តើអាជីវកម្មខ្នាតតូចគួររៀបចំឯកសារអ្វីខ្លះសម្រាប់ស្នើសុំកម្ចី?

ចំណេះដឹង ៖ ប្រិយមិត្តអ្នកអានជាច្រើនធ្លាប់បានដឹងរួចមកហើយតាមរយៈការចេញផ្សាយជាបន្តបន្ទាប់របស់ AMS Economy ទាក់ទងទៅនឹងការកម្ចីទុនបន្ថែមរបស់អាជីវកម្មធុនតូច និងមធ្យម ក្នុងដំណាក់កាលណាមួយសម្រាប់យកទៅប្រើប្រាស់ចាំបាច់ក្នុងកិច្ចដំណើរប្រតិបត្តិការរបស់ខ្លួនក្នុងគ្រាជួបភាពប្រឈម។ ប៉ុន្តែអ្វីដែលជាបញ្ហានៅត្រង់ថា តើត្រូវរៀបចំឯកសារចាំបាច់អ្វីខ្លះ ដើម្បីសម្រួលដល់នីតិវិធីនៅពេលស្នើសុំកម្ចី ? ព្រោះការចេះរៀបចំឯកសារទុកជាមុននឹងជួយសន្សំពេលវេលា បង្កើតឱកាសក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានដែលផ្តល់កម្ចី។

មុនពេលស្នើសុំកម្ចី ម្ចាស់អាជីវកម្មគួរត្រៀមឯកសារចាំបាច់មួយចំនួនឲ្យបានរួចរាល់ដូចជា ៖

– របាយការណ៍ហិរញ្ញវត្ថុ (Financial Statements) ៖ ប្រៀបបានទៅនឹងរបាយការណ៍ដែលរៀបរាប់អំពីស្ថានភាពក្រុមហ៊ុន ម្ចាស់អាជីវកម្មត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុទុកសម្រាប់ជាភស្តុតាងផងដែរថាអាជីវកម្មដំណើរការបានល្អ និងសក្តានុពលអាចពង្រីកបាន។ របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗដែលត្រូវរៀបចំមានដូចជា របាយការណ៍ចំណូល-ចំណាយ (Income Statement), តារាងតុល្យភាព (Balance Sheet), របាយការណ៍មូលធនទ្រព្យម្ចាស់ (Statement of Owner’s Equity) និងសំខាន់បំផុតគឺរបាយការណ៍លំហូរសាច់ប្រាក់ (Cash Flow Statement) ។

– ពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ រួមបញ្ចូលផ្នែកជាភាគហ៊ុនក្នុងអាជីវកម្ម ប្រសិនបើជាប្រភេទអាជីវកម្មឯកកម្មសិទ្ធិ (Sole-Proprietorship) ត្រឹមរបាយការណ៍ហិរញ្ញវត្ថុចំណុចខាងលើក៏គ្រប់គ្រាន់ តែក្នុងករណីក្រុមហ៊ុន ឬអាជីវកម្មមានម្ចាស់លើសពីម្នាក់ គួរតែមានឯកសារបញ្ជាក់ពីព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ឲ្យម្ចាស់បំណុលបានដឹងពីលទ្ធភាពសងបំណុល និងស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ចំពោះចំណុចនេះផងដែរខាងភាគីម្ចាស់បំណុលក៏អាចធ្វើការផ្ទៀងផ្ទាត់តាមរយៈឯកសារអំពីប្រវត្តិឥណទានតាមរយៈការប្រើសេវាការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia ឬ CBC) ។

– ទ្រព្យបញ្ចាំ ៖ ម្ចាស់អាជីវកម្មគួរតែត្រៀមផងដែរនូវទ្រព្យបញ្ចាំដែលខ្លួនគិតថាអាចប្រើប្រាស់ជាការធានាក្នុងការស្នើសុំកម្ចី។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនតែឲ្យតម្លៃទៅទ្រព្យបញ្ចាំណាដែលមានតម្លៃខ្ពស់។ តម្លៃកន្លែងនេះគឺសម្តៅដល់តម្លៃដែលទីផ្សារ (Fair Value) កំណត់ជាជាងតម្លៃផ្ទៃក្នុង (Intrinsic Value) ក្រៅពីនេះគឺខាងធនាគារនឹងសិក្សាអំពីសមត្ថភាពដែលទ្រព្យបញ្ចាំនោះអាចទាញរកប្រាក់បានផងដែរ។ សមត្ថភាពទាញរកប្រាក់នេះ ប្រសិនបើធៀបទៅនឹងអចលនទ្រព្យគឺសំដៅទៅដល់កម្រៃពីការជួលគិតជាខែជាដើម…។ ជារួមធនាគារ និងមីក្រូហិរញ្ញវត្ថុចង់ឲ្យកូនបំណុលមានលទ្ធភាពសងបំណុលច្រើនជាង រឹបអូសទ្រព្យបញ្ចាំ ដូច្នេះលក្ខខណ្ឌដែលទ្រព្យបញ្ចាំមានតម្លៃខ្ពស់ និងសមត្ថភាពទាញរកចំណូលនឹងអាចដោះការប្រាក់ប្រចាំខែបាន ។

– ឯកសារស្នើកម្ចី (Loan Proposal Documents) ៖ គឺជាចំណុចចម្បងចុងក្រោយ ហើយក៏ជាផ្នែកសំខាន់មួយផងដែរ បច្ចុប្បន្នដោយសារធនាគារមានភ្នាក់ងារដែលផ្តល់សេវាដូចជាមន្រ្តីឥណទានជាដើម (Loan Officer) មិនមានភាពលំបាកដូចពីមុននោះទេ ដែលតម្រូវឲ្យអ្នកចង់ខ្ចីប្រាក់ត្រូវចេះសរសេរ Loan Proposal ដោយខ្លួនឯង។ ជារួមធនាគារនីមួយៗមានវិធីសាស្រ្តវាយតម្លៃហានិភ័យខុសៗគ្នា (Risk Assessment Methodology) ដូច្នេះ ឯកសារដែលត្រូវបំពេញក៏លើសខ្វះគ្នាបន្តិចបន្តួចផងដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវចាំគឺថាក្នុងឯកសារស្នើកម្ចីត្រូវតែបញ្ជាក់ឲ្យច្បាស់ពីបរិមាណលុយដែលត្រូវការគោលបំណងកម្ចី និងលទ្ធភាពក្នុងការសងប្រាក់វិញ។ បច្ចុប្បន្នពិបាករកអាជីវកម្មដែលថាមិនមានបំណុលណាស់ មិនថាទំហំអាជីវកម្មតូច ធំ សុទ្ធតែមានតម្រូវការកម្ចីដូចគ្នា ជាពិសេសនៅពេលបច្ចុប្បន្ននេះមានស្ថាប័នជាច្រើនផ្តល់អត្រាការប្រាក់ទាបដែលលើកទឹកចិត្តក្នុងការខ្ចីយកមកពង្រីកអាជីវកម្មបាន ដូច្នេះ កម្ចីដែលយកមកមានផែនការច្បាស់លាស់គឺគ្មានអ្វីគួរឲ្យខ្លាចនោះទេ៕

ប្រភព ៖ សហគ្រិនខ្មែរ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ