ការចូលរួមរបស់ស្ត្រីក្នុងភាពជាសហគ្រិននៅក្នុងសេដ្ឋកិច្ចឌីជីថលគឺជារឿងសំខាន់បំផុត

ភ្នំពេញ ៖ ការចូលរួមរបស់សហគ្រិនស្ត្រីនៅក្នុងសេដ្ឋកិច្ច​ឌីជីថលគឺមាន​សារៈសំខាន់ណាស់ ពីព្រោះការរកប្រាក់ចំណូលត្រូវបានទទួលនូវការគោរព ហើយលុយគឺ​ជាអំណាចសម្រាប់ស្ត្រី។ នេះជាការលើកឡើងរបស់ស្ត្រីម្នាក់ដែលជាអ្នកជំនាញអាជីវកម្ម និងជាស្ថាបនិកក្រុមហ៊ុន Khmum eshop ។

ជាមួយនឹងមហិច្ឆតាក្នុងការលើកកម្ពស់សហគ្រិនស្ត្រី និងបង្កើនឱកាសនាំយកផលិផលក្នុងស្រុកទៅបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ក៏ដូចជាក្នុងតំបន់ផងនោះ លោកជំទាវ ជា រដ្ឋា ដែលជាស្ថាបនិកក្រុមហ៊ុន  Khmum eshop  និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរនោះ បានផ្តួចផ្តើមនូវគំនិតបង្កើតវគ្គបណ្ដុះបណ្ដាលដែលផ្ដោតសំខាន់ទៅលើការផ្ដល់ឱកាសទៅឲ្យស្ត្រីបានយល់ពីការរកប្រាក់ចំណូលដោយខ្លួនឯង។

លោកជំទាវ ជា រដ្ឋា បានមានប្រសាសន៍ថា ៖

«ការចូលរួមរបស់សហគ្រិនស្ត្រីនៅក្នុងសេដ្ឋកិច្ច​ឌីជីថល គឺមាន​សារៈសំខាន់ណាស់ ពីព្រោះការរកប្រាក់ចំណូលត្រូវបានទទួលនូវការគោរព ហើយលុយគឺ​ជាអំណាចសម្រាប់ស្ត្រី»

ក្នុងន័យនេះ លោកជំទាវចង់ឲ្យស្ត្រីមានសមភាពយេនឌឺស្មើទៅនឹងបុរស ហើយចង់ឲ្យស្ត្រីស្ថិតនៅក្នុងចំណោមការងារដែលមនុស្សភាគច្រើនគិតថាមានតែបុរសទើបធ្វើបាន។

លោកជំទាវបានបន្ថែមទៀតថា ស្ត្រីបើកអាជីវកម្មប្រមាណ ៦៥% នៅកម្ពុជា ហើយក្នុងចំណោមអាជីវកម្មទាំងនោះ មានប្រមាណ ៩៦% ជាអាជីវកម្មទំហំតូច ហើយចូលរួមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីទាំងនោះ​ប្រឈមទៅនឹងឧបសគ្គជាច្រើន ដូចជា កង្វះការអប់រំ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា លទ្ធភាពទទួលបានហិរញ្ញវត្ថុ បញ្ហាប្រឈមផ្នែកច្បាប់ និងបទប្បញ្ញត្តិជាដើម។

ឆ្លើយតបនឹងបញ្ហានេះ តាមរយៈ Khmum eshop ក៏កំពុងបង្កើតកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមាន​អ្នក​លក់​ជាច្រើន សម្រាប់ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន MSMEs ​នៅកម្ពុជាអាចលក់ទំនិញក្នុ​ងស្រុក និង​ធ្វើ​ដោយ​ដៃតាមអ៊ីនធឺណេត ជាមួយនឹងបណ្តាញផ្គត់ផ្គង់ និងសេវាកម្មចែកចាយ។ កម្មវិធីនេះ​អនុញ្ញាតឱ្យ​ក្រុមហ៊ុនប្រភេទ MSMEs បង្កើតប្រវត្តិរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេដែលអាចត្រូវបាន​ប្រើជាវត្ថុបញ្ចាំ​ ដើម្បីខ្ចីប្រាក់តាមរយៈផ្ទាំងព័ត៌មានធនាគាររបស់ Khmum ។

ជាមួយគ្នានេះផងដែរ នៅពេលឆាប់ៗខាងមុខនេះ Khmum eshop នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយ ដែលមានការគាំទ្រពីអង្គការ UNCDF ក្រោមគម្រោង WERF នឹងផ្តល់ជូននូវទិដ្ឋភាពទូទៅនៃតម្រូវការចាំបាច់ដើម្បីចាប់ផ្តើម ឬផ្លាស់ប្តូរសមត្ថភាពរបស់ហាងបានតាមអ៊ីនធឺរណែត និងដើម្បីកសាងប្រវត្តិហិរញ្ញវត្ថុសម្រាប់ការទទួលបានហិរញ្ញវត្ថុដោយគ្មានវត្ថុបញ្ចាំ។

នៅក្នុងវគ្គបណ្តុះបណ្តាលនឹងផ្ដោយសំខាន់លើទីផ្សារឌីជីថល ការដំណើរការនៅលើអ៊ីន​ធឺណេត និងរីកចម្រើនជាមួយ​វេទិកា​ពាណិជ្ជ​​កម្មអេឡិចត្រូនិច។ នៅក្នុងវគ្គបន្ទាប់ នឹងបង្ហាញពីវិធីរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាមួយវេទិកា​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីអាចទទួលបានហិរញ្ញវត្ថុផងដែរ។ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលា អាចទាក់ទាងបានតាមរយៈគណនីផ្លូវការរបស់ Khmum eshop បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣