ចំណេះដឹង ៖ តើលុយនឹងមានអនាគតបែបណានៅខាងមុខនេះ?

ភ្នំពេញ ៖ នៅពេលដែលមនុស្សកាន់តែច្រើនពឹងផ្អែកលើការទូទាត់ប្រាក់តាមអេឡិចត្រូនិកជាជាងប្រើប្រាស់ទម្រង់រូបិយវត្ថុ ឬក្រដាសប្រាក់ ហើយប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោកហាក់ដូចជាកាន់តែមានភាពស្មុគស្មាញ យើងគួរងាកទៅមើលអនាគតនៃរូបិយប័ណ្ណ។

ចំពោះអនាគតនៃប្រាក់ក្រដាស វាមិនទំនងថា លុយក្រដាសនឹងរលាយបាត់នៅពេលណាមួយឆាប់ៗខាងមុខនេះទេ។ វាជាការពិតដែលថាប្រតិបត្តិការអេឡិចត្រូនិកបានក្លាយជារឿងធម្មតាក្នុងការទូទាត់ប្រាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគ្មានហេតុផលអ្វីដែលនិន្នាការនេះនឹងមិនបន្តនោះទេ។

យើងប្រហែលជាអាចឈានដល់ចំណុចមួយដែលប្រតិបត្តិការប្រើលុយក្រដាសប្រាក់ក្លាយជារឿងកម្រនៅថ្ងៃអនាគត។ នៅចំណុចនោះ ក្រដាសប្រាក់អាចដើរតួជាឧបករណ៍រក្សាតម្លៃរបស់រូបិយប័ណ្ណអេឡិចត្រូនិក ស្រដៀងនឹងវិធីស្តង់ដារដែលមាសធ្លាប់ជាឧបករណ៍រក្សាតម្លៃលុយក្រដាស។ ប៉ុន្តែករណីពិបាកកើតឡើងណាស់ ដោយសារតែរបៀបដែលយើងបានកំណត់តម្លៃលើប្រាក់ក្រដាសមានភាពប្រែប្រួល។

បើនិយាយពីគុណតម្លៃនៃប្រាក់ គំនិតការប្រើប្រាស់ប្រាក់ចាប់មានតាំងពីការចាប់ផ្តើមនៃអរិយធម៌មនុស្សលោក។

លុយឬប្រាក់គឺជាមធ្យោបាយដែលមានប្រសិទ្ធភាពនិងងាយស្រួលក្នុងការធ្វើអាជីវកម្ម ការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។ ប៉ុន្តែមិនដូចទំនិញនិងសេវាកម្ម លុយមិនមានតំលៃនៅក្នុងខ្លួនវាផ្ទាល់ទេ។ ការពិតសព្វថ្ងៃលុយគ្រាន់តែជាក្រដាស ឬលេខនៅលើសៀវភៅកត់ត្រាប៉ុណ្ណោះ ដោយលើកលែងករណីខ្លះដូចជាក្នុងប្រវត្តិសាស្រ្តភាគច្រើនលុយត្រូវបានគេគិតជាកាក់លោហធាតុដែលមានតម្លៃពិត។ សព្វថ្ងៃប្រព័ន្ធនេះពឹងផ្អែកលើការជឿជាក់ទៅវិញទៅមក ដែលថាលុយមានតម្លៃពីព្រោះមនុស្សយើងជាសង្គមបានកំណត់តម្លៃឲ្យលុយ។ និយាយដោយសាមញ្ញយើងចង់បានលុយពីព្រោះយើងដឹងថាមនុស្សផ្សេងទៀតចង់បានលុយដែរ ដូច្នេះយើងអាចជួញដូរលុយជាមួយទំនិញនិងសេវាកម្មផ្សេងៗបាន។

ប្រសិនបើតម្លៃលុយគ្រាន់តែជាតម្លៃដែលគេកំណត់នោះ តើអ្វីដែលរារាំងយើងមិនឱ្យឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណឌីជីថលទាំង​ស្រុង? ចម្លើយគឺវាអាស្រ័យលើរដ្ឋាភិបាល។ យើងបានឃើញការកើនឡើង (និងធ្លាក់ចុះ) នៃរូបិយប័ណ្ណឌីជីថល ឬ crypto ដូចជា Bitcoin ។ ហើយវាពិបាកក្នុងការស្រមៃមើលពិភពលោកមួយដែលរូបិយប័ណ្ណបែបនេះជំនួសរូបិយប័ណ្ណជាតិដូចជាប្រាក់ដុល្លារ។ ដរាបណារដ្ឋាភិបាលបន្តប្រមូលពន្ធ ពួកគេនឹងមានសិទ្ធិអំណាចក្នុងការកំណត់ប្រាក់ក្នុងរូបិយប័ណ្ណណាមួយដែលពន្ធទាំងនោះត្រូវបង់។

ចំពោះការប្រើប្រាស់រូបិយប័ណ្ណសកលមួយ វាមិនទំនងជាអាចទៅរួចក្នុងពេលឆាប់ៗនេះទេ។ ប៉ុន្តែមានឧទាហរណ៍មួយដែលក្រុមហ៊ុនប្រេងកាណាដាមួយបានចរចាកិច្ចសន្យាជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ហើយកិច្ចព្រមព្រៀងនេះត្រូវបានចរចាជាដុល្លារអាមេរិក មិនមែនជាប្រាក់ដុល្លារកាណាដាទេ។

ពិភពលោកអាចនឹងឈានដល់ចំណុចមួយដែលមានការប្រើប្រាស់រូបិយប័ណ្ណខុសគ្នាតែ ៤ ឬ ៥ ប៉ុណ្ណោះ។ អ្វីដែលយើងអាច​មើល​ឃើញបច្ចុប្បន្ននេះគឺការបន្តរីកចម្រើននៃប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិក ដោយមានការបង់ថ្លៃសេវេបន្តិចបន្តួច។ មនុស្សយើងកំពុងស្វែងរកនិងបង្កើតវិធីថ្មីៗដែលសម្រួលដល់ការធ្វើប្រតិបត្តិការជាមួយលុយតាមអេឡិចត្រូនិក ដូចជាការកើនឡើងនៃសេវាកម្មដូចជា PayPal និង Square ជាដើម។ ទោះជាយ៉ាងណាក៏ដោយក្រដាសប្រាក់នៅតែជាទម្រង់នៃប្រតិបត្តិការទូទៅសម្រាប់ពេលបច្ចុប្បន្នដោយសារតែវាប្រព្រឹត្តទៅដោយឥតគិតថ្លៃ។  ប្រភព៖ thoughtco.com/the-future-of-money-1147769


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ