fbpx

អប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ បង្កើនសម្ពាធផ្លូវចិត្តនិងកាត់បន្ថយភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ

ភ្នំពេញ៖ កុលបុត្រកុលធីតាទាំងអស់នៅក្នុងគ្រួសាររមែងតែងចង់បានភាពកក់ក្ដៅ ទំនាក់ទំនងស្និទ្ធស្នាល ដំបូន្មានល្អៗ និងសេចក្ដីស្រឡាញ់ពីម្ដាយឪពុក។ ចំណែកម្តាយឪពុកវិញចង់ឃើញអនាគតកូនល្អប្រសើរ បានទំនុកបម្រុងគ្រប់យ៉ាង ព្រមទាំងអប់រំបន្ថែមទៅលើដំណើរជីវិតរបស់ពួកគេ។ បច្ចុប្បន្នកូនមួយចំនួនពេញចិត្តទទួលយកការអប់រំពីម្តាយឪពុក ប៉ុន្តែមួយចំនួនទៀតបែរជាបង្កើតរូបភាពមិនចុះសម្រុងរវាងកូននិងម្តាយឪពុកទៅវិញ។ ពេលខ្លះពាក្យពេចន៍អប់រំតាមរយៈការប្រៀបធៀបដំណើរជីវិតទៅនឹងកូនអ្នកដទៃ ធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត និងបាត់បង់ភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។ ហេតុអ្វីបានជាពាក្យប្រៀបធៀបនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើដំណើរជីវិតរបស់កូន?

លោកស្រី ឃន់ រត្ននា មន្ត្រីនៃអង្គការម៉ារីស្ដូបអន្តរជាតិបានប្រាប់មកកាន់ AMS ថា ៖

“ឪពុកម្ដាយគ្រប់រូបមិនគួរប្រៀបធៀបកូនៗខ្លួនឯងជាមួយនរណាម្នាក់នោះទេ ពីព្រោះថាការប្រៀបធៀបបែបហ្នឹងនឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងមិនមានភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយ។ ឪពុកម្ដាយមានតួនាទីអ្នកផ្ដល់កម្លាំងចិត្តដល់កូនៗរបស់ខ្លួន…”

លោកស្រីបានកត់សម្គាល់ឃើញថា រាល់ពេលកូនមានកំហុសអ្វីមួយ ឪពុកម្ដាយមួយចំនួនតែងស្ដីបន្ទោសកូនជានិច្ច។ ពេលខ្លះប្រៀបធៀបចំណុចល្អរបស់អ្នកដទៃជាមួយកូនខ្លួនឯង ដែលទង្វើទាំងអស់នោះមិនមែនជាដំណោះស្រាយល្អក្នុងការអប់រំកូនឡើយ។ លោកស្រីបន្តថា ពេលអប់រំកូនម្តាយឪពុកគួរជំរុញនិងលើកទឹកចិត្តដល់កូនឱ្យកែប្រែកំហុសឆ្គង ចូលរួមពិភាក្សារកដំណោះស្រាយផ្សេងៗដោយសន្តិវិធី និងចៀសវាសពាក្យបន្តុះបង្អាប់ធ្ងន់ៗដល់កូន។

“មិនត្រូវប្រៀបធៀបបែបហ្នឹងទេ… វ័យជំទង់នេះជាវ័យដែលកូនៗត្រូវការការយកចិត្តទុកដាក់ខ្លាំងពីសំណាក់គ្រួសារ ហើយភាពកក់ក្ដៅពីគ្រួសារសំខាន់មិនអាចខ្វះបានឡើយ”

លោកស្រី ឃន់ រត្ននា

មានបទពិសោធន៍អប់រំកូនមិនធ្លាប់ប្រើរូបភាពប្រៀបធៀប អ្នកស្រី វង្ស ថាវី ជាបុគ្គលិកក្រុមហ៊ុនមួយ បាននិយាយថា ៖

“ដាច់ខាតសូមកុំប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃឱ្យសោះ សំដីឪពុកម្ដាយប្រៀបបានជាអាវុធដែលអាចសម្លាប់ទឹកចិត្ត និងបំផ្លាញអារម្មណ៍របស់កូនបានភ្លាមៗ… ក្នុងនាមខ្ញុំជាម្ដាយតែងតែប្រយ័ត្នប្រយែងយ៉ាងខ្លាំង ហើយបើប្រៀបធៀបទៅកាន់នរណាម្នាក់ គឺខ្ញុំមិនធ្វើតែម្ដង”

អ្នកស្រី វង្ស ថាវី បានបន្តពន្យល់ចំណុចនេះ ការប្រៀបធៀបដោយគិតថាកូនអ្នកផ្សេងគេល្អជាងកូនរបស់ខ្លួន មិនមែនជារឿងត្រឹមត្រូវនោះទេ ពីព្រោះមនុស្សម្នាក់ៗមានចំណុចល្អ និងពូកែរៀងៗខ្លួន។

“បន្ទោសកូនដូចបំបាក់ទឹកចិត្តកូនអីចឹង… ជាក់ស្ដែងកូនខ្ញុំពូកែខាងបាល់ទាត់ ប៉ុន្តែខ្សោយការសិក្សា តែខ្ញុំមិនបានស្ដីបន្ទោសឱ្យកូន ឬប្រៀបធៀបកូនខ្ញុំទៅនឹងកូនអ្នកដទៃដែលរៀនពូកែនោះទេ ខ្ញុំមានតែជំរុញនិងលើកទឹកចិត្តដល់កូនឱ្យខំរៀនបន្ថែម”

គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា ការអប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ មិនមែនជាឥរិយាបថអប់រំកូនតាមបែបវិជ្ជមាន។ នៅក្នុងសតវត្សទី21 ម្តាយឪពុកមានតួនាទីជាអ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត ផ្តល់វិធីសាស្ត្រអប់រំឥរិយាបថគំរូ និងបង្កើតភាពកក់ក្តៅដល់កូន៕


ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលកាណាដាផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន ១៦៦កន្លែង

ភ្នំពេញ- រដ្ឋាភិបាលកាណាដាផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតមកពីជុំវិញពិភពលោកឆ្នាំសិក្សា២០២២ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តើសិស្សមានសិទ្ធិ និងការទទួលខុសត្រូវអ្វីខ្លះក្នុងការសិក្សា?

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារចែងថា កុមារទាំងអស់មានសិទ្ធិទទួលបានកិច្ចគាំពារ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់មាតាបិតាបន្តជួយក្នុងដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មី នៃវិស័យអប់រំ

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ នឹងបើកដំណើរការសាលារៀនឡើងវិញ។ ក្នុងនោះអ្នកនាំពាក្យបានធ្វើការអំពាវនាវដល់មាតាបិតា សូមបន្តជួយក្នុងដំណើរការរៀនសូត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត

ភ្នំពេញ៖ បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត រៀបចំដោយ ក្រសួងកិច្ចការនារី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២១ នឹងប្រារព្ធឡើងក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយតបទៅនឹងវិបត្តិ”

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ត្រៀម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អង្គការ Education First Cambodia ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតនារីកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ- អង្គការ Education First Cambodia សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់អាហារូបករណ៍ដល់និស្សិតនារីដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីពីរនៅ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធីសាស្រ្ត ៥ចំណុច ជួយសិស្សរៀនកាន់តែពូកែ

ភ្នំពេញ៖ សិស្សនីមួយៗមានបំណិនសិក្សា និងសមត្ថភាពខុសៗគ្នាក្នុងការប្រើប្រាស់វិធីសាស្រ្តរៀនឱ្យទទួលលទ្ធផលសិក្សាឱ្យល្អប្រសើរ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១

សៀមរាប៖ សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំគោលការណ៍៤ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំនូវគោលការណ៍ចំនួន ៤សំខាន់ៗ សម្រាប់ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូដ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ TongJi ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងសម្រាប់មន្ត្រីរាជការ

សាកលវិទ្យាល័យTongJi ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីរាជការឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣០កន្លែង ។

AMS EDUCATION
@amseducation