១៣០ ឆ្នាំទៅហើយហេតុអ្វីអាជីវកម្មរបស់ Coca Cola នៅតែជាស្លាកយីហោភេសជ្ជៈដ៏រឹងមាំ និងល្បីបំផុត

ចំណេះដឹង ៖ អស់រយៈពេលជាង ១៣០ ឆ្នាំទៅហើយដែលភេសជ្ជៈកូកាកូឡា  (Coca Cola)  បានចាប់កំណើតដំបូងនៅអាមេរិក ហើយក្រុមហ៊ុនជាផ្លូវការគឺបានដំណើរនៅថ្ងៃទី២៩ ខែមករាឆ្នាំ ១៨៩៥ ។

គិតចាប់រាប់ពីភេសជ្ជៈដំបូងគេ ឬយើងហៅថា Coca Cola Original រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានបង្កើត និងទិញយកស្លាកយីហោភេសជ្ជៈបន្ថែមទៀតរហូតទៅដល់ ២០០ ប្រភេទមក ហើយជាមធ្យមភេសជ្ជៈរបស់ខ្លួនប្រមាណជា ១,៩ ពាន់លានដប និងកំប៉ុងត្រូវបានលក់ចេញជារៀងរាល់ថ្ងៃត្រូវបានគ្រប់គ្នាទទួលស្គាល់ថាជាក្រុមហ៊ុនភេសជ្ជៈដែលមានចំណែកទីផ្សារធំជាងគេបំផុតលើលោកជាច្រើនទសវត្សរ៍មកហើយ។

លើសពីនេះរយៈពេលចុងក្រោយនេះក្រុមហ៊ុនក៏បានចាប់ផ្តើមវិនិយោគទៅលើភេសជ្ជៈមានជាតិអាកុលជាលើកដំបូងផងដែរនៅក្នុងទីផ្សារអាមេរិកដែលមានឈ្មោះថា Topo Chico និងក៏ដូចជាវិនិយោគទៅលើភេសជ្ជៈប៉ូវថាមពលបែបកីឡា  Body Armor ព្រមទាំងយីហោកាហ្វេ Costa ទៀតផងដែរ។

ហើយបើទោះបីជាបញ្ហារាតត្បាតនូវវីរុសកូវីដបានកំពុងតែធ្វើឲ្យក្រុមហ៊ុនអាជីវកម្មជាច្រើនបានបាត់បង់ប្រាក់ចំណូល  ឬបិទទ្វារក្តី  ប៉ុន្តែ Coca Cola នៅតែអាចមើលឃើញកំណើនប្រាក់ចំណេញរបស់ខ្លួនដល់ទៅ ៥ ភាគរយសម្រាប់ឆ្នាំ ២០២០  កន្លងទៅនេះ ឬប្រមាណជា ៩ ពាន់លានដុល្លារ។

អស់រយៈពេលជាយូរមកហើយបែបនេះតើហេតុអ្វី Coca Cola នៅតែមានឈ្មោះជាយីហោភេសជ្ជៈល្បីបំផុតលើលោកព្រមទាំងមានស្ថិរភាពអាជីវកម្មខ្លាំងបែបនេះ?

សម្រាប់ទីផ្សារបច្ចុប្បន្ន Coca Cola គឺជាអ្នកកាន់កាប់ទីផ្សារភេសជ្ជៈពិភពលោកដល់ទៅ ៤៤ ភាគរយ  ប៉ុន្តែក្រុមហ៊ុនមិនដែលផ្អាក ឬកាត់បន្ថយវិធីសាស្ត្រក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ ប្រវត្តិរបស់ Coca Cola បានផ្ទុះនៅក្នុងទីផ្សារក៏ដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មដែរ។

កាលពីឆ្នាំ ១៩៧១ ត្រូវបានគេចងចាំថាបានបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលបានធ្វើឲ្យទីផ្សាររបស់ខ្លួនផ្ទុះខ្លាំងមែនទែនដែលគ្រានោះចម្រៀងមួយបទដែលត្រូវបានក្រុមហ៊ុនបង្កើត និងមានចំណងជើងថា Buy the World a Coke និងក្រោយមកប៉ុន្មានឆ្នាំជាមួយនឹងបទចម្រៀងបំផ្ទុះទីផ្សារម្តងទៀតដែលមានចំណងជើងថា I’d Like to Teach the World to Singជាដើម។

ប្រើប្រាស់វិធីទីផ្សារជ្រៀតចូលទីផ្សារក្រៅស្រុកមុនគេ និងខ្លាំងជាងគេ។ កាលពីឆ្នាំ ១៩០៦ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតទីផ្សារក្រៅស្រុកជាលើកដំបូងរបស់ខ្លួនចូលទៅក្នុងប្រទេសបាណាម៉ាដែលមានន័យថាវាជាបទពិសោធន៌ជាង ១០០ ឆ្នាំរួចទៅហើយរបស់ខ្លួននៅក្នុងទីផ្សារបរទេស។ ក្រៅពីនោះនៅឆ្នាំ ១៩២០ ក្រុមហ៊ុនបានប្រើប្រាស់វិធីសាស្ត្រទីផ្សារខ្នាតយក្សដូចជាការបង្កើតក្រុមហ៊ុនក្រោមចំណុះថ្មីមួយសម្រាប់កិច្ចការងារសហប្រតិបត្តិការនិងនាំចេញ Coca-Cola Export Corporation ដែលគ្រានោះជោគជ័យដ៏ធំរបស់វាគឺការចូលរួមជាដៃគូឧបត្ថម្ភធំបំផុតរបស់កម្មវិធីប្រកួតកីឡាករអូឡាំពិកនៅក្នុងទីក្រុង Amsterdam របស់ហូឡង់។

ក្រៅពីនោះក៏នៅមានកត្តាធំជាច្រើនទៀតដូចជាការកសាងយីហោ Branding ជាដើមក៏សុទ្ធតែបានជួយឲ្យទីផ្សាររបស់ Coca Cola មិនងាយនឹងប៉ះពាល់នោះដែរទោះបីជាមានដៃគូប្រកួតប្រជែងធំៗជាច្រើនក្តី។ តាមរយៈការបញ្ជ្រាបអត្ថន័យនៃការស្មោះត្រង់ចំពោះអតិថិជនហើយនោះ Coca Cola ក៏បានព្យាយាមពន្យល់អំពីអត្ថន័យនៃភាពរីករាយជាលក្ខណៈគ្រួសារមិត្តភ័ក្ត និងក្រុមការងារធ្វើការងារផងដោយមានរួមបញ្ចូលវត្តមានរបស់ផលិតផល Coca Colaជាដើម។ ជាចុងក្រោយកត្តាដែលធ្វើឲ្យ Coca Cola នៅតែនាំមុខគេនៅលើទីផ្សារនិងមិនងាយរងប៉ះពាល់ទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្តីនោះក៏ពីព្រោះតែផលិតផលនេះបានជ្រួតជ្រៀបនៅគ្រប់ទីផ្សារទាំងអស់របស់ពិភពលោករួចទៅហើយដូចនេះបើទោះបីជាតំបន់មួយអាចរកប៉ះពាល់តែតំបន់ផ្សេងទៀតអាចនឹងទទួលបានផលចំណេញកប់ក្តោងទៅវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់