WHO ណែនាំឱ្យប្រើថ្នាំក្រុមហ៊ុន Roche និង Sanofi ព្យាបាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ

ហ្សូរីច​ ៖​អង្គការ​សុខភាព​ពិភពលោក (WHO) ​នៅថ្ងៃដើមសប្ដាហ៍នេះបាន​​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ Actemra ​របស់​ក្រុម​ហ៊ុន​ Roche​ និង ​Kevzara ​របស់​ក្រុម​ហ៊ុន ​Sanofi​ ប្រភេទ ​Corticosteroids ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​​ បន្ទាប់​ពី​ទិន្នន័យ​ពី​អ្នក​ជំងឺ​ជាង​ ១១ ០០០ ​នាក់​ បង្ហាញ​ថា​ ​ថ្នាំ​ប្រភេទ​នេះ​ អាច​កាត់​បន្ថយ​ពី​ហានិភ័យ​នៃ​ការ​ស្លាប់​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​អ្នក​វាយ​តម្លៃ​របស់អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ ​​ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ កម្រិតធ្ងន់ធ្ងរ​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា ​ការ​គណនាការ​ព្យា​បាល​ទៅ​លើ​ប្រព័ន្ធ​ការពារ​ដែល​​រារាំង​ការ​ហើម​រលាក​ ​ជួយ​កាត់​បន្ថយ​ភាព​ប្រឈម​នឹង​ការ​ស្លាប់​ និង​តម្រូវការ​ខ្យល់​ជំនួយ​ជាដើម​។

​​តាម​ការ​វិភាគ​របស់ ​WHO ​ដដែល​បានបញ្ជាក់ថា ហានិភ័យ​នៃ​ការ​ស្លាប់​ក្នុង​រយៈ​ពេល ​២៨​ថ្ងៃចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ប្រភេទ​ថ្នាំ ​Corticosteroids ​ដូច​ជា​ថ្នាំ ​Dexamethasone ​មាន​ចំនួន​ ២១​ ភាគ​រយ​ បើ​ធៀប​នឹង​ហានិភ័យ​ ២៥ ​ភាគ​រយ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​ថែទាំ​ធម្មតា​។​ ដូច​នេះវា​អាច​មាន​មនុស្ស​ចំនួន​ ​៤ ​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​បែប​នេះចំនួន​​​ ១០០ ​នាក់​​នឹង​មាន​ជីវិត​រស់​។​ ​លើស​ពី​នេះ​ទៀត​ ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ស្លាប់​គឺ​មាន​ប្រមាណ ២៦ ​ភាគរយសម្រាប់​អ្នក​ដែល​ទទួល​ថ្នាំ​​ប្រភេទ​ Corticosteroids​ បើ​ធៀប​នឹង​ ៣៣ ​ភាគរយ​ចំពោះ​អ្នក​ដែល​ទទួល​បាន​ការ​ថែ​ទាំ​ធម្មតា​។

អង្កការ​សុខភាពពិភពលោក​ ​WHO ​បាន​និយាយទៀត​ថា ​សម្រាប់​អ្នក​ជំងឺ​បែបនេះ​ចំនួន​​ ១០០ ​នាក់​ មាន​ចំនួន​៧ ​នាក់​​អាច​នឹង​រស់រាន​ដោយ​មិន​ដាក់​ខ្យល់​ជំនួយនោះឡើយ​។ ​​យ៉ាង​ណា​មិញ​ ការ​ធ្វើ​តេស្ត​លើប្រភេទថ្នាំ ​Actemra ​និង ​Kevzara ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ ​ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​ និង​កំហុស​ដោយ​សារភាព​បរាជ័យ​ជាច្រើន​ បាន​លេច​ចេញ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​សាកល្បង​ថ្នាំលើ​ក្រុម​អ្នក​ជំងឺ​ផ្សេងៗ​គ្នា​។

ទន្ទឹម​នឹង​នេះ​ WHO ​ក៏​បាន​អំពាវនាវ​​ឱ្យ​មាន​ការ​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​ទទួល​បានថ្នាំ​បែប​នេះ​នៅ​ក្នុង​ប្រទេស​ក្រីក្រ ឬប្រទេស​​មាន​ប្រាក់​ចំណូល​ទាប​បំផុត​​ដែល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ ដោយ​សារ​តែ​ការ​មិន​មាន​​វ៉ាក់សាំង​សម្រាប់​ចាក់គ្រប់​គ្រាន់​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ