តើអាជីវកម្មប្ដូរប្រាក់ត្រូវមានកាតព្វកិច្ចអ្វីខ្លះ និងតម្រូវឱ្យមានដើមទុនតម្កល់នៅធនាគារជាតិប៉ុន្មាន?

ភ្នំពេញ​ ៖ ក្នុងគោលបំណងគ្រប់គ្រងរាល់អាជីវកម្មប្តូរប្រាក់ ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតសម្រាប់អាជីវកម្មប្តូរប្រាក់ ដើម្បីបង្កើនប្រសិទ្ធភាពដល់អាជីវកម្មប្តូរប្រាក់ និងលើកកម្ពស់ប្រាក់រៀល។

តាមរយៈធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការដែលជាសកម្មភាពប្តូរប្រាក់ រួមមាន៖ ទិញ និងលក់ក្រដាស់ប្រាក់ជារូបិយប័ណ្ណ និងទិញមូលប្បទានប័ត្រទេសចរណ៍។

បុគ្គលដែលមានបំណងធ្វើអាជីវកម្មប្ដូរប្រាក់ត្រូវតែសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ បុគ្គលដែលដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មប្ដូរប្រាក់ត្រូវមានកាតព្វកិច្ច និងសិទ្ធិ ដូចតទៅ ៖

ទី១- ត្រូវមានដើមទុនអប្បបរមាចំនួន ៨០,០០០,០០០រៀល (ប៉ែតសិបលានរៀល) តម្កល់នៅធនាគារជាតិនៃកម្ពុជាជាអចិន្ត្រៃយ៍ដោយទទួលកម្រៃការប្រាក់ ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា, ទី២- មានសិទ្ធិចូលរួមក្នុងការដេញថ្លៃទិញ-លក់ប្រាក់រៀលនៅធនាគារជាតិនៃកម្ពុជា និងទី៣- មានសិទ្ធិចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ធនាគារជាតិនៃកម្ពុជាលើការសម្គាល់រូបិយប័ណ្ណក្លែងក្លាយ។

ពាក្យសុំអាជ្ញាប័ណ្ណត្រូវមានបញ្ចាក់ ឬមានភ្ជាប់ជាមួយនូវ ៖ នាមករណ៍យីហោ និងអាសយដ្ឋានធ្វើអាជីវកម្ម – លិខិតបង់ប្រាក់តម្កល់ដើមទុន និងឯកសារ ឬព័ត៌មានផ្សេងៗទៀត ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ពាក្យសុំលិខិតអនុញ្ញាតត្រូវមានបញ្ជាក់ ឬមានភ្ជាប់ជាមួយនូវ ឈ្មោះ និងទីលំនៅអចិន្ត្រៃយ៍របស់អ្នកដាក់ពាក្យសុំ – ទីតាំងធ្វើអាជីវកម្មដោយមានបញ្ជាក់ពីអាជ្ញាធរខណ្ឌ ឬស្រុក និងឯកសារ ឬព័ត៌មានផ្សេងៗទៀតដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជានឹងពិនិត្យលើពាក្យស្នើសុំក្នុងរយៈពេល៤៥ថ្ងៃ គិតពីថ្ងៃបានទទួលពាក្យស្នើសុំពេញលេញ ហើយអាចចេញអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ឬបដិសេធពាក្យស្នើសុំនោះ។ អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតមិនអាចផ្ទេរ ឬប្ដូរឈ្មោះបានឡើយ។ អាជ្ញាប័ណ្ណមានសុពលភាពរយៈពេល៣ឆ្នាំគិតចាប់ពីថ្ងៃចេញអាជ្ញាប័ណ្ណ។ លិខិតអនុញ្ញាតមានសុពលភាពរយៈពេល១ឆ្នាំគិតចាប់ពីថ្ងៃចេញលិខិតអនុញ្ញាត។

អ្នកដាក់ពាក្យសុំអាជ្ញាប័ណ្ណប្តូរប្រាក់ត្រូវបង់សោហ៊ុយដូចខាងក្រោម ៖ សោហ៊ុយដាក់ពាក្យសុំអាជ្ញាប័ណ្ណចំនួន ១០០,០០០(មួយរយពាន់រៀល)។ សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំចំនួន ១,២០០,០០០រៀល (មួយលានពីររយពាន់រៀល) ដែលត្រូវបង់នៅមុនថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ។ ក្នុងរយៈពេល៣០ថ្ងៃមុនអាជ្ញាប័ណ្ណអស់សុពលភាព អ្នកកាន់អាជ្ញាប័ណ្ណត្រូវដាក់ពាក្យសុំបន្តអាជ្ញាប័ណ្ណជាថ្មី។ ក្នុងករណីមិនបានដាក់ពាក្យសុំបន្តអាជ្ញាប័ណ្ណទាន់ពេលវេលាអ្នកកាន់អាជ្ញាប័ណ្ណនឹងត្រូវរងការផាកពិន័យជាប្រាក់ចំនួន ២០,០០០រៀល (ម្ភៃពាន់រៀល)ក្នុងមួយថ្ងៃ។ ប្រសិនបើអាជ្ញាប័ណ្ណអស់សុពលភាពរយៈពេល៣០ថ្ងៃ អ្នកកាន់អាជ្ញាប័ណ្ណមិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំជាថ្មីឡើយ។

អ្នកដាក់ពាក្យសុំលិខិតអនុញ្ញាតប្តូរប្រាក់ត្រូវបង់សោហ៊ុយដូចខាងក្រោម ៖ សោហ៊ុយដាក់ពាក្យសុំលិខិតអនុញ្ញាតចំនួន ១០០,០០០រៀល (មួយរយពាន់រៀល) សោហ៊ុយលិខិតអនុញ្ញាតប្រចាំឆ្នាំចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) និងក្នុងរយៈពេល៣០ថ្ងៃមុនលិខិតអនុញ្ញាតអស់សុពលភាព ហើយអ្នកកាន់លិខិតអនុញ្ញាតត្រូវដាក់ពាក្យសុំបន្តជាថ្មី។

ចំពោះបុគ្គលដែលដាក់ពាក្យសុំអាជ្ញាប័ណ្ណ សោហ៊ុយនឹងត្រូវបានគណនាតាមសមាមាត្រនៃរយៈពេលដែលនៅសល់រហូតដំណាច់ឆ្នាំ។ អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតត្រូវតែជាកម្មសិទ្ធិរបស់បុគ្គលដែលធ្វើអាជីវកម្មប្ដូរប្រាក់។ ក្នុងករណីមានទីតាំង ឬអាសយដ្ឋានធ្វើប្រតិបត្តិការច្រើនកន្លែងទីតាំងធ្វើប្រតិបត្តិការនីមួយៗត្រូវតែមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ហើយមិនត្រូវប្រកបអាជីវកម្មប្តូរប្រាក់នៅទីកន្លែងណាផ្សេងក្រៅពីអាសយដ្ឋាន ឬទីតាំងដែលបានអនុញ្ញាតឡើយ។

រាល់ការផ្លាស់ប្តូរអាសយដ្ឋានទីតាំងធ្វើប្រតិបត្តិការ កម្មសិទ្ធិធ្វើអាជីវកម្ម ការបិទអាជីវកម្ម និងបើកទីតាំងថ្មី អាជីវករប្តូរប្រាក់ត្រូវតែជូនដំណឹងភ្លាមជាលាយលក្ខណ៍អក្សរដល់ធនាគារជាតិនៃកម្ពុជា។ រាល់ការកែប្រែទាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការមុនពេលបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរពីធនាគារជាតិនៃកម្ពុជាឡើយ។

អ្នកកាន់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ត្រូវលើកយីហោនៅកន្លែងអាជីវកម្មរបស់ខ្លួនដោយដាក់អក្សរ “ប្តូរប្រាក់បន្ថែមជាភាសាអង់គ្លេស “Authorized Money Changer” ត្រូវដាក់បង្ហាញអាជ្ញាប័ណ្ណគ្រប់ពេលវេលាទាំងអស់នៅកន្លែងដែលងាយមើលឃើញនៅក្នុងបរិវេណដែលបានអនុញ្ញាត – ត្រូវដាក់បង្ហាញឱ្យសាធារណជនឃើញច្បាស់ជាប្រចាំនូវតារាងអត្រា ទិញ-លក់ ប្រចាំថ្ងៃរវាងប្រាក់រៀលជាមួយប្រាក់ដុល្លារនិងរវាងប្រាក់ដុល្លារជាមួយនឹងរូបិយប័ណ្ណផ្សេងៗ ហើយត្រូវស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជាមុនពេលចាប់ផ្ដើមធ្វើអាជីវកម្ម ប្រាក់នៅទីតាំងថ្មី។ អ្នកកាន់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតត្រូវគោរពតាមក្រុមប្រតិបត្តិដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ធនាគារជាតិនៃកម្ពុជាអាចព្យួរ ឬដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត បើអ្នកកាន់អាជ្ញាប័ណ្ណលិខិតអនុញ្ញាត ៖ ក- ល្មើសនឹងខ្លឹមសារនៃប្រកាសនិងឧបសម្ព័ន្ធនៃប្រកាសនេះ។ ខ- មិនសហការជាមួយធនាគារជាតិនៃកម្ពុជាឬអាជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ឬអង្កេត។ គ- បានប្រព្រឹត្តការក្លែងបន្លំនិងធ្វើការបំភ័ន្តដោយចេតនា។ ឃ- ធ្វើវិច្ឆេទកម្មកេងយកចំណេញដោយការបំប៉ោងអត្រាប្ដូរ។ ង-ផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ឬបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល។ ច-ល្មើសនឹងបទបញ្ជាពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ការខកខានមិនបានអនុវត្តតាមខ្លឹមសារនៃប្រកាសនេះត្រូវទទួលរងទណ្ឌកម្មយោងតាមមាត្រា៧០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា។  ប្រកាសលេខ ៩-៩៨-៣៩៣ ប្រក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៨ ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ចំពោះអាជីវកម្មប្តូរប្រាក់ត្រូវចាត់ទុកជានិរាករណ៍។

អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គបេឡា អគ្គាធិការដ្ឋាន គ្រប់នាយកដ្ឋាន អង្គភាព និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្រោមឱវាទ និងក្រោមអាណាព្យាបាលធនាគារជាតិនៃកម្ពុជាត្រូវអនុវត្តម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ