fbpx

ការដាក់សម្ពាធខ្លះដល់ខ្លួនឯង អាចបំផុសសក្ដានុពល និងជំរុញលទ្ធភាពការងារ

ក្រឹត្យក្រមធម្មជាតិរបស់មនុស្សរមែងមិនចូលចិត្តអារម្មណ៍រងសម្ពាធឡើយ មិនថាសម្ពាធពីអ្នកដទៃ ឬសម្ពាធដាក់ដោយខ្លួនឯង ប៉ុន្តែសម្ពាធខ្លះអាចជួយជំរុញលទ្ធភាពការងារ និងបំផុសសក្ដានុពលពីក្នុងខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជំរុញចិត្តឈានទៅសម្រេចការងារតាមគម្រោងដែលបានកំណត់។

លោក ប៊ុន ផាក នាយក​ប្រតិបត្តិក្រុមហ៊ុន Camazoon និងជាស្ថាបនិក WERead Asia យល់ឃើញថា បុគ្គលមិនដាក់សម្ពាធដល់ខ្លួនឯង ធ្វើកិច្ចការតាមចំណង់ ឬធ្វើតាមតែអ្វីដែលអាចធ្វើបាន បុគ្គលនោះនឹងបាត់បង់សេចក្តីព្យាយាមដើម្បីដោះស្រាយបញ្ហា និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។

លោកបានបន្ថែមថា “មានពាក្យមួយម៉ាត់បាននិយាយថា បើមិនបង្ខំខ្លួនឯងឱ្យទាល់ច្រកទេ ធ្វើម៉េចដឹងថាខ្លួនឯងមានសមត្ថភាពប៉ុណ្ណា ! យើងមិនមែនមានចេតនាទៅដាក់ខ្លួនឯងនៅក្នុងហានិភ័យទេ តែត្រូវដាក់សម្ពាធខ្លួនឯងទៅលើរឿងវិជ្ជមាន”។

លោក ប៊ុន ផាក បានបង្ហោះសំណេរប្តេជ្ញាចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងសង្ខេបអត្ថបទចេញពីសៀវភៅឱ្យបានយ៉ាងហោចណាស់ 52 ក្បាលក្នុងមួយឆ្នាំ ហើយធ្វើការងារនោះឱ្យបានមួយពាន់ថ្ងៃជាប់ៗគ្នា។

លោកបានពន្យល់ចំណុចនេះថា “សម្រាប់ខ្ញុំ ទីមួយវាជាការសន្យាចំពោះខ្លួនឯង ទីពីរវាជាការទទួលស្គាល់ពីអ្នកដទៃនៅលើបណ្ដាញសង្គម ដែលគេនឹងចាំមើលថាយើងធ្វើបានអត់។ មូលហេតុដែលខ្ញុំហ៊ានប្រកាសពីផែនការរបស់ខ្ញុំបែបនេះ ដោយសារខ្ញុំដាក់សម្ពាធឱ្យខ្លួនឯងថាត្រូវធ្វើឱ្យបាន យើងធ្វើបែបហ្នឹងដើម្បីកុំឱ្យខុសពាក្យសម្ដីរបស់ខ្លួនឯង កុំឱ្យអ្នកដទៃមើលមកថា ខ្ញុំធ្វើអត់បាន ចឹងខ្ញុំត្រូវតែខំ”។

ស្ថាបនិក WERead Asia រូបនេះបានបន្តថា មើលមួយភ្លែតការដាក់សម្ពាធប្រៀបដូចជាការកំណត់គោលដៅមួយដែលលើសពីសមត្ថភាពដែលខ្លួនមាន តែវាមិនត្រូវលើសលុបខ្លាំងពេកទេ ត្រូវសមល្មមតាមតែអាចប្រឹងប្រែងធ្វើបាន។ ប្រសិនបើលើសច្រើនខ្លាំងពេក វាអាចក្លាយជាសម្ពាធធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របាន។

សម្រាប់លោក ប៊ុន ផាក ការដាក់សម្ពាធដល់ខ្លួនឯងត្រឹមត្រូវនិងទទួលបានលទ្ធផលវិជ្ជមាន ត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់។

“ការដាក់សម្ពាធខ្លួនឯងប្រៀបដូចជាការកំណត់គោលដៅមួយ យើងត្រូវមើលលើចំណុចសំខាន់មួយចំនួន ទីមួយត្រូវកំណត់ឱ្យជាក់លាក់ថាខ្លួន​ឯងត្រូវធ្វើអ្វីឱ្យពិតប្រាកដ និងទីពីរត្រូវដឹងពីការទំហំនៃសម្ពាធរបស់យើងផង (Measurable) ថាតើត្រូវគ្នាជាមួយនឹងបទពិសោធន៍​ ចំណេះដឹង និងការយល់ដឹងរបស់យើងដែរឬទេ? ទន្ទឹមគ្នានេះទីបីត្រូវគិតដល់លទ្ធភាពដែលអាចធ្វើទៅបាន (Achievable) និងទីបួនការវាស់វែងពេលវេលា (Timely)”។

អ្នកជំនាញនៅអង្គការ HEDC-International ក៏បានលើកឡើងដែរថា ការស្ថិតក្រោមសម្ពាធវាជារឿងធម្មតាទេក្នុងជីវិត វាអាចជួយឱ្យមនុស្សចាប់យកសម្មភាព បង្កើនថាមពល ដើម្បីទទួលបានលទ្ធផលល្អ។ ប៉ុន្តែបើមនុស្សចាប់ផ្ដើមមានអារម្មណ៍តានតឹងខ្លាំង នោះវាអាចចាប់ផ្តើមក្លាយជាបញ្ហាហើយ។

ការដាក់សម្ពាធមិនសុទ្ធតែអាក្រក់ទាំងអស់ទេ ដាក់សម្ពាធខ្លួនឯងឱ្យដើរលើផ្លូវវិជ្ជមាន ខំប្រឹងឱ្យដល់គោលដៅ ផ្ដោតលើគោលបំណង និងសម្រេចក្ដីសុបិនរបស់ខ្លួន ប៉ុន្តែអាចស្ថិតក្នុងលក្ខខណ្ឌមួយដែលអាចទៅរួច ហើយមិនធ្វើបាបខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្ត៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សុក ស៊ីផាន់ណា ៖ អភិវឌ្ឍន៍ធនធានមនុស្សជំនាញបច្ចេកវិទ្យា ផ្តើមចេញពីម្តាយឪពុកបណ្តុះនិស្ស័យកុមារ

ភ្នំពេញ – ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យល់ថា ការពង្រឹងធនធានមនុស្សមានជំនាញបច្ចេកវិទ្យា ទាមទារការយកចិត្តទុកដាក់ពីឪពុកម្ដាយ ឬអាណាព្យាបាល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពិព័រណ៍ការងារឆ្នាំ២០២១ នឹងធ្វើតាមអនឡាញដោយផ្ដល់ឱកាសការងារជាង ១ម៉ឺនកន្លែង

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ រយៈពេល ២ថ្ងៃ ចាប់ពី
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ដល់អាហារូបករណ៍១០០%ដល់យុវជនរៀនជំនាញបច្ចេកទេស (TVET)

ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជាគ្រឹះស្ថានសាធារណៈដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រុម Energific នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក

ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត –
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍”

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៤ នឹងប្រារព្ធជាផ្លូវការក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍” ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ តាមរយៈអនឡាញ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលផ្ដល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាត្ររង

វិទ្យស្ថានបច្ចេកវិទ្យាកំពង់ឈើទាលផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ(២+២) និងថ្នាក់បរិញ្ញាបត្ររងចំនួន៣៦០កន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ។ ស្ថិតក្នុងអាហារូបករណ៍ដែលផ្ដល់ជូន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកស្រី អ៊ុច ថាវី សរសេរសៀវភៅ “កូនស្រី” លើកទឹកចិត្តស្រ្តីតស៊ូជម្នះនឹងផ្នត់គំនិតសង្គម

ភ្នំពេញ – អ្នកនិពន្ធ អ៊ុច ថាវី ចេញស្នាដៃមួយដែលមានចំណងជើងថា “កូនស្រី” ចង់លើកទឹកចិត្តទៅដល់ស្រ្តីគ្រប់រូបឱ្យចេះតស៊ូជម្នះ នឹងផ្នត់គំនិតសង្គមដែលគិតថាស្រ្តីមិនអាចធ្វើអ្វីបាន ដើម្បីឱ្យស្រ្តី ឬកូនស្រីគ្រប់រូបហ៊ានដើរ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោកជំទាវ ហ៊ុន ដានី៖ លើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន

លើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសយុវជនបោះបង់ការសិក្សាឲ្យចូលរៀនជំនាញបច្ចេកទេស

សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរជ្រើសរើសយុវជន បោះបង់ការសិក្សា ឬសិស្ស និស្សិតបានបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក អុិត សេរីវឌ្ឍនៈ ប្រាប់គន្លឹះដើម្បីទទួលបានអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស ឬហៅថា Chevening Awards ជាអាហារូបករណ៍ផ្ដល់ជូនដល់សិស្ស-និស្សិតដែលមានផ្នត់គំនិតច្បាស់លាស់

AMS EDUCATION
@amseducation