YouTube សម្រេចផ្អាកដំណើរការប៉ុស្តិ៍វីដេអូរបស់ Sky News អូស្ត្រាលី

ស៊ីដនី៖កាលពីចុងសប្តាហ៍កន្លងមកនេះបណ្តាញសង្គមយក្ស YouTube បានប្រកាសក្នុងការផ្អាកដំណើរការជាបណ្តោះអាសន្នចំពោះប៉ុស្តិ៍​វីដេអូរបស់ទូរទស្សន៍អូស្ត្រាលី Sky News និងមិនអនុញ្ញាតឲ្យធ្វើការអាប់ឡូតវីដេអូថ្មីក្នុងរយៈពេល១សប្តាហ៍។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុនបានរកឃើញថាប៉ុស្តិ៍ទូរទស្សន៍មួយនេះបានធ្វើការចាក់បញ្ចាំង និងចុះផ្សាយនូវព័ត៌មានក្លែងក្លាយមួយចំនួនអំពីបញ្ហាកូវីដដែលវាត្រូវបានគេចែកចាយបន្តជាច្រើន។

គួរឲ្យដឹងដែរថា ប៉ុស្តិ៍ YouTube របស់ Sky News ដែលមានអ្នកចុច Subscribe ដល់ទៅ ១,៨៦លានអ្នកនេះកាលពី ៤ ថ្ងៃមុនបាន​ធ្វើការ​បង្ហោះព័ត៌មាននិយាយអំពីបញ្ហានៃការបិទទ្វារក្រុងដោយនិយាយថាវាគឺជាភាពបរាជ័យរបស់អជ្ញាធរ ដែលសកម្មភាពនេះបានទទួលការរិះ​គន់​ខ្លាំងផងដែរពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ជាការឆ្លើយតប Sky News បានចេញសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា ៖ Sky News នឹងទទួលយកសិទ្ធិក្នុងការ​សម្រេច​ចិត្ត​របស់ YouTube ចំពោះគោលការណ៍របស់គេ ហើយនឹងរង់ចាំរហូតដល់ពេលវិលត្រឡប់វិញនៃប៉ុស្តិ៍វីដេអូរបស់ខ្លួន​ដើម្បីបន្តធ្វើការ​បង្ហោះ​ព័ត៌មានពេញនិយម និងអត្ថបទវិភាគរបស់ខ្លួនបន្ថែមទៀត។

គោលការណ៍របស់ YouTube បានបែកចែកជា ៣ដំណាក់កាលសម្រាប់ការដាក់ពិន័យទៅលើប៉ុស្តិ៍វីដេអូណាមួយដែលមិនធ្វើតាម​លក្ខខណ្ឌ​របស់ខ្លួនដែលក្នុងនោះដំណាក់កាលដំបូង គឺផ្អាកប៉ុស្តិ៍វីដេអូចំនួន ១ សប្តាហ៍, ដំណាក់កាលទី២ផ្អាកការអាប់ឡូតវីដេអូរយៈពេល ២ សប្តាហ៍ និងចុងក្រោយគឺដំណាក់កាលទី៣ លប់ចោលប៉ុស្តិ៍វីដេអូនោះតែម្តងចេញពីវេបសាយរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ