តើម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះក្នុងអំឡុងពេលបិទខ្ទប់ក្រុង?

ក្នុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានី ខេត្ត ក្រុង និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេស គឺជាពេលវេលាដ៏តានតឹងបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា​ដែល​មិន​អាច​​ចេញ​ចរាចរណ៍ប្រកបកិច្ចការងារ និងអាជីវកម្មដើម្បីទទួល​បានចំណូលនោះទេ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលគឺកាន់តែលំបាកជាងនេះទៅទៀត ជាពិសេស កងកម្លាំង​ថែរក្សាសុវត្ថិភាព និងកងទ័ពអាវសដែលតស៊ូប្រយុទ្ធប្រឆាំងទៅនឹងសត្រូវគ្មាន​ស្រមោល​នៃជំងឺកូវីដ-19 ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ។

នៅក្នុងអំឡុងពេលសម្រាប់តែម្ចាស់អាជីវកម្មមួយចំនួនដែលត្រូវបានហាមឃាត់មិនឱ្យមានសកម្មភាពនោះ គួរតែយកពេលវេលាដែលកំពុងសម្រាកនៅក្នុងផ្ទះ​រយៈ​ពេល​14ថ្ងៃនេះប្រើប្រាស់ឱ្យបានជាប្រយោជន៍ និងត្រៀមខ្លួនឱ្យរួចជាស្រេចនៅពេលវិលត្រឡប់ទៅធ្វើអាជីវកម្មវិញក្រោយស្ថានការណ៍បានស្រាកស្រាននៅពេល ខាង​មុខនេះ។ 

ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែមានការរៀបចំរួមជាស្រេចសម្រាប់ការចាប់ផ្តើមចេញអនុវត្តសកម្មភាពទៅលើអាជីវកម្មរបស់អ្នក ៖

1. វិភាគ និងរៀបចំផែនការហិរញ្ញវត្ថុឡើងវិញ៖ កូវីដបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាសកល ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមូល ដោយមិន​មែន​មានតែផ្នែកអាជីវកម្មរបស់អ្នកនោះទេ ដូចនេះ អ្នកគួរតែគិតគូរឡើងវិញ និងត្រៀមទុកជាមុនពីផែនការចាយលុយរបស់អ្នកនៅពេលដែលស្ថានការណ៍​ល្អប្រសើរ​វិញ ដូចជាការរៀបចំចំនួនបុគ្គលិក ការប្រឹក្សាជាមួយធនាគារដែលជាដៃគូ និងធ្វើផែនការចំណាយប្រចាំខែ និងប្រចាំឆ្នាំជាដើម។

2.រៀបចំផែនការពង្រឹងម៉ាកយីហោ៖ ម្ចាស់អាជីវកម្មដែលបង្ខំចិត្តសម្រាកនៅផ្ទះអាចប្រើប្រាស់ពេលវេលានេះដើម្បី ហ្វឹកហាត់ពីជំនាញបន្ថែមពាក់ព័ន្ធទៅ​នឹង​អាជីវកម្មរបស់អ្នក។ ក្រៅពីនេះក៏ត្រូវមានការរៀបចំយុទ្ធសាស្ត្រពង្រីក និងពង្រឹងម៉ាកយីហោអាជីវកម្មរបស់អ្នក ឱ្យកាន់តែល្អប្រសើរជាងមុន ដែលអាចមាន​ទំនុក​ចិត្ត​ក្នុងការប្រកួតប្រជែងទីផ្សារ។​

3.បង្កើនជំនាញបច្ចេកវិទ្យា ៖នៅក្នុងសម័យកាលនេះ សម្រាប់អ្នកដែលជាម្ចាស់អាជីវកម្ម យ៉ាងហោចណាស់ ក៏ត្រូវតែស្គាល់ អ្វីទៅជាបណ្តាញទំនាក់​ទំនង​សង្គម  អ្វីទៅជាបច្ចេកវិទ្យាដែលសមស្របសម្រាប់ការផ្សព្វផ្សាយ ដែលអាចយកមកប្រើប្រាស់ជាប្រយោជន៍នៅក្នុងអាជីវកម្មរបស់អ្នកបាន។ ដូចនេះការស្រាវជ្រាវ និង​រៀន​សូត្រដោយខ្លួនឯង ឬចាប់យកថ្នាក់រៀនអនឡាញសម្រាប់ជំនាញពាក់ព័ន្ធនឹងអាជីវកម្មបន្ថែម គឺជាកត្តាសំខាន់បំផុតដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែ​ខ្លាំង​ក្លាជាងមុន។

4.ដាក់ផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អនាគត ៖ ផែនការចាស់ប្រចាំឆ្នាំរបស់អ្នកអាចនឹងមានការប្រែប្រួលនៅពេលដែលទីក្រុងត្រូវបានបិទខ្ទប់ ប្រជាពលរដ្ឋដែល​ជា​អតិថិជនគោលដៅរបស់អ្នកបាត់បង់ចំណូលក្រោមការវាយប្រហារដោយសារកូវីដ ដូច្នេះនៅក្នុងរយៈពេល នៃការអនុវត្តវិធានការបិទខ្ទប់ក្រុងនេះ អ្នកគួរតែ​យក​វេលានេះទៅប្រើប្រាស់សម្រាប់កិច្ចការងាររៀបចំផែនការយុទ្ធសាស្ត្រសាជាថ្មី ពីព្រោះថាទីផ្សារប្រកួតប្រជែង អាចនឹងមានរូបរាងថ្មីខុសពីមុន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ