fbpx

អនុវត្តទម្លាប់ ៨ ចំណុចក្នុងពេលសិក្សាឱ្យបានល្អ អាចក្លាយជាសិស្សរៀនពូកែ

ចំណេះដឹងទូទៅ៖ រៀនឱ្យពូកែនិងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡងជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៨ ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ ៖

ទី១.រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។

ទី២.បែងចែកការងាររៀនសូត្រជាផ្នែកៗ ៖ កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។

ទី៣. គេងឱ្យបានគ្រប់គ្រាន់ ៖ ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះ។

ទី៤. ហ្មត់ចត់ក្នុងការសិក្សា ៖ បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។ 

ទី៥. រៀនកត់ត្រាទុកជាប្រចាំ ៖ កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សាឬស្រាវជ្រាវមេរៀនផ្សេងទៀត។

ទី៦. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ ៖ ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។

ទី៧. បង្កើតបរិយាកាសសិក្សាជាក្រុម ៖ ក្រៅពីសិក្សានៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង សិក្សាជាក្រុមអាចក្លាយជាបរិយាកាសដ៏ល្អនិងប្លែកអារម្មណ៍ ព្រមទាំងជំរុញឱ្យអ្នកទទួលបានគំនិតថ្មីៗ និងចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិបានទូលំទូលាយ។

ទី៨. ក្លាហ៊ានសួរ ៖ ចូរអ្នកកុំខ្មាសអៀនរាល់ពេលមានចម្ងល់ ឬមានសំណួរ។ ប្រសិនបើមិនច្បាស់ ត្រូវក្លាហ៊ានសួរដើម្បីទទួលបានចម្លើយពីគ្រូ ឬមិត្តភក្តិរបស់អ្នក។ សំណួរជជែកដេញដោលរកហេតុក្នុងន័យសិក្សាជាចំណែកសំខាន់ជួយបំផុសគំនិតថ្មីៗ និងជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធី៥យ៉ាង ជួយសិស្សានុសិស្សទទួលលទ្ធផលល្អក្នុងការសិក្សា

សិស្សនិស្សិតគ្រប់រូបតែងតែរំពឹងចង់ឱ្យការសិក្សារបស់ខ្លួនល្អប្រសើរ ដោយឆាប់យល់ ឆាប់ចាំ, ដូច្នេះ តើមានវិធីបែបណា ទើបរៀនឆាប់យល់ ឆាប់ចាំ ?
ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា លឹម លីឆាយ ៖ ជម្នះឧបសគ្គជីវិតស្រ្ដីនិងក្មេងស្រីត្រូវពង្រឹងទំនុកចិត្តលើខ្លួនឯង

ភ្នំពេញ – ផ្តើមពីយុវតីមានភាពក្លាហាននិងមានគោលជំហររឹងមាំនៅក្នុងដំណើរជីវិត កញ្ញា លឺម លីឆាយ បានជួយលើកទឹកស្រ្តី និងក្មេងស្រីជាច្រើនឱ្យជឿជាក់លើសមត្ថភាពរបស់ខ្លួន ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកសិកម្មកម្ពុជា ២០០នាក់ត្រៀមទៅរៀនកសិកម្មនៅអុីស្រាអែល

ភ្នំពេញ – និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២០០នាក់ នឹងចេញដំណើរទៅហាត់ការរយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំសិក្សា ២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេច មុនសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស?

ភ្នំពេញ – របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជាប្រមាណជាង ១លាននាក់កំពុងបម្រើការងារនៅក្រៅប្រទេស ក្នុងនោះ ជាង ៩០ភាគរយកំពុងធ្វើការនៅ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក ថុន ថានុន ចែករំលែកបទពិសោធន៍ហាត់ការងារនៅប្រទេសអុីស្រាអែលរយៈពេលមួយឆ្នាំ

ភ្នំពេញ-ការសិក្សាបណ្ដើរ ធ្វើការបណ្ដើរជាឱកាសទទួលបានការហ្វឹកហាត់ និងពង្រឹងសម្ថភាពខ្លួនឯងឱ្យទទួលបានបទពិសោធន៍ក្នុងជំនាញសិក្សានិងការងារក្នុងពេលតែមួយ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជ្រើសរើសសិស្សចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសឥតបង់ថ្លៃសិក្សា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតបង់ថ្លៃ សម្រាប់សិក្ខាកាមចំនួន ៤៥នាក់។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រាជរដ្ឋាភិបាលអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់” ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

អ្នកជំនាញ ៖ មូលដ្ឋាននៃការអប់រំកុមារចាប់ផ្តើមពីឪពុកម្តាយ

ភ្នំពេញ – ម្ដាយឪពុក និងសាលារៀនសុទ្ធសឹងជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងការអប់រំកុមារ ដោយក្នុងនោះ ឪពុកម្ដាយផ្តល់ការអប់រំខាងកិរិយា ចំណែកឯសាលាជាអ្នកផ្ដល់ចំណេះវិជ្ជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ Eiffel Excellence 2022 ផ្ដល់ឱកាសសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង

អាហារូបរកណ៍- Eiffel Excellence Scholarship ២០២២ ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតអរន្តជាតិជាច្រើនកន្លែង។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សហគមន៍អ្នកគណិតវិទ្យាកម្ពុជារៀបចំកម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដអាមេរិកកាំង ឆ្នាំ២០២១

ភ្នំពេញ- សហគមន៍អ្នកគណិតវិទ្យាកម្ពុជា រៀបចំការប្រឡងគ្រប់កម្រិតថ្នាក់ American Mathematics Olympiad (AMO) ចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី១២ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។

AMS EDUCATION
@amseducation