fbpx
wingmail

​វី​ង​ម៉ល​ណែនាំ​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ច​ដល់​អតិថិជន​ ​ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុ​វត្ថិភាព

​ភ្នំពេញ​៖​ ​វី​ង​ម៉ល​បាន​កំពុង​ក្លាយ​ជាទី​ផ្សារ​ទំនិញ​តាម​អន​ឡា​ញ​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​ក្នុង​ការ​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​និង​កាន់តែ​ងាយស្រួល​ ​។​ ​ការ​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ដែល​កំពុង​កើន​ឡើង​នេះ​ ​ភាគច្រើន​ត្រូវ​បាន​ទទួលការ​គាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថល​ ​ហើយ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​នឹង​ក្លាយ​ជា​វិ​ស​័​យ​មួយទៀត​ដែល​រះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

wing mail 2

លោក​ ​សាក់​សា​ម​ ​ស៊ូ​បា​ម​ ​នាយក​គ្រប់គ្រង​អាជីវកម្ម​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ច​មានប្រសាសន៍ថា​៖​

«​ការ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធឺ​ណេ​ត​ជា​និន្នា​កា​ថ្មី​មួយ​នៅ​កម្ពុជា​។​ ​យើង​ជឿជាក់​ថា​ ​វី​ង​ម៉ល ​មានឱកាស​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​បទពិសោធន៍​ការ​ទិញ​ទំនិញ​នៅ​ហាង​ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ ​ហើយ​ពួកគេ​នឹង​មាន​ពេលវេលា​កាន់តែ​ច្រើន​ជាមួយ​ក្រុម​គ្រួសារ​និង​ការងារ​»​ ​

​ ​«​អតិថិជន​របស់យើង​មិន​ចាំបាច់​ទៅ​ហាង​ដោយ​ផ្ទាល់​ឬ​ប្រើ​ក្រដាសប្រាក់​ទៀត​ឡើយ​ ​ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរស័ព្ទ​ ​នោះ​ទំនិញ​ទាំងអស់​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​»​ ​

ចាប់តាំង​ពី​បើក​ដំណើរ​ការសាកល្បង​នៅ​ខែ​តុលា​ឆ្នាំមុន​ ​មកដល់ពេលនេះ​ ​វី​ង​ម៉ល ​មាន​ហាង​ល្បី​ៗ​ប្រមាណ​១​០​០​០​កន្លែង​ដែល​បាន​ចូលរួម​ដាក់​លក់ទំនិញ​រាប់ពាន់​ប្រភេទ​ដោយ​រួម​មាន​៖​ ​អាហារ​ ​ភេសជ្ជៈ​ ​គ្រឿងទេស​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​ ​ប្រដាប់ប្រដា​ក្មេង​លេង​ ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​ទំនិញ​ជា​ច្រើនមុខ​ផ្សេងទៀត​ ​។​ ​លើស​ពីនេះទៅ​ទៀត​ ​មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន​ ​៥​០​០​នាក់​ ​ត្រូវ​បាន​ដាក់បញ្ចូល​បន្ថែម​ជាមួយ​បុគ្គលិក​ ​វី​ង​ម៉ល ​ដើម្បី​ធានា​ថា​ ​រាល់​ការ​កម្ម​ង់ ​និង​ដឹកជញ្ជូន​គឺ​រហ័ស​ទាន់ពេល​ ​។​

wing mail 3

លោក​ ​សាក់​សា​ម​ ​បន្ត​ថា​៖

​«​គោលដៅ​របស់យើង​គឺ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជីវករ​តូច​ៗ​អាច​មាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ​ ​និង​ជួយ​ពួកគេ​អាច​ទទួល​បាន​អតិថិជន​ថ្មីៗ​ ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺរាតត្បាត​នេះ​។​ ​យើង​នឹង​មិន​យក​តម្លៃ​ជើងសារ​ច្រើនហួស​ហេតុ​ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។​ ​វី​ង​នឹង​គិត​ក​ម្រៃ​តាម​អត្រា​ធម្មតា​ ​និង​កំរិត​សមស្រប​មួយ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន​ ​ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​ ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ​រាប់​លាន​អ្នក​»​ ​។​ ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ធ្វើការ​កុម្ម៉ង់​ដោយ​គ្រាន់តែ​ចូរ​ទៅ​ក្នុង​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​បន្ទាប់មក​ជ្រើសរើស​ “​វី​ង​ម៉ល”

​លោកអ្នក​នឹង​ឃើញ​ជម្រើស​ហាង​រាប់​រយ​ ​ហើយ​អាច​ធ្វើការ​បញ្ជាទិញ​បាន​យ៉ាង​ស្រួល​ ​។​ ​

wing mail 4

ដើម្បី​ជួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​ដំណើរការ​ជា​ធម្មតា​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នេះ​ ​វី​ង​ម៉ល​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ភ្នំពេញ​ ​ហើយ​អតិថិជន​និង​អាច​រីករាយ​ជាមួយ​ការ​​​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដោយ​ឥត​គិតថ្លៃ​ ​។​ ​អ្នកទិញ​ទំនិញ​តាម​វី​ង​ម៉ល ​អាច​សន្សំ​យក​ពិន្ទុ​ ​Wing​Point​s ​ដែល​ជា​ការ​បន្ថែម​ជូន​ដ៏​ពិសេស​របស់​ធនាគារ​ឯកទេស​វី​ង​។​ ​ដោយមាន​ការ​បន្ថែម​អត្ថប្រយោជន៍​ ​អតិថិជន​អាច​សន្សំ​ពិន្ទុ​ ​Wing​Point​s ​រាល់​ពេល​ទិញ​ទំនិញ​ជា​ធម្មតា​ ​បន្ទាប់មក​ពួកគេ​អាច​ប្រើ​ពិន្ទុ​ទាំងនោះ​ប្តូរ​យក​ទំនិញ​ជាច្រើន​ពី​ហាង​ដៃគូ​របស់​វី​ង​ម៉ល​បាន​យ៉ាង​ស្រួល​ ​។​ ​សម្រាប់​អតិថិជន​វី​ង​ដែល​សន្សំ​បាន​៥​០​០​ពិន្ទុ​ក្នុង​មួយ​ស​ប្តាហ៍ ​ពួកគេ​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​ ​i​Phone​ 12 ​Pro​ ​មួយ​គ្រឿង​ ​ហើយ​អ្នក​ដែល​សន្សំ​បាន​៥​០​០​០​ពិន្ទុ​ក្នុង​មួយ​ខែ​ ​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុង​ដា​ ​Zoo​me​r X ​មួយ​គ្រឿង​ផង​ដែរ​ ​។​ ​សម្រាប់​អាជីវករ​ដែល​មាន​ចំណាប់អារម្មណ៍​ចុះឈ្មោះ​ចូលរួម​ជាមួយ​វី​ង​ម៉ល​អាច​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ +855 078 311 311 ​៕

wing mail 5

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី

កម្ពុជាមានផ្ទៃដីអភិរក្សទំហំ 7.3លានហិកតា ស្មើនឹង41%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានផ្ទៃដីអភិរក្សធំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ធនាគារជាតិថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចជាតិមកត្រឹមតែ 1.8 ភាគរយ

កាលពីដើមឆ្នាំ2021នេះ ប្រទេសថៃធ្លាប់បានធ្វើការព្យាករទៅលើកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួនថាអាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ3ភាគរយ ប៉ុន្តែដោយសារតែការធ្លាក់ចុះនូវចំនួន…
ជំនួញ, ព្រឹត្តិការណ៍

ពុទ្ធបរិស័ទគួររៀបសាដក់ខ្លួនឯងជៀសវាងទំនិញផុតកាលកំណត់ និងខូចគុណភាពដែលបង្វិលពីផ្សារទៅវត្ត

នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទគម្បីទិញទំនិញ និងផលិតផលនានារៀបចំជាសាដក់សម្រាប់យកទៅប្រគេនព្រះសង្ឃដោយខ្លួនឯង ជៀសវាងទិញសាដក់ដែលដាក់ទំនិញខូចគុណភាព….
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

កំណត់ត្រាដំបូងបង្អស់នៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្រមានតម្លៃជាសកល

កាលពីដើមខែកញ្ញាកន្លងទៅនេះ ហ្វូងកូនសត្វក្រពើភ្នំ (Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជលើពិភពលោកត្រូវបានគេរកឃើញនៅក្នុងទឹកដីកម្ពុជា
សេដ្ឋកិច្ច

​រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ-19 របស់ប្រទេសចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ ដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសជាផ្លូវការក្នុងការទទួលប្រើប្រាស់វ៉ាក់សាំង  Sinovac របស់…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

EU ផ្តើមព្រាងច្បាប់គ្រប់គ្រងបច្ចេកវិទ្យាAI ដោយផ្តោតសំខាន់លើកម្រិតហានិភ័យទុកជាមុន

នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសហភាពអឺរ៉ុប EU​​ នៅសប្តាហ៍នេះ បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនទៅលើការ​ប្រើប្រាស់បច្ចេកវិទ្យា​ជឿន​លឿន​នាពេលអនាគត​…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មកំពុងបន្តជំរុញការងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារនៅក្រៅប្រទេស

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តជំរុញការងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារនៅក្រៅប្រទេស ដើម្បីលើក​កម្ពស់ និង​ជំរុញ​ការនាំចេញ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បន្លែនៅទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការនៅទូទាំង​ប្រទេស …
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនល្បីឈ្មោះធំៗចំនួន2 ដាក់ផែនការពន្លឿនការផលិតរថយន្តតាក់ស៊ីអាចហោះឲ្យបាននៅត្រឹមឆ្នាំ2035

បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ទាំងក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បុង Hyandai Motor Co និងក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motor បាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការវិនិយោគអចលនទ្រព្យនៅសិង្ហបុរីកើនឡើង១២៧ ភាគរយសម្រាប់ត្រីមាសទី២

បន្តភាពវិជ្ជមានកាលពីត្រីមាសទី១ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១នេះ ទំហំវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅសិង្ហបុរី មានកំណើនកើនឡើងរហូតដល់ប្រមាណ ១២៧ភាគរយ….

AMS ECONOMY
@amseconomy