊ុន​ Wall Street ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្រោយវិបត្តិ​សាច់​ប្រាក់​នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ធំរបស់ចិន​ Evergrande​ ហើយបាន​ធ្វើ​ឲ្យរង្គោះ​រង្គើ​ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​តំបន់​អាស៊ី​ អឺរ៉ុប​ និង​អាមេរិក​។

ជាមួយគ្នានេះ ទី​ផ្សារ​មូល​ប័ត្រ​​ S & P 500 បាន​​ធ្លាក់​ចុះ​ ១,៧​ ភាគ​រយ​ ដែលចំនួន​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភា​។ ភាគ​ហ៊ុន​មួយ​នេះ​បាន​ធ្លាក់​ចុះ​ ២,៩​ ភាគ​រយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០ ខែកញ្ញា ​ប៉ុន្តែមាន​ការ​កើន​ឡើង​វិញ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​។

​ការ​ព្រួយ​បារម្ភ​ពី​ទី​ផ្សារ​ភាគហ៊ុន​ និង​មូលប័ត្រ​នៃ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បាន​បង្កឲ្យមាន​ការ​ជួញកាន់តែ​ធំ​ជាង​មុន​ ខណៈដែលសន្ទស្សន៍អចលនទ្រព្យ Hang Seng ធ្លាក់​ចុះ​ជិត​ ៧​ ភាគ​រយ ​ជា​ចំណុច​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​ ។​

ក្រុមហ៊ុន​ Evergrande​ មាន​បន្ទុក​ជាង​ ៣០០ ពាន់​លាន​ដុល្លារ​អាមរិក​ដល់​ម្ចាស់​បំណុល​ និង​អាជីវកម្ម​ផ្សេង​ទៀត​។ បន្ថែម​ពី​នេះ ​កាល​កំណត់​នៃ​ការ​ទូទាត់​ការ​ប្រាក់​លើ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​នេះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ការ​ធ្លាក់​ចុះ​នៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ Evergrande​ បានបញ្ជាក់​ពី​សារៈ​សំខាន់​នៃ​វិស័យ​អចលនទ្រព្យ​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​ ប៉ុន្តែ​ភាព​ទន់ខ្សោយ​របស់​ទី​ផ្សារ​មូល​ប័ត្រ​ និង​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​ក៏​នឹង​មាន​ផល​វិបាកទៅ​ដល់​សេដ្ឋកិច្ច​ទូលាយ​ផង​ដែរ​។

ការ​ធ្លាក់​ចុះ​នៃ​ការ​រួម​ចំណែក​សេដ្ឋកិច្ច​នេះ​គឺ​ជា​ការ​គំរាម​កំហែង​នៃ​អស្ថិរភាព​សេដ្ឋកិច្ចផង​ដែរ​។ នៅ​ពេល​ដែល​តម្លៃ​ទី​ផ្សារ​ភាគ​ហ៊ុន​បាន​កើន​​ឡើង​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ រដ្ឋបាលទី​ក្រុង​ស៊ិនជិនបាន​បង្ហាញពីការ​កំណត់​​ទទួល​កម្ចី​បំណុល​ពី​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ក៏​ដូច​ជា​ឧបសគ្គ​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​​តាម​រយៈធនាគារ​ផង​ដែរ​។

នៅ​ទូទាំង​ទី​ក្រុង​ធំ​ៗទាំង​ ៧០​ របស់​ប្រទេស​ចិន​តម្លៃ​ផ្ទះ​ថ្មី​បាន​កើន​ឡើង​ខ្ពស់​ជាង​ ០,២​ ភាគ​រយ​នៅ​ក្នុង​ខែ​សីហា​ បើ​ប្រៀបធៀប​នឹង​ខែ​កក្កដា​​​​ដែល​ជា​អត្រា​កំណើន​យឺត​បំផុត​ក្នុង​រយៈ​ពេល​ ៨​ ខែ។ នេះ​ បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការដែល​ Financial Times បាន​រាយការណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន