fbpx

ត្រឹមតែរៀបចំបរិយាកាសក្នុងផ្ទះឱ្យបានស្អាតល្អ ក៏ជួយសុខភាពផ្លូវចិត្តមួយចំណែកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩

ពេលនេះអាចនិយាយបានថា ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩កំពុងរំខានដល់សេចក្តីសុខនិងសុភមង្គលរបស់មនុស្សគ្រប់រូប និងនៅគ្រប់ក្រុមគ្រួសារ។ ឥទ្ធិពលកូវីដប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព សុខភាព មុខរបរ ទំនាក់ទំនង ការសិក្សា ឱកាសការអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងបង្កើតបញ្ហាសុខភាពផ្លូវចិត្តដល់សមាជិកគ្រួសារ។ តាមយោបល់អ្នកជំនាញសុខភាពផ្លូវចិត្តយល់ថា បញ្ជៀសបញ្ហាហ្មងសៅផ្លូវចិត្តក្នុងដំណាក់​កាលនេះ សមាជិកគ្រួសារទាំងអស់ត្រូវគិតគូរនិងរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាតល្អ ទើបជាចំណែកសំខាន់ជួយឱ្យសុខភាពផ្លូវចិត្ត​រឹង​មាំ និ​ងមានអារ​ម្ម​ណ៍រីករាយ។​  

អ្នកនាង យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព មានប្រសាសន៍ថា ត្រឹមតែរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាត ក៏ជួយសុខភាពផ្លូវចិត្តឱ្យបានល្អមួយចំណែ​កក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ អ្នកសុខភាពផ្លូវចិត្តរូបនេះ យល់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មនុស្សនឹងមានបញ្ហាសុខភាពផ្លូវចិត្តដោយសារតែបារម្ភពីសុវត្ថិភាពសុខភាព ធុញថប់នឹងបរិយាកាសរស់នៅក្នុងផ្ទះ ឬសមាជិកគ្រួសាររស់នៅមិនចុះសម្រុងគ្នា។

អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះ បានបញ្ជាក់ថា “នៅពេលផ្ទះមានខ្យល់អាកាសចេញចូលល្អ​បរិសុទ្ធ មានក្លិនល្អ មិនមានសំរាម ដើរមិនមានធូលីដីជាប់ជើង វាធ្វើឱ្យយើងសប្បាយចិត្ត ទ​ទួ​ល​អារម្មណ៍រីករាយ ហើយមានសុខភាពល្អ… យើងត្រូវគិតទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ត្រូវតែស្អាតនិងមានអនាម័យ”។

អ្នកនាង យីម សុធារី បានបន្តទៀតថា សមាជិកគ្រួសារ បងប្អូន សាច់ញាតិ អ្នកជិតខាង ក៏ជាអ្នករួមចំណែកលើកកម្ពស់​សុខុមាភាពផ្លូវចិត្តឱ្យបានល្អដែរ។

“ប្រសិនបើមនុស្សបង្កបរិ​យាកាសស្និទ្ធស្នាលរវាងគ្នានិងគ្នា រួសរាយរាក់ទាក់ ចេះគោរពស្រឡាញ់ មានឯកជនភាពរៀងខ្លួន នោះសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារល្អទៅតាមហ្នឹងដែរ ជាពិសេសបើចេះយោគយល់អធ្យាស្រ័យគ្នា ជួយគ្នាទៅវិញទៅមកក្នុងការបង្កើតបរិស្ថានមួយដែលល្អ វានឹងធ្វើឱ្យយើងកាន់តែមានសុខភាពល្អ ហើយពេញចិត្តនិងការរស់នៅរបស់យើង”។

ទន្ទឹមនឹងរៀបចំផ្ទះសម្បែងឱ្យមានរបៀបរៀបរយល្អជួយដល់សុខភាពផ្លូវចិត្ត ប្រយោជន៍មួយទៀតដែលសមាជិកគ្រួសារទទួលបាន គឺបរិយាកាសការងារល្អ ឬបរិយាកាសសិក្សាពីផ្ទះល្អ។ ប្រសិនបើបរិស្ថានផ្ទះរៀបចំមិនបានល្អ វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ការងារ និងការសិក្សាយ៉ាងខ្លាំង។

“កាលណានៅផ្ទះ ធ្វើការនៅផ្ទះ គឺត្រូវតែបញ្ចប់កិច្ចការតាមការកំណត់ ! តែនៅពេលដែលមានមនុស្សច្រើនរញេរញ៉ៃធ្វើការអត់បាន នោះការងារមិនរលូនឡើយ ហើយបន្ថែមសម្ពាធផ្លូវចិត្តកាន់តែខ្លាំងថែមទៀត។ យើងគួរបែងចែកពេលវេលារៀងៗខ្លួន អ្នករៀនក៏រៀន អ្នកធ្វើការក៏ធ្វើការ ពេលជុំគ្នាអាចនិយាយគ្នា ស្ដាប់គ្នាទៅវិញទៅមក ផ្ដល់ពេលវេលាឱ្យគ្នា រក្សាគម្លាតឱ្យគ្នា កុំបន្ថែមសម្ពាធឱ្យគ្នាទៅវិញទៅមក” អ្នកនាង យីម សុធារី បានបញ្ជាក់ដូច្នេះ។

តាមដំបូន្មានអ្នកឯកទេសសុខភាពផ្លូវចិត្តបានឱ្យដឹងថា នៅផ្ទះក្នុងដំណាក់កាលកូវីដ-១៩ សមាជិកគ្រួសារត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ទទួលទានចំណីអាហារជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ ហើយនៅពេលដែលសុខភាពល្អផ្លូវកាយល្អ នោះសុខភាពផ្លូវចិត្តក៏ល្អប្រសើរដែរ។ បន្ថែមពីនេះ សមាជិកគ្រួសារគួរហាត់ប្រាណឱ្យបានទៀងទាត់ ថែរក្សាអនាម័យខ្លួន និងសម្អាតកន្លែងរស់នៅជាប្រចាំ។ ប្រសិនបើមានអារម្មណ៍ឯកា គួរប្រើប្រាស់មធ្យោបាយទាក់ទងសួរសុខទុក្ខពីចម្ងាយជាប្រការល្អបំផុត ដើម្បីរក្សាទំនាក់ទំនង ផ្តល់ភាពកក់ក្តៅ និងអាចជួយសម្រួលផ្លូវចិត្តឱ្យប្រសើរឡើង៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ឯកឧត្តម ហឿន សំនៀង៖ គន្លឹះ ៤ចំណុចជួយឱ្យយុវជនចេះកំណត់គោលដៅជីវិតល្អប្រសើរ

យុវជនចេះស្គាល់ខ្លួនឯង មានចំណេះដឹងទូលំទូលាយ ចេះធ្វើផែនការអាទិភាពផ្ទាល់ខ្លួន និងអនុវត្តផែកការសកម្មភាពឱ្យបានល្អប្រសើរ ជាគន្លឹះជួយឱ្យជីវិតមានគោលដៅកាន់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ២៣០កន្លែង

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មីផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងនិងបរិញ្ញាបត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សុខ សូកេន ៖ យុវជនមានសារៈសំខាន់ចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ – ថ្លែងសុន្ទរកថាបិទនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ៖ ដើម្បីឆ្លើយតបការអប់រំឌីជីថលយុវជនត្រូវមានបំណិនសតវត្សទី២១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ លើកកម្ពស់ការអប់រំផ្នែកស្ទីម

ក្រុមការងារ “កម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍” របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយ ក្រសួងបរិស្ថាន និង សាលា ស្ទីមមីង ខេមបូឌា បានរៀបចំ កម្មវិធី
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

និស្សិតកម្ពុជា២៨រូបត្រៀមខ្លួនចេញទៅរុស្ស៊ី ដើម្បីបន្តការសិក្សាលើជំនាញសំខាន់៣

និស្សិតកម្ពុជាចំនួន២៨រូប ដែលបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រាប់ការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញអាកាសចរណ៍ស៊ីវិល វេជ្ជសាស្រ្ត និង
ព្រឹត្តិការណ៍, អប់រំកុមារតូច

៥ចំណុច ជួយកុមារឱ្យមានសុវត្ថិភាពពេលប្រើប្រាស់អ៊ីនធឺណេត

បច្ចុប្បន្ននេះ អ៊ីនធឺណេតបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស មិនថាការធ្វើទំនាក់ទំនង ការកម្សាន្ត ឬស្វែងរកដោះស្រាយណាមួយ មិនថាការសិក្សា ឬការងារនោះឡើយ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានថាក់គ្លូប៊លផ្ដល់អាហារូបករណ៍១០០%ចំនួន១៥០កន្លែងសម្រាប់ការសិក្សាព័ត៌មានវិទ្យា

ឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតដែលចង់រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ដូចជា Digital Marketing, UX/UI Design, App and Web Development, Cyber Security, Artificial Interlligence,
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំជ្រើសរើសនិស្សិត៣០នាក់ទៅសិក្សានៅប្រទេសហុងគ្រី

ភ្នំពេញ-ក្រសួងអប់រំ យុវជន និងកីឡាមានសេចក្ដីសោមនស្សរីករាយជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមកម្មវិធី
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តំណាងកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដជុំអន្តរជាតិ

ភ្នំពេញ – តំណាងប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដអន្តរជាតិ គឺក្រុម Energific មកពីសាលារៀន E2stem បានទទួលជោគជ័យ ដោយបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោម

AMS EDUCATION
@amseducation