fbpx

មូលហេតុ ដែលស្ត្រីជ្រុះសក់អំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលកូន

សុខភាពសក់របស់ស្ត្រីគ្រប់រូបពិតជាសំខាន់ ព្រោះសក់ជាសរីរាង្គមួយដែលបង្ហាញពីសុខភាពនិងសម្រស់របស់ស្ត្រី។ សុខភាពសក់នឹងប្រែប្រួលនៅពេលស្ត្រីមានផ្ទៃពោះ តែកុំបារម្ភពេលអ្នកមានបញ្ហាជ្រុះសក់ក្រោមមួយរយសសៃក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី​ ឯកទេសខាងសម្ភព និងរោគស្រ្តី​​បានធ្វើការពន្យល់ពីមូលហេតុនៃការជ្រុះសក់អំឡុងពេលស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលថា ជាធម្មតាសក់ស្ត្រីជ្រុះមួយថ្ងៃតិចជាងមួយរយសរសៃ តែបើជ្រុះច្រើនជាងមួយរយសសៃគឺមានន័យថាសក់មានអាការៈជ្រុះសក់។

មូលហេតុដែលស្ត្រីជ្រុះសក់នៅពេលមានផ្ទៃពោះ ដោយសារកត្តាមួយចំនួនដូចជា អ័រម៉ូនប្រែប្រួល កត្តាស្ត្រេស ក្រពេញទីរូអ៊ីតប្រែប្រួលលើសឬខ្វះ កត្តាកង្វះខាតជាតិដែកនិងវីតាមីន និងមានលក្ខខណ្ឌខ្លះមកពីជំងឺផ្ទាល់ខ្លួនទាក់ទងនឹងផ្ទៃពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម។ 

វេជ្ជបណ្ឌិត ឯក ម៉េងលី

រីឯមូលហេតុនៃការជ្រុះសក់ក្រោយពេលសម្រាលក៏បណ្តាលមកពីកត្ដាផ្សេងៗផងដែរ ហើយភាគច្រើនកើតឡើងនៅរយៈពេលក្រោយពីសម្រាល ពីរទៅបួនខែ ដោយសារអរម៉ូនស្ត្រីធ្លាក់ចុះ​ (estrogen ថយចុះក្រោយពេលសម្រាល) កត្តាស្ត្រេស ដោយសារការកង្វះខាតពពួកវីតាមីន ជាតិដែកនិងសារធាតុសាច់។លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា

“មាតាគ្រប់រូបកុំបារម្ភព្រោះជាធម្មតាសក់និងដុះមកវិញនៅពេលដែលទារកមានអាយុមួយឆ្នាំ”

លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី​ ឯកទេសខាងសម្ភព និងរោគស្រ្តី

លោកស្រីក៏បានបន្ថែមពីរបៀបបង្ការនិងព្យាបាលផងដែរ ដោយគ្រាន់តែកក់សម្អាតសក់ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងម៉ាស្សាលើស្បែកក្បាលអាចប្រើប្រាស់ជាមួយប្រេង Almont, Olive jojoba ឬ Papermint oil ។ ទទួលអាហារឱ្យមានតុល្យភាពនិងសម្បូរដោយជាតិសាច់ វីតាមីននិងជាតិដែក ព្យយាមកាត់បន្ថយស្ត្រេស កាត់បន្ថយការប្រើប្រាស់ទឹកក្ដៅពេកសម្រាប់កក់សក់ កាត់បន្ថយការប្រើប្រាស់ ថ្នាំបន្ទន់សក់ បំពង់ផ្លុំសក់ក្ដៅនិងការកៀបសក់ញឹកញាប់៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធីសាស្រ្ត ៥ចំណុច ជួយសិស្សរៀនកាន់តែពូកែ

ភ្នំពេញ៖ សិស្សនីមួយៗមានបំណិនសិក្សា និងសមត្ថភាពខុសៗគ្នាក្នុងការប្រើប្រាស់វិធីសាស្រ្តរៀនឱ្យទទួលលទ្ធផលសិក្សាឱ្យល្អប្រសើរ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១

សៀមរាប៖ សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំគោលការណ៍៤ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំនូវគោលការណ៍ចំនួន ៤សំខាន់ៗ សម្រាប់ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូដ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ TongJi ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងសម្រាប់មន្ត្រីរាជការ

សាកលវិទ្យាល័យTongJi ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីរាជការឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣០កន្លែង ។
ព្រឹត្តិការណ៍, អប់រំកុមារតូច

យុទ្ធសាស្រ្ត៥ឆ្នាំរបស់អង្គការភ្លែន បន្តលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ

លើកកម្ពស់សិទ្ឋិកុមារ និងថែទាំកុមារដោយការយកចិត្តទុក្ខដាក់នាំឲ្យពួកគេទទួលបានការលូតលាស់ល្អ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានតេជោសែនសាធារណៈការ សហការជាមួយសាលាភូមិន្ទរដ្ឋបាល ធ្វើការបណ្ដុះបណ្ដាលរួមគ្នា

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាភូមិន្ទរដ្ឋបាលនៃក្រសួង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សុក ស៊ីផាន់ណា ៖ អភិវឌ្ឍន៍ធនធានមនុស្សជំនាញបច្ចេកវិទ្យា ផ្តើមចេញពីម្តាយឪពុកបណ្តុះនិស្ស័យកុមារ

ភ្នំពេញ – ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យល់ថា ការពង្រឹងធនធានមនុស្សមានជំនាញបច្ចេកវិទ្យា ទាមទារការយកចិត្តទុកដាក់ពីឪពុកម្ដាយ ឬអាណាព្យាបាល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពិព័រណ៍ការងារឆ្នាំ២០២១ នឹងធ្វើតាមអនឡាញដោយផ្ដល់ឱកាសការងារជាង ១ម៉ឺនកន្លែង

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ រយៈពេល ២ថ្ងៃ ចាប់ពី
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ដល់អាហារូបករណ៍១០០%ដល់យុវជនរៀនជំនាញបច្ចេកទេស (TVET)

ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជាគ្រឹះស្ថានសាធារណៈដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រុម Energific នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក

ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត –

AMS EDUCATION
@amseducation