fbpx

ម្ចាស់ស្នាដៃ “មនុស្សបាក់ទឹកចិត្ត” យល់ថាមនុស្សកុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង

ភ្នំពេញ៖ “កុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង” ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិតដែលឆ្លងកាត់ផ្ទាល់ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។

សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងចំណោមស្នាដៃផ្សេងទៀតរបស់កញ្ញា គឹម ឌីណា។ ជាក់ស្តែងស្នាដៃនេះ បានបោះពុម្ពឡើងវិញចំនួនបួនលើករួចមកហើយ។ កញ្ញា គឹម ឌីណា បានឱ្យដឹងថា ៖

“ខ្ញុំជាមនុស្សធ្លាប់បាក់ទឹកចិត្ត ប្រសិនបើមនុស្សកំពុងមានបញ្ហាដូចខ្ញុំ បានអានសៀវភៅនេះរួច ប្រហែលជាគាត់មានអារម្មណ៍ថាធូរស្រាល ពួកគាត់មិនមានអារម្មណ៍ថាឯកាពេកនោះទេ ខ្ញុំហ៊ានលាតត្រដាងបញ្ហា និងចែករំលែកទៅកាន់មនុស្សគ្រប់​គ្នា​”

ខ្លឹមសារដាក់បញ្ចូលក្នុងសៀវភៅមនុស្សបាក់ទឹកចិត្ត ឌីណា បានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រីពាក់ព័ន្ធនឹងសេចក្តីស្នេហា បញ្ហាគ្រួសារ បញ្ហាការងារ និងក្តីសុបិនផ្សេងៗ​ ដែលស្ត្រីប្រាថ្នាចង់បាន។ ក្រៅពីអាជីពសរសេរសៀវភៅ អ្នកនិពន្ធវ័យសាមសិបឆ្នាំរូបនេះ បានផលិតវីដេអូអប់រំជាច្រើនបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បំណងជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គិតវិជ្ជមានចំពោះខ្លួនឯង បង្កើតក្តីសង្ឃឹម កុំបោះបង់បំណងប្រាថ្នា លើកទឹកចិត្ត និងរកដំណោះស្រាយសមស្របចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។

“ខ្ញុំសូមអរគុណអ្នកនិពន្ធសៀវភៅឱ្យខ្ញុំអាន បានជួយឱ្យខ្ញុំស្បើយពីទុក្ខកន្លងទៅ… រហូតខ្ញុំគិតថាខ្ញុំត្រូវការប៊ិច ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលពិបាកនឹងថ្លឹងថ្លែង និងជួយចែករំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃរបស់ខ្ញុំ ! មានរឿងខ្លះខ្ញុំពិបាកនិយាយណាស់ ដូច្នេះហើយមានតែយកសំណេរមកជំនួសវិញ”

កញ្ញា គឹម ឌីណា

កន្លងទៅកញ្ញា គឹម ឌីណា ធ្លាប់និពន្ធនិងបោះពុម្ពផ្សាយស្នាដៃជាច្រើន ដូចជាសៀវភៅ “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” សៀវភៅ “ស្នេហ៍អស់ពីហឫទ័យ” រឿង “បវរកញ្ញាប្រលោមលោក” បោះពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ រឿង “យើងដើម្បីយើង” រឿង “ម្ដាយខ្ញុំ” ជ័យលាភីរង្វាន់អក្សរសិល្ប៍នូ ហាច និងស្នាដៃប្រលោមលោកផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ 2013 អ្នកនិពន្វរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅក្នុងសាកលវិទ្យាល័យន័រតុន និងបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស (TESOl) នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅឆ្នាំ 2017 ។ កញ្ញា គឹម ឌីណា បានចាប់ផ្តើមរៀនតែងនិពន្ធលើកដំបូងក្នុងពេលសិក្សានៅថ្នាក់ទីប្រាំបួន៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ក្រសួងអប់រំបង្ហាញឆន្ទៈមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះការអប់រំចំណេះ
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ស.ស.យ.ក រាជធានីភ្នំពេញ ជំរុញចលនាបរិស្ថានមេត្រីនៅតាមសាលារៀន

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ដោយ​មាន​ការ​គាំទ្រពីក្រសួងបរិស្ថាន បានជំរុញចលនាបំផុសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំបទប្បញ្ញត្តិ៥ចំណុច សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ។ ទន្ទឹមគ្នានេះ នៅមុនថ្ងៃប្រឡងមួយថ្ងៃបេក្ខជន…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុមារ៤ប្រភេទ ចាំបាច់ត្រូវថែទាំ និងយកចិតទុកដាក់ជាពិសេស

កុមារគឺជា​វ័យ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ពី​សំណាក់ឪពុកម្តាយ ឬ​អាណាព្យាបាល ហើយ​ក្នុងនោះ​មានកុមារ៤​ប្រភេទ គឺ​រឹតតែ​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​មើលថែជាពិសេស​…
ចំណេះជីវិត, ព្រឹត្តិការណ៍

អ្នកជំនាញផ្លូវចិត្តចង់ឱ្យមានការប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមសាលារៀន

សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺសម្រាប់សិស្សានុសិស្ស ។ នៅវ័យជំទង់ស្ថិតក្នុងការសិក្សា សិស្សានុសិស្សមានបញ្ហាចាក់ស្រេសជាច្រើន…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកម្ពុជា១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

និស្សិតកម្ពុជាចំនួន១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី ជំនាន់ទី៧ សិក្សារយៈពេល៤ឆ្នាំ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ ៖ យុវជនត្រូវមានជំនាញសតវត្សរ៍ទី២១ ដើម្បីជោគជ័យក្នុងអាជីព

ភ្នំពេញ- ជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលមានសារៈសំខាន់ជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលថៃផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២២

ភ្នំពេញ – សម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាលើជំនាញ វិទ្យាសាស្រ្ត វិស្វកម្ម ជីវវិទ្យា ព័ត៌មានវិទ្យា ព្រមទាំងជំនាញមួយចំនួនទៀត នៅប្រទេសថៃ ពេលនេះឱកាសល្អបានមកដល់ហើយ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

៥ចំណុចជួយសិស្សទី១២ប្រឡងគណិតវិទ្យាបាននិទ្ទេសល្អ

នៅសល់ពេលមិនដល់មួយខែទៀតឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសិស្សានុសិស្សជាបេក្ខជនប្រឡងទាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា សំភា នារីលក្ខណ៍ ៖ យុវជនគួរចាប់យកឱកាសដែលខ្លួនមាននិងស្រឡាញ់ ព្រោះឱកាសតែងផ្ដល់សម្រាប់អ្នកដែលព្យាយាម

ភ្នំពេញ- សិក្សាជំនាញវគ្គខ្លីបន្ថែមពីការសិក្សានៅមហាវិទ្យាល័យជាចំណុចសំខាន់មួយដែលសិស្ស-និស្សិត គួរស្វែងយល់ព្រោះវាជាកត្តា ឱកាសដែលជម្រុញ បន្ថែមការយល់ដឹង និងបទពិសោធន៍ ។

AMS EDUCATION
@amseducation