fbpx

Dj NaNa “បើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ”

ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់​ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា?

អ្នកនាង នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa  ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា“ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ​ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។

អ្នកនាង នាង សុវ៉ាតនា

“ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ​ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។

Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។ “ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ​ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន”។

អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ក្រសួងអប់រំបង្ហាញឆន្ទៈមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះការអប់រំចំណេះ
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ស.ស.យ.ក រាជធានីភ្នំពេញ ជំរុញចលនាបរិស្ថានមេត្រីនៅតាមសាលារៀន

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ដោយ​មាន​ការ​គាំទ្រពីក្រសួងបរិស្ថាន បានជំរុញចលនាបំផុសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំបទប្បញ្ញត្តិ៥ចំណុច សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ។ ទន្ទឹមគ្នានេះ នៅមុនថ្ងៃប្រឡងមួយថ្ងៃបេក្ខជន…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុមារ៤ប្រភេទ ចាំបាច់ត្រូវថែទាំ និងយកចិតទុកដាក់ជាពិសេស

កុមារគឺជា​វ័យ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ពី​សំណាក់ឪពុកម្តាយ ឬ​អាណាព្យាបាល ហើយ​ក្នុងនោះ​មានកុមារ៤​ប្រភេទ គឺ​រឹតតែ​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​មើលថែជាពិសេស​…
ចំណេះជីវិត, ព្រឹត្តិការណ៍

អ្នកជំនាញផ្លូវចិត្តចង់ឱ្យមានការប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមសាលារៀន

សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺសម្រាប់សិស្សានុសិស្ស ។ នៅវ័យជំទង់ស្ថិតក្នុងការសិក្សា សិស្សានុសិស្សមានបញ្ហាចាក់ស្រេសជាច្រើន…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកម្ពុជា១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

និស្សិតកម្ពុជាចំនួន១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី ជំនាន់ទី៧ សិក្សារយៈពេល៤ឆ្នាំ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ ៖ យុវជនត្រូវមានជំនាញសតវត្សរ៍ទី២១ ដើម្បីជោគជ័យក្នុងអាជីព

ភ្នំពេញ- ជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលមានសារៈសំខាន់ជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលថៃផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២២

ភ្នំពេញ – សម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាលើជំនាញ វិទ្យាសាស្រ្ត វិស្វកម្ម ជីវវិទ្យា ព័ត៌មានវិទ្យា ព្រមទាំងជំនាញមួយចំនួនទៀត នៅប្រទេសថៃ ពេលនេះឱកាសល្អបានមកដល់ហើយ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

៥ចំណុចជួយសិស្សទី១២ប្រឡងគណិតវិទ្យាបាននិទ្ទេសល្អ

នៅសល់ពេលមិនដល់មួយខែទៀតឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសិស្សានុសិស្សជាបេក្ខជនប្រឡងទាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា សំភា នារីលក្ខណ៍ ៖ យុវជនគួរចាប់យកឱកាសដែលខ្លួនមាននិងស្រឡាញ់ ព្រោះឱកាសតែងផ្ដល់សម្រាប់អ្នកដែលព្យាយាម

ភ្នំពេញ- សិក្សាជំនាញវគ្គខ្លីបន្ថែមពីការសិក្សានៅមហាវិទ្យាល័យជាចំណុចសំខាន់មួយដែលសិស្ស-និស្សិត គួរស្វែងយល់ព្រោះវាជាកត្តា ឱកាសដែលជម្រុញ បន្ថែមការយល់ដឹង និងបទពិសោធន៍ ។

AMS EDUCATION
@amseducation