fbpx

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន បើកទទួលពាក្យចាប់ពីដើមខែមីនាតទៅ

​ភ្នំពេញ៖ អាហារូបករណ៍ពីអង្គការសិល្បៈខ្មែរអមតៈ ផ្ដល់ជូនអាហារូបករណ៍សិល្បៈជាច្រើនកន្លែង និងមានប្រាក់ឧបត្ថម្ភការសិក្សាប្រចាំឆ្នាំ។ កម្មវិធីផ្ដល់ជូននេះមានឈ្មោះថា « អាហារូបករណ៍ អាន ចនផន » ដែលបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍សិល្បៈនៅកម្ពុជា និងមានគោលដៅឱ្យមនុស្សវ័យក្មេងដែលកំពុងសិក្សាវិស័យសិល្បៈ។ អាហា​រូបករណ៍​នេះ ផ្តល់​ជូន​សិស្ស​សិល្បៈ និង​សិល្បករ​វ័យ​ក្មេង​ដែល​​បង្ហាញ​ពី​ទេពកោសល្យ និង​ការជំរុញ​ទឹកចិត្ត​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​សិល្បៈ។

អង្គការសិល្បៈខ្មែរអមតៈផ្ដល់ជូនអាហារូបករណ៍ពីរ​ប្រភេទ មានអាហារូបករណ៍អភិវឌ្ឍន៍ជំនាញសិល្បៈ និងអាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈ។ អាហារូបករណ៍អភិវឌ្ឍន៍ជំនាញសិល្បៈមានដូចជា តូរ្យតន្ត្រី សិល្បៈសូនរូប របាំ ល្ខោន សៀក សិល្បៈនាដសាស្រ្តដែលសិក្សាថ្នាក់វិទ្យាល័យនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈរយៈពេលយូរបំផុត3ឆ្នាំនិង​ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេលយូរបំផុតបួនឆ្នាំ។

ទន្ទឹមគ្នានេះ អាហារូបករណ៍ក៏ផ្តល់សម្រាប់ថ្នាក់ហ្វឹកហ្វាត់ជាមួយគ្រូឯកជន ក្រៅម៉ោងរយៈពេលខ្លីពីរឆ្នាំ លើជំនាញសម្ភោរ ស្មូត ប៉ីអក អក្សរភ្លេង ព្យាណូ និងជំនាញជាច្រើនទៀត។

អាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈមាន ភាសាអង់គ្លេស ជំនាញកុំព្យូទ័រទូទៅ មហាវិទ្យាល័យ (ភាសាអង់គ្លេស បដិសណ្ឋារកិច្ច និងទេសចរណ៍ គណនេយ្យ) អនុបណ្ឌិត( បុរាណវិទ្យា-ល-)។

លក្ខខណ្ឌបេក្ខជនដែលអាចដាក់ពាក្យបាន អាចជាសិល្បៈករអាជីព លោកគ្រូ អ្នកគ្រូសិល្បៈ និង អ្នកធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ ដែលមកពីគ្រប់ទម្រង់សិល្បៈទាំងបុរាណទាំងសម័យ។ ជាជាជនជាតិខ្មែរ ឬសញ្ជាតិខ្មែរ ត្រូវមានអាយុយ៉ាងតិច 16ឆ្នាំរៀនសិល្បៈខ្មែរបុរាណ និងសម័យ ឬទ្រង់ទ្រាយសិល្បៈដទៃទៀត និងមានបទពិសោធន៏ក្នុងវិស័យសិល្បៈយ៉ាងតិច3ឆ្នាំ។

អាហារូបករណ៍នេះបើកទទួលពាក្យស្នើរសុំជារៀងរាល់ខែមីនា និងឈប់ទទួលពាក្យនៅចុងខែឧសភា (រយៈពេល3ខែសម្រាប់ការដាក់ពាក្យ)។ សម្រាប់ព័ត៌មានបន្ថែម:  www.cambodianlivingarts.org/arn*chorn-pond-livng-arts-scholarship/ ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តិចណូវេសិនកម្ពុជា ជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាព និងបច្ចេកវិទ្យា

ភ្នំពេញ- ដោយមានកិច្ចសហការជាមួយក្រសួងអប់ យុវជន និងកីឡា តិចណូវេសិនកម្ពុជាឆ្នាំ២០២២ ប្រកាសជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាពនិងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

សិស្សកម្ពុជា៥រូប ជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២

សិស្សឆ្នើមរបស់កម្ពុជាចំនួន៥រូប បានប្រឡងជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដោយពួកគេមានឱកាសទៅបន្តសិក្សានៅប្រទេសសឹង្ហបូរីរយៈពេល៤ឆ្នាំ។
ចំណេះជីវិត, ព្រឹត្តិការណ៍

ជិះកង់ធ្វើឱ្យជីវិតមានភាពរីករាយ និងជំរុញសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ

ជិះកង់គឺជាមធ្យោបាយធ្វើដំណើរមួយ ដែលអ្នកជំនាញសុខភាពចាត់ទុកថា គឺជាសកម្មភាពដ៏ប្រពៃ និងជាឱសថមិនចេះរីងស្ងួត ។ ក្នុងនោះការសិក្សាវិទ្យាសាស្រ្តបានរកឃើញថា ការធ្វើលំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេបង្អស់ក្នុងខេត្តរតនគិរី

ភ្នំពេញ – ស្រុកអូរជុំ ត្រូវបានប្រកាសថា ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាន នៃប្រទេសកម្ពុជា។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» ជាប់ជ័យលាភី ជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ

– សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)» ដែលរៀបចំចងក្រងឡើងដោយក្រសួងការបរទេសកម្ពុជា បានទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំអនុញ្ញាតឱ្យបើកឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ

vភ្នំពេញ៖ ក្រសួងអប់រំបានចេញសេចក្ដីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារមាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត៨០កន្លែង

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) ផ្ដល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងវប្បធម៌ ប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវីឆ្នាំ២០២២

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ANSO ផ្ដល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសចិនចំនួន៥០០កន្លែង

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ ANSO Scholarship for Young Talents ២០២២បានបើកសម្រាប់យុវជនដែលមានសមត្ថភាពដើម្បីទៅសិក្សានៅ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺភាពចាំបាច់បំផុត ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើង ។ ប្រសិនបើគ្មានការចូលរួមនោះទេ ការពង្រឹងគុណភាព

AMS EDUCATION
@amseducation