យុវវ័យគួរងាកមកចាប់អារម្មណ៍ពីការគ្រប់គ្រងហិរញ្ញវត្ថុទាំង 6 ចំណុច

ភ្នំពេញ ៖ របៀបនៃការគ្រប់គ្រង និងចំណាយហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនជាមុខវិជ្ជាដែលត្រូវបានហាត់រៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យភាគនោះទេ។ កង្វះខាតការអប់រំហិរញ្ញវត្ថុមូលដ្ឋាននេះធ្វើឱ្យយុវវ័យជាច្រើនមិនបានដឹងអំពីរបៀបគ្រប់គ្រងប្រាក់ ការស្នើសុំឥណទាន និងប្រើប្រាស់បំណុលឲ្យមានប្រសិទ្ធភាព។

ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន 6 ស្ដីអំពីហិរវត្ថុសម្រាប់យុវវ័យ។ គន្លឹះហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឱ្យរស់នៅជាមួយហិរញ្ញវត្ថុដ៏ល្អ និងទាញយកអត្ថប្រយោជន៍ទាំងដែលអ្នកនៅក្មេង មានពេលវេលាសន្សំ និងវិនិយោគបានកាន់តែច្រើន។

១. រៀនគ្រប់គ្រងខ្លួនឯង ៖ ប្រសិនបើអ្នកមានសំណាង ឪពុកម្តាយរបស់អ្នកបានបង្រៀនជំនាញនេះដល់អ្នកនៅពេលអ្នកនៅក្មេង។ បើមិនដូច្នោះទេ អ្នកក៏អាចរៀនគ្រប់គ្រងខ្លួនឯងដោយខ្លួនឯង ក្នុងការរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់។ ថ្វីត្បិតតែអ្នកអាចប្រើកាតឥណទានទិញទំនិញអនឡាញក្នុងមួយនាទីដែលអ្នកចង់បាន ប៉ុន្តែវាជាការប្រសើរជាងក្នុងការរង់ចាំរហូតដល់អ្នកសន្សំប្រាក់សម្រាប់ទិញ។ កាតឥណទានមានភាពងាយស្រួល និងបង់ប្រាក់យ៉ាងឆាប់រហ័សទាន់ពេលវេលា ហើយអាចជួយអ្នកបង្កើតឥណទានបានល្អ ថែមទាំងពេលខ្លះផ្តល់រង្វាន់ទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់ទិញទំនិញដោយប្រើកាតឥណទាន ហើយមិនអាចទូទាត់ប្រាក់វិញចុងខែបានទេ អ្នកប្រហែលជាត្រូវចំណាយលើទំនិញនោះក៏មាន ដែលការប្រាក់ត្រូវបានគិតជាបន្តបន្ទាប់។ ដូចនេះយុវវ័យគួរតែចេះគ្រប់គ្រងខ្លួនឯងក្នុងការចាយវាយ។

២. គ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក ៖ ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នក។ មនុស្សទាំងនេះខ្លះអាចមានចេតនាអាក្រក់ ដូចជាអ្នករៀបចំផែនការហិរញ្ញវត្ថុដែលមិនមានភាពស្មោះត្រង់ ហើយក៏មានអ្នកផ្សេងទៀតអាចមានចេតនាល្អជាដើម។ ជំនួសឱ្យការពឹងផ្អែកលើអ្នកដទៃសម្រាប់ដំបូន្មានហិរញ្ញវត្ថុ អ្នកអាចចំណាយពេលអានសៀវភៅមូលដ្ឋានអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ នៅពេលដែលអ្នកមានចំណេះដឹង អ្នកមានសមត្ថភាពគ្របគ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដោយពុំចាំបាច់ពឹងអ្នកដទៃឡើយ។

៣. ដឹងពីចរន្តលុយរបស់អ្នក ៖ នៅពេលអ្នកបានអានសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនពីរ ឬបីក្បាល អ្នកនឹងដឹងថាវាសំខាន់ប៉ុណ្ណាក្នុងការរក្សាចំណាយតិចជាងចំណូល។ ការរៀបចំគម្រោងថវិកាជារឿងសំខាន់។ នៅពេលដែលអ្នកឃើញថាថ្លៃកាហ្វេពេលរសៀលរបស់អ្នកសរុបជាប្រចាំខែ អ្នកនឹងដឹងថាការផ្លាស់ប្តូរតិចតួចដែលអាចគ្រប់គ្រងបានចំពោះការចំណាយប្រចាំថ្ងៃរបស់អ្នក អាចមានផលប៉ះពាល់យ៉ាងធំដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។

៤. ចាប់ផ្តើមមូលនិធិសង្គ្រោះបន្ទាន់ ៖ មិនថាអ្នកជំពាក់ប្រាក់កម្ចីសិក្សា ឬបំណុលកាតឥណទានប៉ុន្មានទេ ហើយមិនថាប្រាក់ខែរបស់អ្នកទាបប៉ុណ្ណាទេ វាជាការប្រសើរក្នុងការដាក់ប្រាក់មួយចំនួនទៅក្នុងកញ្ចប់ថវិកាសម្រាប់គ្រាអាសន្នជារៀងរាល់ខែ។ ការមានលុយសន្សំដើម្បីប្រើសម្រាប់គ្រាអាសន្នអាចធ្វើឱ្យអ្នកមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។ ប្រសិនបើអ្នកមានទម្លាប់សន្សំប្រាក់ ហើយចាត់ទុកវាជាការចំណាយប្រចាំខែដែលមិនអាចប្រកែកបាននោះ មិនយូរប៉ុន្មានអ្នកនឹងមានលុយច្រើនជាងកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន។ អ្នកនឹងមានប្រាក់ចូលនិវត្តន៍ ប្រាក់ដើរលេងវិស្សមកាល ឬសូម្បីតែប្រាក់សម្រាប់វិនិយោគបន្ថែម។ បន្ថែមពីនេះអ្នកគួរដាក់កញ្ចប់ប្រាក់របស់អ្នកទៅក្នុងគណនីសន្សំស្តង់ដារ ដែលមានការប្រាក់ខ្ពស់។ បើមិនដូច្នោះទេ អតិផរណានឹងបំផ្លាញតម្លៃនៃការសន្សំរបស់អ្នក។

៥.​ យល់ដឹងពីពន្ធ ៖ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីរបៀបដែលពន្ធគិតលើប្រាក់ចំណូល មុនពេលអ្នកទទួលបានប្រាក់ខែដំបូងរបស់អ្នក។ នៅពេលក្រុមហ៊ុនផ្តល់ឱ្យអ្នកនូវប្រាក់ខែ អ្នកត្រូវដឹងពីរបៀបគណនាថាតើប្រាក់ខែនោះនឹងផ្តល់ឱ្យអ្នកនូវប្រាក់គ្រប់គ្រាន់បន្ទាប់ពីបង់ពន្ធដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នក ហើយសម្រេចតាមគោលដៅរបស់អ្នកដែរឬទេ។ បន្ថែមពីនេះ អ្នកគួរចំណាយពេលរៀនធ្វើបញ្ជីពន្ធដោយខ្លួនឯង ប្រសិនបើអ្នកមិនមានស្ថានភាពហិរញ្ញវត្ថុស្មុគស្មាញទេ។ ហើយអ្នកនឹងមិនមានការចំណាយលើការជួលអ្នកជំនាញសម្រាប់ការងារពន្ធរបស់អ្នកនោះទេ។

៦. ការពារសុខភាពរបស់អ្នក ៖ តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់សម្រាប់របួសដូចជាបាក់ឆ្អឹងដែលអាចចំណាយអស់រាប់ពាន់ដុល្លារ? អ្នកគួរមានធានារ៉ាប់រងសុខភាព ព្រោះវាមានភាពងាយស្រួលជាងអ្នកគិតក្នុងការជួបគ្រោះថ្នាក់ចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីនេះ វាក៏ល្អផងដែរក្នុងការចំណាយប្រចាំថ្ងៃដើម្បីមានសុខភាពល្អដូចជាការញ៉ាំផ្លែឈើ បន្លែ ហាត់ប្រាណ មិនជក់បារី ជៀសវាងការសេពគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់