អង្គការសុខភាពពិភពលោកទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំង Sinovac

អ្នកជំនាញអង្គការសុខភាពពិភពលោកបានរកឃើញថាវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិត​ជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-19 ចំពោះមនុស្សពេញវ័យអាយុក្រោម60ឆ្នាំពិតមែន ប៉ុន្តែនៅខ្វះទិន្នន័យគុណភាពស្តីពីហានិភ័យ​នៃផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់អង្គការសុខភាពពិភពលោកបានពិនិត្យពីការសាកល្បងដំណាក់កាលទី3នៅក្នុងប្រទេសចិន ប្រេស៊ីល ឈីលី ឥណ្ឌូណេស៊ី និងប្រទេសទួរគី អំពីវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ។

ការវាយតម្លៃនេះធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញរបស់ SAGE បានបង្ហាញពីទំនុកចិត្ត​ទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់​សាំងកូវីដរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន ក៏ប៉ុន្តែក្រុម​អ្នកជំនាញ មានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះក្នុងការការពារការឆ្លងមេរោគ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្របានបញ្ជាក់នៅក្នុងការវាយតម្លៃមួយដែលត្រូវបាន​ផ្សព្វផ្សាយលើគេហទំព័ររបស់ WHO ថា «យើងមានទំនុកចិត្តថា វ៉ាក់សាំង CoronaVac ចំនួន2ដូស គឺ មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារជំងឺកូវីដ-19 ចំពោះមនុស្សពេញវ័យអាយុចាប់ពី18​ដល់59ឆ្នាំ»។

SAGE ក៏បានលើកឡើងពីគម្លាតភស្តុតាងនៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងការវាយតម្លៃករណីមានប្រតិកម្មដែរផង។

ជំនួយការអគ្គនាយក WHO លោកស្រី Mariangela Simao បានមានប្រសាសន៍នៅក្នុងសន្និ​សីទ​សារព័ត៌មានរបស់ WHO ថា៖

“គណៈកម្មការ​ឯករាជ្យរបស់ស្ថាប័ននេះបានជួបប្រជុំគ្នា និងវាយតម្លៃវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ដែលផលិតនៅប្រទេសចិន ។ ដូច្នេះនៅចុងសប្តាហ៍នេះ យើងក៏បានធ្វើការវាយតម្លៃចុងក្រោយលើវ៉ាក់​សាំងទាំង2 នេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទទួលបានវ៉ាក់សាំង ដែល​​ត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធ​ភាព ចូលទៅក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន​នេះ ​ដើម្បីឱ្យមានវ៉ាក់សាំងកាន់តែច្រើនក្នុងការផ្គត់ផ្គង់”

លោកស្រីបញ្ជាក់ថាយើងមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា។ យើងមាន​បញ្ហា​ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗគ្នា ជាមួយនឹងកង្វះខាតសារធាតុផលិត។ ដូច្នេះយើងត្រូវ​ការ​វ៉ាក់សាំងបន្ថែមទៀតដើម្បីចូលមកទីផ្សារ។ វ៉ាក់សាំង គឺជារឿងចាំបាច់ត្រូវប្រើប្រាស់ជាបន្ទាន់ដោយ WHO សម្រាប់លទ្ធកម្មអន្តរជាតិ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ WHO បានអនុម័តប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-19 ដូចជា វ៉ាក់សាំង Pfizer-BioNTech វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Johnson & John​son និងវ៉ាក់សាំង Moderna ជាដើម។ ដោយឡែក វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឱ្យ​ប្រើប្រាស់​នៅក្នុងប្រទេសចំនួន32 ហើយ ជាមួយនឹងការចែកចាយចំនួន260លានដូស៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ