តើអ្វីទៅជាការសម្ងាត់ពាណិជ្ជកម្ម?

ការសម្ងាត់ពាណិជ្ជកម្ម (Trade secret) គឺជាកម្មសិទ្ធិបញ្ញាលើព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ឬអាជីវកម្ម ដែលអាចត្រូវបានលក់ ឬផ្តល់សិទ្ធិឲ្យអ្នកដទៃ។

តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា មានអ្វីខ្លះនៅក្នុងធាតុផ្សំរបស់ Coca Cola ឬកូដដែលធ្វើឲ្យ Google ដំណើរការ ឬបច្ចេកវិទ្យារបស់ក្រុមហ៊ុនធំៗ ? អ្នកទាំងអស់គ្នាប្រហែលជាមិនដែលធ្លាប់ដឹងនោះទេ ព្រោះទាំងនេះគឺជាការសម្ងាត់ពាណិជ្ជកម្ម (ឬហៅជាភាសាអង់គ្លេសថា Trade Secret) ។​

ក្រុមហ៊ុននៅទូទាំងពិភពលោកប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្មរបស់ខ្លួនដើម្បីយកឈ្នះលើគូប្រកួតប្រជែង និងការពារទ្រព្យកម្មសិទ្ធិបញ្ញារបស់ខ្លួន ដូចជា រូបមន្តផលិតផល ដំណើរការក្នុងឧស្សាហកម្ម យុទ្ធសាស្ត្រមុខជំនួញ ឬព័ត៌មានអតិថិជន ជាដើម។ ការសម្ងាត់ពាណិជ្ជកម្មជាសមាសធាតុសំខាន់នៃកម្មសិទ្ធិបញ្ញាដែលជួយឱ្យក្រុមហ៊ុនការពាររូបមន្តសម្ងាត់ ចំណេះដឹង និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។

ការសម្ងាត់ពាណិជ្ជកម្មមានប្រសិទ្ធិភាពភ្លាមៗ និងមិនមានអាយុកាលកំណត់ ពោលគឺវាស្ថិតនៅជាការសម្ងាត់រហូត លុះត្រាតែវាត្រូវបានផ្សព្វផ្សាយចេញទៅក្រៅ។ កាលណាការសម្ងាត់ពាណិជ្ជកម្មត្រូវបានបែកធ្លាយដល់សាធារណៈជន ក្រុមហ៊ុននឹងប្រឈមមុខនឹងបញ្ហាធំៗដូចជា បាត់បង់ទំនុកចិត្តពីអតិថិជន និងរងការវាយប្រហារពីសំណាក់ក្រុមហ៊ុនប្រកួតប្រជែងដូចជា ក្រុមហ៊ុនប្រកួតប្រជែងអាចចម្លងផលិតផលខ្លួនបានយ៉ាងងាយជាដើម។

ការសម្ងាត់ពាណិជ្ជកម្មនេះមានលក្ខណៈខុសពីប្រកាសនីយបត្រតក្កកម្មនៅត្រង់ថា ការសម្ងាត់ពាណិជ្ជកម្មមិនត្រូវបានប្រកាសជាសាធារណៈដូចប្រកាសនីយបត្រតក្កកម្មនោះទេ ហើយវានឹងត្រូវបានគេយកទៅប្រើប្រាស់ប្រសិនបើវាត្រូវបានគេរកឃើញ និងមានភាពពិបាកនៅក្នុងការប្តឹងតវ៉ា។

ជាទូទៅដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាការសម្ងាត់ពាណិជ្ជកម្មព័ត៌មានត្រូវ ៖

  • មានតម្លៃពីព្រោះវាជាការសម្ងាត់
  • មានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលដឹង
  • ស្ថិតនៅក្រោមការគ្រប់គ្រងដោយម្ចាស់ត្រឹមត្រូវ ដើម្បីរក្សាការសម្ងាត់ រួមទាំងការប្រើប្រាស់កិច្ចព្រមព្រៀងសម្ងាត់រវាងដៃគូជំនួញ និងនិយោជិក។

ដោយផ្អែកលើប្រព័ន្ធច្បាប់តាមប្រទេសផ្សេងៗគ្នា ការការពារស្របច្បាប់នៃការសម្ងាត់ពាណិជ្ជកម្ម គឺជាគោលការណ៍ទូទៅមួយនៃច្បាប់ស្តីពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឬផ្អែកលើបទប្បញ្ញត្តិជាក់លាក់ស្តីពីការការពារព័ត៌មានសម្ងាត់។ ការផ្សព្វផ្សាយ ឬធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ ដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកថាជាការរំលោភលើកិច្ចការពារការសម្ងាត់ពាណិជ្ជកម្ម៕ ប្រភព៖ WIPO


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣