ស្ត្រីលើពិភពលោកបាត់បង់ចំណូលជាង 800ពាន់លានដុល្លារក្នុងអំឡុងពេលមានវុបត្តិកូវីដ-19

បរទេស៖ ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ Oxfam និងចេញផ្សាយដោយ The WEForum បានរកឃើញថា ចំណូលសរុបរបស់ស្ត្រីនៅលើ​ពិភពលោក​បានបាត់បង់ក្នុងអំឡុងពេលកូវីដកាលពីឆ្នាំ2020មានទំហំរហូតទៅដល់ប្រមាណ 800ពាន់លានដុល្លារ ហើយរហូតមកដល់ពេលនេះអង្គការអ​ន្តរជាតិ​ខាងលើ បាន និងកំពុងធ្វើការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញអំពីវិសមាភាពយ៉េនឌ័រសារជាថ្មី។

អង្គការសប្បុរសធម៍អន្តរជាតិ Oxfam បានបង្ហាញ ថាស្ត្រីបានក្លាយទៅជាអ្នករងគ្រោះជាងបុរសនៅក្នុងពេលដ៏លំបាកនេះដោយក្នុងនោះ​ទាំងអ្នកធ្វើការ​នៅក្នុង​វិស័យ​លក់រាយ វិស័យទេសចរណ៍ ការបម្រើសេវាកម្មម្ហូបអាហារជាដើមត្រូវបានបាត់បង់រហូតទៅដល់ប្រមាណ 64លាននាក់កាលពីឆ្នាំ2020កន្លងទៅ ហើយ​ទំហំទឹកប្រាក់ដែលបានបាត់បង់អាចមានចំនួនច្រើន និងលើសពី 800ពាន់លានដុល្លារទៅទៀត ព្រោះតួលេខជាក់ស្តែងមិនបានបូកបញ្ចូលចំនួនប្រាក់​កម្រៃ​ដែល​អាចទទួលបានដោយការងារក្រៅផ្លូវការនោះឡើយ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នអន្តរជាតិមួយនេះក៏បានលើកឡើងថា នៅក្នុងឆ្នាំ2021នេះ ស្ត្រីនៅទូទាំងលើពិភពលោកសរុបប្រមាណជាង 47 លាននាក់ ដែលភាគច្រើនស្ថិតនៅក្នុងបណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍អាចនឹងត្រូវរស់នៅក្នុងកម្រិតជីវភាពខ្សត់ខ្សោយក្រោមបន្ទាត់ក្រីក្រ ដែលអាច​មាន​​លទ្ធភាពរកបានចំណូលតិចជាង 1.90 ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ បើទោះបីជារដ្ឋាភិបាលរបស់ខ្លួនបានចាប់ផ្តើមអនុវត្តនូវវិធានការ​ដោះស្រាយបញ្ហាប៉ះពាល់​ជាបណ្តើរៗក៏ដោយ។

សម្រាប់តែសហរដ្ឋអាមេរិកដែលជាប្រភេទមហាអំណាចសេដ្ឋកិច្ចពិភពលោកក៏មានស្ត្រីទទួលរងនូវផលប៉ះពាល់បាត់បង់ចំណូលពីវិបត្តិកូវីដមិនតិចនោះដែររហូតរដ្ឋាភិបាលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ប្រមាណ39ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាស្ត្រី និងជួយទ្រទ្រង់ដល់កុមារងាយរងគ្រោះដោយ​សារ​វិបត្តិនៃជំងឺកូវីដ-19ក្រោមការចុះហត្ថលេខាដោយអនុម័តដោយប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ