តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?

ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារតក្កកម្ម។ តក្កកម្ម គឺជាគំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

តក្កកម្មដែលអាចទទួលប្រកាសនីយបត្រតក្កកម្មបានលុះត្រាតែតក្កកម្មនោះមានលក្ខណៈ​ ថ្មី  មានជំហានរកឃើញថ្មី និងអាចយកទៅអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម។ តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន។ ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។

តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន ។

តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ប៉ុន្តែតក្កកម្មមួយចំនួនមិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មឡើយដូចជា៖

1. ការរកឃើញទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា

2. គម្រោងការ ក្បួន ឬវិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត

3. វិធីសាស្រ្តសម្រាប់ព្យាបាលមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញតិ្តនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែលយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រខាងលើនេះទេ

4. ផលិតផលឱសថមួយចំនួនដូចមានចែងក្នុងមាត្រា 136 នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម

5. រក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើតតាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ

6. ប្រភេទផ្សេងៗនៃពូជរក្ខជាតិណាមួយ។

ការធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ ។ បន្ថែមពីនេះ ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេល 20ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីនៃការស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយត្រូវបំពេញតាមលក្ខខណ្ឌបង់កម្រៃប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ ។

គូសបញ្ជាក់ដែរថា ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី28 ខែវិចិ្ឆកា ឆ្នាំ2002 ហើយព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះកាលពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2002 ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិតតាមរយៈតំណលីង 062453f3-0790-4ac8-aecf-26d08b160f6a_c786a043-b88d-4f64-9429-60a330efdc5f-kh.pdf (cambodiaip.gov.kh)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់