គន្លឹះអប់រំកូនៗរបស់ជនជាតិជប៉ុន ដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់

ជប៉ុនបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ លើសាកលពិភពលោកស្តីអំពីការអប់រំកូនបានល្អ កុមារមានសុខភាពល្អនិងមានសុជីវធម៌ល្អ។ ជនជាតិជប៉ុនបានអប់រំកូនពីបំណិនជីវិត ការសិក្សា សុជីវធម៌ និងផ្ដល់ឯករាជដល់កូនតាំងពីកុមារភាព។ ខាងក្រោមនេះជាចំណុចដែលឪពុកម្ដាយបង្រៀនឬអប់រំកូនរបស់ប្រជាជនជប៉ុន។

១. ភាពស្និតស្នាលរវាងម្ដាយឪពុកនិងកូនៗ៖ ពួកគេតែងតែយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អៗដល់កូន។ ឪពុកម្តាយមិនប្រើអំពើហិង្សានៅពេលកូនធ្វើខុស ឬមានកំហុសដោយចេតនាណាមួយ។ ពួកគេតែងពន្យល់ពីហេតុផលនិងប្រាប់ពីលទ្ធផលដែលកូនបានធ្វើ។ មុនកូនមានអាយុប្រាំឆ្នាំ ឪពុកម្តាយតែងផ្ដល់ឱកាសឱ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ។ ទន្ទឹមគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ភាពកក់ក្ដៅដល់កូន ឪពុកម្តាយតែងគេងឱបកូនៗជារៀងរាល់យប់ដោយក្ដីស្រឡាញ់។

. កុមារត្រូវបានបញ្ជូនទៅសាលារៀននៅអាយុប្រាំមួយឆ្នាំ៖ ឪពុកម្តាយត្រូវបញ្ជូនកូនទៅសាលារៀនចាប់ពីអាយុប្រាំមួយឆ្នាំនៅសាលារដ្ឋ។ ប្រព័ន្ធអប់រំជប៉ុនបង្រៀនឱ្យកុមារធ្វើការដោយភាពស្មើគ្នា ពួកគេបង្រៀនពីរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ អាកប្បកិរិយា និងវិន័យ ដើម្បីឱ្យកុមារចេះលត់ដំខ្លួនតាំងពីតូច។ នៅក្នុងសាលារៀនកុមារធ្វើការងារសម្អាត ឬអនាម័យដោយខ្លួនឯងរៀងៗខ្លួន ទាំងនៅក្នុងបន្ទប់រៀននិងក្នុងបន្ទប់ទឹក ដើម្បីជាការឆ្លុះបញ្ជាំងពីទំនួលខុសត្រូវរបស់កុមារ។

. ឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំងលើអារម្មណ៍កូនៗ៖ ដើម្បីរស់នៅប្រកបដោយសមូហភាពវាជារឿងសំខាន់សម្រាប់កុមារដែរឪពុកម្ដាយត្រូវបង្រៀនឱ្យចេះគោរពនិងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត។ ឪពុកម្ដាយជនជាតិជប៉ុនលើកទឹកចិត្តនិងមិនជំរុះឱ្យកូនៗអៀនខ្មាស់ឡើយ។

. ឪពុកម្ដាយធ្វើជាគម្រូល្អដល់កូន៖ ឪពុកម្ដាយតែងតែគោរពនិងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះការបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។​

. វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ៖ ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។

៦. បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង៖ កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯងនិងមានភាពច្នៃប្រ​ឌិ​ត​ខ្ពស់និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផង។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

ក្រោយពេលរៀបការក្មេងស្រីភាគច្រើនត្រូវមើលថែទាំកូនតូចដោយខ្លួនឯង និងចាប់អាជីពជាអ្នកស៉ីឈ្នួលនៅចំការក្នុងសហគមន៍ ឬតាមភូមិស្រុក …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

៩ចំណុច ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី

ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ជាមួយនឹងការឡើងកំដៅផែនដី 2°C នឹងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែច្រើន។ លោក នីកូឡាស ហាហ្គែលបឺក…